Google ចូលរួមទប់ស្កាត់ អ្នកយករូបរួមភេទជាមួយសង្សារទៅបង្ហោះ
កន្លងមកមានដៃគូស្នេហាមួយចំនួន ជាពិសេសភាគីខាងបុរសតែម្ដង បានបង្ហោះរូបភាពអាក្រាតកាយរបស់សង្សារលើអ៊ីនធឺណិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ក៏ដូចជាការសងសឹក ក្រោយបែកបាក់គ្នា។ ដើម្បីទប់ស្កាត់បញ្ហានេះ ក្រុមហ៊ុន Google បានរួមគ្នាជាមួយបណ្ដាវិបសាយល្បីៗ រាប់ទាំង Twitter និង Reddit ផង ក្នុងការប្រឆាំងលើការចែកចាយរូបអាក្រាតដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។
Google បានប្រកាសកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុននឹងទទួលយកការស្នើឲ្យដកចេញនូវរូបអាក្រាតពីសំណាក់ម្ចាស់នៃរូបនោះ ចេញពីគេហទំព័រស្វែងរករបស់ Google ( Google Search)។
វាជាការផ្លាស់ប្ដូរដ៏ល្អមួយរបស់ Googleដែលអាចអាចជួយកាត់បន្ថយផលប៉ះពាល់ដល់ជនរងគ្រោះដែលកើតមានឡើងដោយសារការរូបភាពទាំងនោះ។ ការបង្ហោះរូបភាពអាក្រាតរបស់អ្នកដទៃជាទង្វើដ៏ខុសឆ្គងមួយ ដែលអាចផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជនរងគ្រោះ ជាពិសេសគឺស្ត្រីភេទតែម្ដង។
ទោះជាយ៉ាងណា ការដកចេញនូវរូបភាពអាក្រាតពីគេហទំព័រ និងការស្វែងរកអ្នកដែលចែកចាយរូបភាពដើម្បីធ្វើការកាត់ទោសនៅជួបប្រទះភាពលំបាកនៅឡើយ៕
អានបន្ត៖ បុរសម្នាក់អះអាងថា iPhone 6 ផ្ទុះឆេះក្នុងហោប៉ៅរបស់ខ្លួន
ប្រែសម្រួល៖ ហៃ សុខហេង
ប្រភព៖ theverge