អ.ហ ឃាត់ខ្លួន អ្នកជួញដូរ ថ្នាំញៀន ៦នាក់ ដកហូតថ្នាំ ជាងកន្លះគីឡូក្រាម
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ (អ.ហ) ខណ្ឌមានជ័យ បានឃាត់ខ្លួនក្រុមជួញដូរថ្នាំញៀន ៦នាក់ និង ដកហូត ថ្នាំញៀនបានជាងកន្លះគីឡូក្រាម ព្រមទាំងវត្ថុតាងមួយចំនួនទៀត នៅក្នុងប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃទី១៦, ១៧ ខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ។
បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ដែលបានឃាត់ ខ្លួន ១. ឈ្មោះ សៅ សម្បត្តិ អាយុ ២៥ឆ្នាំ មុខរបរយោធា ស្នាក់នៅទីស្នាក់ការខណ្ឌទួលគោគ, ២. ឈ្មោះ សេង ភក្តី អាយុ ១៧ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិសន្សំកុសល្យ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ, ៣. ឈ្ម វ៉ាន ដារ៉ារិទ្ធ អាយុ ១៩ឆ្នាំភេទប្រុស, ៤. ឈ្មោះ សុ គុន្ធាពុទ្ធិរិទ្ធ អាយុ ១៨ឆ្នាំ ភេទ ប្រុស, ៥. ឈ្មោះ ងៀត សាទីរ៉ា អាយុ ២៤ឆ្នាំ ភេទប្រុស និងទី៤. ឈ្មោះ តឹក ស្រីមុំ អាយុ ២៥ឆ្នាំ ភេទស្រី។
ជាមួយការឃាត់ខ្លួននេះ កម្លាំងកងរាជអាវុធហត្ថដកហូតបានថ្នាំញៀនជាងកន្លះគីឡូក្រាម ក្នុងនោះរួមមាន៖ ថ្នាំ ក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់ធំ និង ៣១កញ្ចប់តូច, ថ្នាំគ្រាប់ ០១កញ្ចប់ មានចំនួន ០២គ្រាប់។ ក្រៅពីថ្នាំ ញៀន សមត្ថកិច្ចដកហូតជញ្ជីងថ្លឹងថ្នាំចំនួន ២, អាវុធខ្លី ម៉ាក CF 98-9 លេខ:៥១៤២ គ្រាប់ចំនួន១៥គ្រាប់, រថ យន្តម៉ាកម៉ាសដា ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-7888 ០១គ្រឿង, ម៉ូតូ ២គ្រឿង, ទូរស័ព្ទចំនួន ០២គ្រឿង រួម និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាករដ្ឋានកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1JSu5am