Insurance

728x90

(Update) អាវុធហត្ថក្រុងភ្នំពេញ សម្រេចបញ្ជូន កូនប្រុសឧកញ៉ា ឌួង ងៀប ទៅតុលាការ ពាក់ព័ន្ធករណី វាយតប់កូន ប្រុសឧកញ៉ា ដ៏ល្បីម្នាក់

(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News បានទូរស័ព្ទសួរនាំអំពីករណីវាយតប់ទៅលើកូនប្រុសឧកញ៉ាម្នាក់ ឈ្មោះ ទ្រី ដាលុច ពីសំណាក់កូនប្រុសឧកញ៉ា ឌួង ងៀប ឈ្មោះ ឌួង ឆាយ តើគួរមានចំណាត់ការយ៉ាងណានោះ !​ ត្រូវបានឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការអាវុធហត្ថក្រុងភ្នំពេញ បានថ្លែងបញ្ជាក់ប្រាប់ថា ជនសង្ស័យជាកូនប្រុសឧកញ៉ា ឌួង ងៀប ត្រូវបានបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញហើយ នៅវេលាម៉ោង ១៤៖០០នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥នេះ ក្រោយពីបានចាប់ឃាត់ខ្លួន កាលពីរាត្រីយប់មិញ ពាក់ព័ន្ធនឹងករណីវាយតប់ និងទះកំភ្លៀងកូនប្រុសឧកញ៉ាដ៏ល្បីមួយរូប។


សូមជំរាបថា កូនបុ្រសរបស់លោកឧកញ៉ា ឌួង ងៀប ឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ បានវាយតប់ និងទះកំភ្លៀងទៅលើកូនប្រុសឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ឈ្មោះ ទ្រី ដាលុច ព្រោះតែមើលមុខឌឺដងដាក់គ្នា នៅក្នុងហាងចាក់សាក់មួយកន្លែង ឈ្មោះ RSD 2nd ផ្ទះលេខ២៦ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមបណ្តោយផ្លូវ ព្រះសីហនុ នៅម៉ោងប្រមាណជិត ២០៖០០នាទី យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ក្រោមការបញ្ជាពីឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថក្រុងភ្នំពេញ ព្រមទាំងបញ្ជាឲ្យមកយកទីបញ្ជាការដ្ឋានអាវុធហត្ថ ដើម្បីសួរចំលើយ កាលពីរាត្រីយប់មិញ។


យោងតាមពាក្យបណ្តឹងជនរងគ្រោះជាកូនប្រុសរបស់ឧកញ៉ាម្នាក់ ឈ្មោះ ទ្រី ដាលុច មានអាយុ២១ឆ្នាំ និងសាក្សីជាប្អូនប្រុស ឈ្មោះ ទ្រី ភស័ក្ត អាយុ១៩ឆ្នាំ និង សុខ រតនា អាយុ២១ឆ្នាំ បានរៀបរាប់ពីដំណើរ​រឿងយ៉ាងដូច្នេះថា៖


«មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ទ្រី ដាលុច និងប្អូនប្រុសឈ្មោះ ទ្រី ភស័ក្ត កំពុងអង្គុយជជែកគ្នាលេងជាមួយបុគ្គលិកហាងចាក់សាក់ខាងលើ រហូតដល់ម៉ោង១៩៖៥០នាទី ស្រាប់តែឃើញឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឆាយ ដើរចូលទៅអង្គុយក្នុងហាង ពេលនោះដែរ បុគ្គលិកទាំងអស់ក៏នាំគ្នាមើលមុខឈ្មោះ ឆាយ ហើយជនរងគ្រោះ (ទ្រី ដាលុច) ក៌មើលមុខឈ្មោះឆាយនោះដែរ ព្រោះដំណើរដើរដូចជើងកាង។


ជួនពេលនោះដែរ ទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ ទ្រី ដាលុច បានអស់ថ្ម ហើយក៏ដើររកកន្លែងសាកថ្ម ក្នុងពេលនោះដែរ ឈ្មោះ ឌួង ឆាយ (កូនឧកញ៉ា ឌួង ងៀប) អង្គុយក្បែរនោះ ហើយជនរងគ្រោះ ក៏បាននិយាយ​ទៅកាន់ឈ្មោះ ឆាយ ថា សុំអែបផ្លូវមួយ ប៉ុន្តែឈ្មោះ ឆាយ ពុំបាននិយាយអ្វីទេ ហើយបានអង្គុយនៅកន្លែងមានឆ្នាំងសាកតែម្តង ភ្លាមនោះជនរងគ្រោះក៏បាន លូកដៃទាញឆ្នាំងសាក យកមកសាកទូរសព្ទ័ ហើយក៌ដើរ​ចេញទៅវិញ ។ បន្ទាប់មកឈ្មោះ ឌួង ឆាយ គេក៌ឲ្យអង្គរក្សរបស់គេទៅហៅជនរងគ្រោះទៅជួបខ្លួនគេ ពេលនោះឈ្មោះ ឆាយ សួរថា «ម្តេចឯងមើលមុខអញ ឯងស្គាល់អញ ឬអត់ អញគឺឈ្មោះ ឌួង ឆាយ និយាយចប់ស្រាប់តែ ឈ្មោះ ឆាយ បានទះកំភ្លៀងមួយដៃទៅលើជនរងគ្រោះ» ខណៈនោះជនរងគ្រោះមិនបានតបតវិញទេ ហើយបានដើរចេញ ដោយមិនអស់ចិត្តភ្លាមៗនោះឈ្មោះ ឌួង ឆាយ ក៌ស្ទុះ មកវាយជន​រងគ្រោះជាបន្តបន្ទាប់ទៀត បណ្តាលឲ្យបែកចេញឈាម នៅក្រោមត្រចៀកខាងឆ្វេង រួចហើយក៍ត្រូវបានបុគ្គលិកក្នុងហាងចាប់ឃាត់ ឈ្មោះ ឆាយ បំបែកចេញ តែឈ្មោះ ឌួង ឆាយ បានស្រែកខ្លាំងៗ បញ្ជាឲ្យអង្គរក្ស​របស់គេថា យកកាំភ្លើងមកឲ្យអញ ! អញបាញ់អាហ្នឹងចោល ប៉ុន្តែអង្គរក្សឈ្មោះ ឆាយ មិនធ្វើតាមបញ្ជាមេរបស់គេឡើយ។


ស្របពេលដែលម្ចាស់ហាង និងអង្គរក្សឈ្មោះ ឆាយ ព្រមទាំងជនរងគ្រោះកំពុងនិយាយសំរបសំរួលគ្នា ស្រាប់តែឈ្មោះ ឆាយ បានបើកឡានគេចចេញរហូតដល់មុខដើមពោធិ៍ផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូន​ពេញ ត្រូវបានកំលាំង អាវុធហត្ថខណ្ឌដូនពេញឃាត់រថយន្ត និងជនសង្ស័យបានតែម្តង រួចក៏បញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងភ្នំពេញ ដើម្បីក្តាប់ចម្លើយ នៅរាត្រីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤៕


ប្រភព៖ FRESHNEWS


LIM-1939


LIM-1939 (1)






from Khmernote - The best entertainment website in Cambodia http://ift.tt/1ypXB6f
(Update) អាវុធហត្ថក្រុងភ្នំពេញ សម្រេចបញ្ជូន កូនប្រុសឧកញ៉ា ឌួង ងៀប ទៅតុលាការ ពាក់ព័ន្ធករណី វាយតប់កូន ប្រុសឧកញ៉ា ដ៏ល្បីម្នាក់ (Update) អាវុធហត្ថក្រុងភ្នំពេញ សម្រេចបញ្ជូន កូនប្រុសឧកញ៉ា ឌួង ងៀប ទៅតុលាការ ពាក់ព័ន្ធករណី វាយតប់កូន ប្រុសឧកញ៉ា ដ៏ល្បីម្នាក់ Reviewed by yim PH on 2:10 PM Rating: 5

Entertainment

ads
Powered by Blogger.