Insurance

728x90

តារា​ល្បីៗ​ចូលរួមច្រើន ថ្ងៃ​​សម្ពោធ​រឿង”ក្រមុំ​សៅកែ”​ លើក​ទី​២

កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ​នៅ​រោង​ភាព​យន្ត​ផ្លាទីនៀម​សូរិយា​មាន​តារា​ល្បីៗ​ជា​ច្រើន​ដួង​ចូល​រួម​សម្ពោធ​រឿង​”​ក្រមុំ​សៅកែ”​របស់​ផលិត​កម្ម​មហាហង្ស។

 

ពួក​គេ​ទាំង​នោះ​មាន កែវ ស្រី​នាង អូន ឧស្សាហ៍ អ៊ុន សិទ្ធា ហម ឈរ៉ា ជីវ័ន្ត សុវណ្ណ គិរី អាង សុនីតា​ ដួង​ ស្រីពេជ្រ​ ហេង ស្រីពេជ្រ ពៅ ថារី ប្រាក់ សារួន និង​តារា​កិត្តិយស​ជាច្រើន​ទៀត។

លោក អិន សុភិន ម្ចាស់​ផលិតកម្ម​ខាង​លើ​មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​បើក​សម្ពោធ​ទី​២​បន្ទាប់​ពី​បាន​បើក​សម្ពោធ​រួច​ហើយ​នៅ Major Cineplex By Cellcard សប្ដាហ៍​មុន។ លោក​ថា រឿង​នេះ​ជា​ប្រភេទ​រឿង​ខ្នាត​ធំ​បន្ទាប់​ពី​រឿង​”​អា​ព្រឿង​ងាប់​ហើយ” ដោយ​លោក​បាន​សម្រិត​សម្រាំង​យ៉ាង​ពិសេស​ប្រើ​រយៈ​ពេល​៤​ខែ​ដើម្បី​បំពេញ​ចិត្ត​ទស្សនិកជន ក្នុង​នោះ​តួ​សម្ដែង​សុទ្ធ​តែ​មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ប្រទេស​កម្ពុជា។

 

ប្រភព​ដដែល​នេះ ប្រាប់​ថា លោក​មាន​ការ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​រឿង “ក្រមុំ​សៅកែ”នេះ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ដែល​និយម​គាំ​ទ្រ​វិស័យ​ភាព​យន្ត​ខ្មែរ ព្រោះ​នេះ​ជា​ប្រភេទ​រឿង​កំប្លែង​ស្ងួត​ដ៏​ល្អ​មួយ មាន​ឈុត​ឆាក​កំប្លែង​សើច​សប្បាយ​តាំង​ពី​ដើម​រហូត​ដល់​ចប់​ឯណោះ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ថា ម៉ាលីដា

http://ift.tt/1Cuxrfg
តារា​ល្បីៗ​ចូលរួមច្រើន ថ្ងៃ​​សម្ពោធ​រឿង”ក្រមុំ​សៅកែ”​ លើក​ទី​២ តារា​ល្បីៗ​ចូលរួមច្រើន ថ្ងៃ​​សម្ពោធ​រឿង”ក្រមុំ​សៅកែ”​ លើក​ទី​២ Reviewed by yim PH on 10:15 AM Rating: 5

Entertainment

ads
Powered by Blogger.