ចៅក្រមខេត្តកំពង់ចាម ចេញដីកា ឃុំខ្លួន ជនចាប់រំលោភម្នាក់ នៅស្រុកកំពង់សៀម
កំពង់ចាម ៖ លោក សោ សុភា ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម នៅ ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ នេះ បានចេញដីកា សម្រេចឃុំខ្លួន ជនត្រូវចោទម្នាក់ ពាក់ព័ន្ធ និងសកម្មភាព ចាប់រំលោភ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែមេសា កន្លងទៅ។
យោងតាមដីការបស់លោក ចៅក្រម សោ សុភាព បានបញ្ជាក់ថា ឈ្មោះ កែវ ប៊ូតុង អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវបាន ចោទប្រកាន់ ពីបទ ចាប់រំលោភ ហើយត្រូវបានកម្លាំងនគរបាល ស្រុកកំពង់សៀម ចាប់ខ្លួន ក្រោយពេលធ្វើ សកម្មភាពភ្លាមៗ។
សូមបញ្ជាក់ថា កម្លាំងនគរបាល ព្រហ្មទណ្ឌ ស្រុក កំពង់សៀម និងនគរបាលមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធទៅនឹង ករណីចាប់ រំលោភបាន សម្រេច ទៅលើជនរងគ្រោះ ជានារីភេទ ស្ថិតនៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ។
មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន ស្តីពីការចាប់រំលោភ សេពសន្ធវៈ រួចមក អធិការនគរបាល ស្រុកកំពង់សៀម ដោយទទួល បានការណែនាំ ពីសំណាក់ ស្នងការនគរបាលខេត្តនោះ បានឲ្យកម្លាំង នគរបាលជំនាញ និងនគរបាលមូលដ្ឋាន ចុះទៅធ្វើការ ស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យ ដែលធ្វើ សកម្មភាព។
មន្រ្តីនគរបាល បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានចូលរួម ក្នុងកម្មវិធីផឹកស៊ីមួយ ហើយខណៈនារីរងគ្រោះ ដើរទៅក្រោយផ្ទះ ស្រាប់តែ ជននេះចាប់រំលោភរហូតបានសម្រេចតែម្តង៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1CSEGQ6