Insurance

728x90

ឪពុក និង​កូនប្រុស​២​នាក់ កំពុង​ជិះ​ម៉ូតូ​ត្រូវ​ឡាន​ដឹក​ដី​បើក​បុក​ទាំង​កំរោល ហើយ​កិន​ពីលើ​ស្លាប់​ខ្ទេច​សាកសព​

​ខេត្តព្រៃវែង ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ដោយ​បុរស​ជា​ឪពុក និង​ក្មេងប្រុស​២​នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវបាន ឡាន​បែន​ដឹក​ដី​បើក​បុក​ពេញទំហឹង​ទាំង​កំរោល ហើយ​កិន​ពីលើ​ដែល​ធ្វើ​ឲ្យ​សាកសព​បែក​រយះរយាយ ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១០ មេសា ឆ្នាំ​២០១៥​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាងកើត​ស្ពាន​ស្ទឹង​ស្លូតត្រង់​បឹង​ក្រចាប់ ស្ថិត​ក្នុងភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។​


​តាម​ប្រភពព័ត៌មាន​ពី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ៣​នាក់ ឪពុក​កូន ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ បើក​មកពី​លិចទៅ​កើត ខណៈពេល​ជិះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ មាន​ឡាន​បែន​ដឹក​ដី​១​គ្រឿង បាន​បើក​យ៉ាង​លឿន​ចេញពី​កន្លែង​ចាក់ដី ឡើងមក​ថ្នល់ជាតិ ក៏​បុក​ម៉ូតូ​ដែល​កំពុងតែ​ជិះ​ផ្លូវត្រង់​យ៉ាង​ពេញទំហឹង​កិន​ពីលើ ជនរងគ្រោះ​ទាំង​៣​នាក់ នោះ​បណ្តាល​ឲ្យ​បែក​លលាដ៍ក្បាល បែក​ប្លោក នោម បាក់ឆ្អឹង ស្លាប់​មួយ​រំពេច ។ បន្ទាប់ពី​បង្ក​ឲ្យ​មនុស្ស​ស្លាប់ អ្នកបើក​ឡាន​បែន​ដឹក​ដី បាន​ចុះ​រត់​គេចខ្លួនបាត់ ។​


លោក​វរសេនីយ៍ត្រី​ឯក ស៊ា​ង ហន អធិការរង​ស្រុក​ព្រះស្ដេច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ឪពុក​ឈ្មោះ ហេង អូន អាយុ​៤៣​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ រីឯ​កូនប្រុស​២​នាក់ ឈ្មោះ​ហេង សា​មាន អាយុ​១៦​ឆ្នាំ និង​ម្នាក់ ទៀត ឈ្មោះ​ហេង ម៉ី អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​ទ្រាំង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ សមត្ថកិច្ច​បាន​ឲ្យ ដឹងថា ឡាន​បង្ក​ពាក់​ស្លាក​លេខ​ខេត្តតាកែវ 3A-0378 ហើយ​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​កំពង់​សឹង និង​ចាត់ វិធានការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​តៃកុង​រថយន្ត​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ ​


KA-12-04-2015-02 KA-12-04-2015-03 KA-12-04-2015-01




http://khmerangkor-news.com/wp-content/uploads/2015/04/KA-12-04-2015-02.jpg
ឪពុក និង​កូនប្រុស​២​នាក់ កំពុង​ជិះ​ម៉ូតូ​ត្រូវ​ឡាន​ដឹក​ដី​បើក​បុក​ទាំង​កំរោល ហើយ​កិន​ពីលើ​ស្លាប់​ខ្ទេច​សាកសព​ ឪពុក និង​កូនប្រុស​២​នាក់ កំពុង​ជិះ​ម៉ូតូ​ត្រូវ​ឡាន​ដឹក​ដី​បើក​បុក​ទាំង​កំរោល ហើយ​កិន​ពីលើ​ស្លាប់​ខ្ទេច​សាកសព​ Reviewed by yim PH on 2:25 PM Rating: 5

Entertainment

ads
Powered by Blogger.