កម្លោះក្មេងខ្ចីម្នាក់មកពីច្រូតស្មៅគោ ស្រេកទឹកខ្លាំងពេក ផឹកតាមឃ្លានបណ្តាលឲ្យអួលស្ទះខ្យល់ដង្ហើមស្លាប់មួយរំពេច
ខេត្តកណ្តាល៖ យុវជនវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗ ដោយសារផឹកទឹកទាំងបង្ខំ បន្ទាប់ពីវិលត្រឡប់មកពីច្រូតស្មៅគោ ដោយស្រេកទឺកខ្លាំងពេក ជនរងគ្រោះបានដួសទឹក១កាបោយលាយនឹងទឹកកក ហើយលើកផឹកទាំងសម្រុកបណ្តាលឲ្យអួលស្ទះបំពង់ខ្យល់ដកដង្ហើមស្លាប់យ៉ាងតក់ក្រហល់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅចំណុចភូមិស្រែអំពិល2 ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំឈើទាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស្រី បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ មន្ត្រីដដែលបានបន្តថា កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ជនរងគ្រោះជនរងគ្រោះបានទៅច្រូតស្មៅគោ ដោយរូបគេមិនបានដេកគ្រប់គ្រាន់ទេក្នុងពេលបុណ្យចូលឆ្នាំនេះ។ ច្រូតស្មៅគោ រួចបានមកដល់ផ្ទះស្រែកទឹកខ្លាំង ក៍បានយកទឹកមួយកាបោយ លាយនិងទឹកកក ផឹកបណ្តាលឲ្យស្ទះខ្យល់ស្លាប់ភ្លាមតែម្តង។ ហើយភ្លាមនោះក្រុមគ្រួសារ បានយកលុយសេនទៅកោសខ្យល់ និងបានហៅគ្រូពេទ្យប្រចាំឃុំមកជួយ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ រួចទៅហើយ។
នគរបាលជំនាញបច្ចេកទេសបានធ្វើកោសល្យវិច័យហើយបានសនិដ្ឋាន របស់ជំនាញថា ជនរងគ្រោះខាងលើ ពិតជាបានផឹកទឹក ស្ទះខ្យល់ដកដង្ហើមស្លាប់។ ហើយក្រុមគ្រួសារជនរងគ្រោះក៍បានទទួលស្គាល់ថា ជនរងគ្រោះពិតជាស្ទះខ្យល់ស្លាប់ដោយសារ ផឹកទឹកមែន។ សមត្ថកិច្ចបាន ប្រគល់សាកសពជនរងគ្រោះ ជូនទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
http://ift.tt/1DLIAvZ