អាហារ ៤ ប្រភេទ ដែលប៉ះពាល់ដល់ ការចងចាំ របស់អ្នក
អាហារមួយចំនួនបានរួមចំនែក ក្នុងការបង្កើនការចងចាំរបស់អ្នក ប៉ុន្តែអាហារមួយចំនួនទៀតបាន ធ្វើអោយការចងចាំ របស់អ្នកចុះអន់ថយ ។ ប្រសិនបើអ្នកបរិភោគ អាហារខុស វានឹងបំផ្លាញសុខភាព របស់អ្នក ក៏ដូចជា ការចងចាំរបស់ អ្នកផងដែរ ។ ដូច្នេះប្រសិនបើអ្នកចង់ការពារខួរក្បាលរបស់អ្នក កុំអោយបាត់បង់ការចងចាំនោះ អ្នកត្រូវជៀសវាង នូវអាហារ ៤ ប្រភេទខាងក្រោមនេះ ៖
១. ឈីស (cheese) ដែលមានជាតិគីមី ៖ ឈីសដែលដាក់ជាតិគីមីដើម្បីបន្ថែមរស់ជាតិ រួមទាំងឈីសរបស់អាមេរិច និង អ៊ីតាលី មិនបានផ្តល់ផលល្អដល់សុខភាពខូរក្បាលទេ គឺមានតែ ធ្វើអោយការចងចាំចុះអន់ថយ ។
២. ស្រាបៀរ ៖ ប្រសិនបើអ្នកចូលចិត្តពិសារស្រាជារៀងរាល់ថ្ងៃ ជាមួយមិត្តភក្កិនោះ វាគួរតែដល់ពេលត្រូវកាត់បន្ថយ ដើម្បីការពារអង្គចងចាំរបស់អ្នកនាពេលអនាគត ។ ស្រាបៀរភាគច្រើនដែលមានលក់នៅទីផ្សារសព្វថ្ងៃនេះ សុទ្ធតែ មានផ្ទុកនូវសារធាតុ នីត្រាត ដែលធ្វើអោយការបាត់បង់ការចងចាំកើនឡើង ។
៣. ពោតផ្ទុះ ៖ អាហារសំរ៉ន់ដែលអ្នកចូលចិត្តញ៉ាំ នៅពេលអ្នក មើលរឿងភាពយន្ត នៅផ្ទះ ឬ នៅរោងកុននោះ ក៏អាច បំផ្លាញអង្គចងចាំរបស់អ្នកដែរ ។ នេះក៏ព្រោះតែ ក្នុងពោតផ្ទុះមានផ្ទុក នូវសារធាតុ គីមីម្យ៉ាង ឈ្មោះ ដាយស៊ីទីល (diacetyl) មានរូបមន្តគីមី C₄H₆O₂ ដែលធ្វើអោយអ្នកមានជំងឺបាត់បង់ការចងចាំ ។
៤. សាច់ដែលដាក់ជាតិគីមី ៖ ជាទូទៅ អាហារដែលគេដាក់ជាតិគីមី ដើម្បីបន្ថែមរសជាតិ ពណ៌ ឬ ដើម្បីរក្សាគុណភាព សុទ្ធតែប៉ះពាល់ដល់សុខភាព រូមទាំងសាច់ផងដែរ ។ សាច់មាន់ ជើងជ្រូក ហើយ និងសាច់ជ្រូកបីជាន់ មានរសជាតិ ឆ្ងាញ់ តែវាអាចប៉ះពាល់ដល់សុខភាពខូរក្បាលរបស់អ្នក ។ សារធាតុ នីត្រូសាមីន នៅក្នុង សារធាតុគីមីដាក់ក្នុងសាច់ អាចធ្វើ អោយថ្លើម បង្កើតជាតិខ្លាញ់ដែលធ្វើអោយខូរក្បាលអ្នកមានជាតិពុល ។
ជំនួសអោយការញ៉ាំអាហារ ៤ ប្រភេទខាងលើនេះ អ្នកគួរញ៉ាំអាហារដែលមានអត្ថប្រយោជន៍ដល់ខួរក្បាល បង្កើនការ ចងចាំ ដូចជាត្រី សាម៉ុង បន្លែ ផ្លែឈើដែលមានសំបុរស្រគាំ ដូចជា ផ្លែបឺរី ហើយនិង អាហារ ក៏ដូចជាភេសជ្ជះ ដែលមានសំបូរទៅដោយ កាហ្វេអ៊ីន ដូចជា សូកូឡា និង កាហ្វេ ។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1ImCcy9