Insurance

728x90

ភ្លើង​ប្រចណ្ឌ​បាន​ឈានដល់​ការ​វាយតប់​គ្នា ប្តី​លោត​ពី​គ្រែ​ផឹកស៊ី​ស្ទុះ​ទៅ​ដាល់​ប្រពន្ធ​ចំ​ភ្នែក​ទាំងសងខាង​ពីរ​ដៃ ចំណែក​ប្រពន្ធ​បាន​ស្រ​វាយ​ដំបង​វាយបក​វិញ​ចំ​សៀតផ្កា​ប្តី​មួយ​ទំហឹង​រយះ​១ តឹក​ដួល​ផ្កាបមុខ​នឹង​ដី ហើយ​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពេញ

​ខេត្តកំពង់ឆ្នាំង​៖ អំពើហិង្សា ដែល​ផ្តើមចេញពី​ភ្លើង​ប្រចណ្ឌ ស្របពេល​បុរស​ជា​ប្តី​កំពុង​ជួបជុំ​ផឹកស៊ី​ជាមួយ​អ្នកជិតខាង ហើយ​បានឃើញ​ប្រពន្ធ​មកពី​ផ្ទះ​គេ​ក៏​សួរនាំ​រករឿង​ហើយ​បាន​ឈានដល់​ផ្ទុះ​ការ​វាយ​គ្នា​ពេញទំហឹង របួសធ្ងន់​ទាំងពីរ​នាក់ ហើយ​បុរស​ជា​ប្តី​បាន​ស្លាប់ ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រុងភ្នំពេញ ចំណែក​ប្រពន្ធ​បាន​រងរបួស​ធ្ងន់​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អង្គការ​មួយ​នៅ​ខេត្តបាត់ដំបង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ភូមិ​ជាង​ហ្លួង ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​


​លោក ជាង សុ​វណ្ណា​រិ​ទ្ឋ អធិការនគរបាល ស្រុក​បរិបូរ​ណ៌ បាន​និយាយ​អោយដឹងថា​៖ បុរស​ជា​ប្តី​មាន ឈ្មោះ សំ គួ​ន អាយុ​៣៧​ឆ្នាំ ចំណែក​ប្រពន្ធ​មានឈ្មោះ សែម ហុង អាយុ​៤៨​ឆ្នាំ​។ មុនពេល​កើតហេតុ​ ​បុរស​ជា​ប្តី​បាន​ទិញ​ស្រា​បៀរ​មួយ​កេះ​ផឹក​នៅផ្ទះ​ជាមួយ​អ្នកជិតខាង​ជាប់​គ្នា​។ ក្រោយមក​ពេល​ប្រពន្ធ ត្រឡប់មក​ដល់ផ្ទះ​វិញ ប្តី​បាន​ស្តីបន្ទោស​ថា​៖ មកពីណា ម្ងៃៗ​ដើរ​តែ​ផឹក​នៅផ្ទះ​គេ​មិន​នៅផ្ទះ​សោះ ពេលនោះ​ក៏​កើត​ជម្លោះ​ឡើង​។ ប្តី​បាន​ស្ទុះ​វាយ​ប្រពន្ធ​២​ដៃ​ចំ​ភ្នែក​ទាំងសងខាង ប្រពន្ធ​ទ្រាំ​មិនបាន ក៏បាន​វាយ តប់​គ្នា​ទៅវិញទៅមក ដោយ​ទាញ​បាន​ដំបង​ប៉ុនកដៃ​ប្រវែង​ជាង​មួយ​ម៉ែត្រ យកមក​វាយ​ប្តី​ចំ​សៀតផ្កា​ប្តី បណ្តាលអោយ​របួសធ្ងន់​ធ្ង​រ រយះ​ដាច់​សាច់​ប្រវែង​១​តឹក ដួលសន្លប់​ទៅនឹង​ដី ។​


​ក្រោយ​កើតហេតុ បងប្អូន​ក្នុង​គ្រួសារ​នេះ បាន​ដឹក​ជនរងគ្រោះ​មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ដោយ សារ រងរបួស​ធ្ងន់ធ្ងរ​ពេក​បុរស​ជា​ប្តី​បាន​ស្លាប់​ពេល​ដឹក​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ នៅ ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៥​នេះ ចំណែក​ប្រពន្ធ​ដោយសារ​រងរបួស​ភ្នែក​ធ្ងន់ធ្ងរ ត្រូវបាន​ដឹក​បន្តទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​អង្គការ​មួយ​នៅ​ខេត្តបាត់ដំបង ។​


​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ដែល​រស់នៅ​ក្បែរ​គ្រួសារ​ខាងលើនេះ​បាន​និយាយ​អោយដឹងថា​៖ ស្ត្រី​សែម ហុង មាន​ប្តី​ពីរ ដោយ​ប្តី​មុន​បាន​លែងលះគ្នា​បានកូន​២ ក៏បាន​ឈឺ​ស្លាប់​បាត់ទៅ​។ ចំណែក​ប្តី​ក្រោយនេះ​ជា​ប្អូនបង្កើត​របស់​ប្តី​មុន​។ ប្តី​ក្រោយនេះ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំងណាស់ សូម្បីតែ​កូន​ប្តី​មុន​ដែល​ត្រូវជា​ក្មួយបង្កើត​ខ្លួនឯង​សោះ​ក៏​ប្រចណ្ឌ​ជាមួយ​ដែរ ។​


សព​បុរស​ជា​ប្តី​ត្រូវបាន​សាច់ញាតិ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​ភូមិ ខណៈដែល​ប្រព​ន្ឋ​បុរស​នោះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​នៅឡើយ​៕ ដោយ រិ​ទ្ធិ ជ័យ ​ ​


KA-18-04-2015-23 KA-18-04-2015-22




http://ift.tt/1OVrcIB
ភ្លើង​ប្រចណ្ឌ​បាន​ឈានដល់​ការ​វាយតប់​គ្នា ប្តី​លោត​ពី​គ្រែ​ផឹកស៊ី​ស្ទុះ​ទៅ​ដាល់​ប្រពន្ធ​ចំ​ភ្នែក​ទាំងសងខាង​ពីរ​ដៃ ចំណែក​ប្រពន្ធ​បាន​ស្រ​វាយ​ដំបង​វាយបក​វិញ​ចំ​សៀតផ្កា​ប្តី​មួយ​ទំហឹង​រយះ​១ តឹក​ដួល​ផ្កាបមុខ​នឹង​ដី ហើយ​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពេញ ភ្លើង​ប្រចណ្ឌ​បាន​ឈានដល់​ការ​វាយតប់​គ្នា ប្តី​លោត​ពី​គ្រែ​ផឹកស៊ី​ស្ទុះ​ទៅ​ដាល់​ប្រពន្ធ​ចំ​ភ្នែក​ទាំងសងខាង​ពីរ​ដៃ ចំណែក​ប្រពន្ធ​បាន​ស្រ​វាយ​ដំបង​វាយបក​វិញ​ចំ​សៀតផ្កា​ប្តី​មួយ​ទំហឹង​រយះ​១ តឹក​ដួល​ផ្កាបមុខ​នឹង​ដី ហើយ​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពេញ Reviewed by yim PH on 6:26 AM Rating: 5

Entertainment

ads
Powered by Blogger.