ចាប់ឆ្នោតជម្រុះ World Cup ជុំទីពីរ កម្ពុជាស្ថិតពូលជាមួយ E ដែលមាន ជប៉ុន សិង្ហបុរី ស៊ីរី និង អាហ្វហ្គានីស្ថាន
(ម៉ាឡេស៊ី)៖ យោងតាមគេហទំព័រ FIFA នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥នេះ បានបង្ហាញថា បន្ទាប់ពីចាប់ឆ្នោតជ្រើសរើសយក ពូល សម្រាប់ World Cup 2018 នៅប្រទេស រុស្ស៊ី នោះ លទ្ធផលសម្រាប់តំបន់អាស៊ីជុំទីពីរ បានបង្ហាញហើយគឺ ប្រទេសកម្ពុជាស្ថិតនៅពូល E ដែលមានប្រទេសខ្លាំង៖ អាហ្វហ្គានីស្ថាន សិង្ហបុរី ស៊ីរី និង ជប៉ុន ដែលការចាប់ឆ្នោតនេះនៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃនេះ។
ដោយឡែកចំពោះការប្រកួត វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ក្រុមទាំងអស់នៅអាស៊ីស្ថិតនៅក្នុងពូលដដែលដូច World Cup គឺកម្ពុជាស្ថិតនៅពូល E ៕
ប្រភព៖ FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1arrzeE
ចាប់ឆ្នោតជម្រុះ World Cup ជុំទីពីរ កម្ពុជាស្ថិតពូលជាមួយ E ដែលមាន ជប៉ុន សិង្ហបុរី ស៊ីរី និង អាហ្វហ្គានីស្ថាន
Reviewed by yim PH
on
9:46 PM
Rating: