Insurance

728x90

រថយន្ត​សណ្តោង​ធុន​ធ្ងន់​បុក​គូថ​រថយន្តក្រុង​ពីក្រោយ រេ​ទៅបុក​ម៉ូតូ​កំពុង​ឆ្លងផ្លូវ​បង្ក​ឲ្យ​មនុស្ស​៣​នាក់​ ​​តៃកុង​រថយន្ត​ទាំង​ពីរ​នាក់ដាក់មេប្រូចបាត់

ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​៣​នាក់​ក្នុងនោះ​មាន​កុមារី​២​នាក់​ផង បាន​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅវេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០ ១៥ នៅ​ចំណុច​ផ្លូវបែក​ជា​៤ ចំណុច​បេនឡាន​ផ្សារលើ កែង​ធនាគារ​អេស៊ីលីដា​ខេត្ត ខណៈដែល​រថយន្ត​ធុន​ធំ​បុក​គ្នា បាន​ច្រឡោត​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ឆ្លងថ្នល់​បែក​ជា​៤​នោះ​។ បន្ទាប់ពី​បង្កហេតុ​តៃកុង​រថយន្ត​ទៃ​ង​ពីរ​នាក់​នោះ បាន​បើកទ្វារ​ចុះ​ដាក់​មេ​ផាយ​បាត់ស្រមោល​ភ្លាម​។​


​កិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ ជនរងគ្រោះ ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ប៉ៃលិន 1A. 7134 មកដល់​ចំណុចកើតហេតុ កំពុងតែ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ក្នុង​ដំណើរ​ពី​លិច​មក​កើត តាម​គំនូស​សម្រាប់​ថ្មើរជើង ពេលនោះ​មាន​រថយន្តក្រុង​មួយគ្រឿង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B.2169 បាន​បើក​មកពី​ទិស​ខាងត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ បាន​បង្អង់​ល្បឿន​ដើម្បីអោយ​ម៉ូតូ​ជនរងគ្រោះ​ឆ្លងថ្នល់​។ ស្រាប់តែ​ពេលនោះ​មាន​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង​ទៀត​ប្រភេទ​សណ្តោង​រ៉ឺម៉ក មាន​ស្លាក​លេខ​ស្វាយរៀង 3B. 1040 បើក​មក​បុក​គូថ​រថយន្តក្រុង​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​រថយន្តក្រុង ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​កៀប​ជាប់​ក្រោម​រថយន្តក្រុង និង​បង្ក​ជនរងគ្រោះ​ជិះ​លើ​ម៉ូតូ​រងរបួស​ធ្ងន់ និង​ស្រាល​ទាំង​៣​នាក់​។​


ជនរងគ្រោះ​នោះ មាន ឈ្មោះ ចែម​ពុទ្ធា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ២​កុមារី ឈ្មោះ គឹម​ម៉ា​រា​ឌី​អាយុ​១៣​ឆ្នាំ និង​៣​ឈ្មោះ ចង្រិត អាយុ​១៥​ឆ្នាំ រងរបួស​ស្រាល ពួកគេ​ទាំង​៣​នាក់ មាន​ទីលំនៅ ភូមិ​ថ្មី​ឃុំ​តាំងក្រសាំង​ស្រុក​ទឹកផុស​។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ទាំង ២​គ្រឿង បាន​គេចខ្លួនបាត់​។ ចំណែក ជនរងគ្រោះ​ត្រូវបាន ដឹក បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត​ជាបន្ទាន់ ។​ រថយន្ត​ទាំង​២​គ្រឿង និង ម៉ូតូ​១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ខេត្ត នាំមក​រក្សាទុក​ ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វី​ធី​ច្បាប់ ៕ ដោយ រិ​ទ្ធិ ជ័យ ​KA-20-04-2015-23 KA-20-04-2015-24




http://ift.tt/1Q8dunv
រថយន្ត​សណ្តោង​ធុន​ធ្ងន់​បុក​គូថ​រថយន្តក្រុង​ពីក្រោយ រេ​ទៅបុក​ម៉ូតូ​កំពុង​ឆ្លងផ្លូវ​បង្ក​ឲ្យ​មនុស្ស​៣​នាក់​ ​​តៃកុង​រថយន្ត​ទាំង​ពីរ​នាក់ដាក់មេប្រូចបាត់ រថយន្ត​សណ្តោង​ធុន​ធ្ងន់​បុក​គូថ​រថយន្តក្រុង​ពីក្រោយ រេ​ទៅបុក​ម៉ូតូ​កំពុង​ឆ្លងផ្លូវ​បង្ក​ឲ្យ​មនុស្ស​៣​នាក់​ ​​តៃកុង​រថយន្ត​ទាំង​ពីរ​នាក់ដាក់មេប្រូចបាត់ Reviewed by yim PH on 12:26 PM Rating: 5

Entertainment

ads
Powered by Blogger.