គ្រាន់តែបុរស ផ្សេងញញឹម ដាក់មិត្តស្រី បុរសជាគូ ស្នេហ៍ខឹងសម្បារយក កាំបិតស្ទុះចាក់នាងទាំង កម្រោល
អង់គ្លេស៖ បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីគេយកកាំបិត ចាក់មិត្តស្រី ព្រោះតែក្តីប្រច័ណ្ឌនៅពេលដែល បុរសដៃដល់ឃើញបុរសផ្សេងញញឹមដាក់នារីជាគូស្នេហ៍ ។
ប្រភពព័ត៌មានបានឲ្យដឹងថា Amish Kansagra អាយុ២៨ឆ្នាំបានបើកកន្លែងម៉ាស្សាមួយជាមួយមិត្តស្រីអាយុ៣៥ឆ្នាំឈ្មោះ Anna Imporowicz ប៉ុន្តែគេតែងកើតក្តីប្រច័ណ្ឌឲ្យតែពេលក្រលេក ឃើញបុរសផ្សេងញញឹមដាក់ Imporowicz ហើយថ្ងៃមួយគេបានឃើញ បុរសម្នាក់ងាកមកញញឹមដាក់នាងនៅឯក្លឹបមួយ ។
ដោយភ្លើងប្រច័ណ្ឌ Kansagra បានកាន់កាំបិតក្នុងដៃ ហើយធ្វើដំណើរមករកមិត្តស្រីនៅឯផ្ទះដែល ពួកគេបានរស់នៅជាមួយគ្នា ស្ថិតនៅតំបន់ Brentford ពេលនោះបុរសដៃដល់រូបនេះក៏ស្ទុះចាក់ Imporowicz សំណាងហើយដែលនាងព្យាយាមគេច ចេញដោយហក់តាមបង្អួច ហើយក៏មានអ្នកជួយដែរ ។ ក្រោយពីព្យាយាមសម្លាប់មិត្តស្រីមិនបានសម្រេច Kansagra ក៏បើករថយន្តគេច ចេញទៅទីក្រុង Manchester បាត់ទៅ ។
ប៉ុន្តែពេលដែលគេត្រឡប់មកផ្ទះវិញ ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តងដោយរងការចោទប្រកាន់ពី បទប៉ុនប៉ងមនុស្សឃាត ។ Kansagra និងមិត្តស្រីបានជួបគ្នានៅពេលដែលគាត់ធ្វើការនៅធនាគារមួយ តែក្រោយមកក៏លាលែងពីការងារនេះមកបើកកន្លែងម៉ាស្សាជាមួយ Imporowicz ជាមួួយមិត្តស្រី តែទំនាក់ទំនងពួកគេបានបញ្ចប់នៅថ្ងៃកើតហេតុនោះតែម្តង ក្រោយមានរឿងចាក់សម្លាប់គ្នានេះ ៕
ផ្តល់សិទ្ធិដោយ៖ Lookingtoday
from Khmernote - The best entertainment website in Cambodia http://ift.tt/1DVFo0V