Insurance

728x90

គោយន្ត​២​គ្រឿង រណា​យន្ត​៤ ម៉ូតូ​១​គ្រឿង​របស់​ជនជាតិ​វៀតណាម​ប្រើប្រាស់​ក្នុង​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ឆ្លង​ចេញចូល​តាម​​ច្រក​​​ព្រំដែ​ន​​ប៉ុស្តិ៍​ឡាំ​​​ប៉ឹ​ក​​​ត្រូវ​​​ប្រជា​​​ស​ហគ​មន៍​​បញ្ជូន​​ទៅ​​តុ​​លា​កា​រ​​

​ ​ខេត្តមណ្ឌលគិរី​៖ ប្រជា​ពលរ​ដ្ធ​នៅ​ឃុំ​ប៊ូ​ស្រា​ចំនួន​២​ភូមិ គឺ​ភូមិ​ឡាំ​មេះ និង​ភូមិ​ពូ​លុ បាន​ចាប់​គោយន្ត​វៀតណាម ដឹកឈើ​ឆ្លងដែន​ខុសច្បាប់​ចំនួន​២​គ្រឿង រណា​យន្ត​៤ គ្រឿង ម៉ូតូ​១​គ្រឿង​ស្ថិត​ក្នុងស្រុក​អូររាំង ជិត​ប៉ុ​ស្គិ៍​នគរបាល​ការពារ​ព្រំដែន​ឡាំ​ប៉ឹ​ក​ដែល​គ្រប់គ្រង​ដោយ​លោក ប្រាក់ ភារ​ម្យ ជា​នាយ​ប៉ុ​ស្គិ៍​នៅ​ទីនោះ និង​ក្រោម​ការគ្រប់គ្រង​របស់លោក ឡេង សុភា​ន់ មេ​វរ​:​ការពារ​ព្រំដែន​លេខ​៦២១ កាលពី​យប់​ថ្ងៃទី​៣១/១២/២០២៥ រហូតដល់​ថ្ងៃទី​៦/០១/២០១៦ ប្រជា​ពលរ​ដ្ធ​នាំគ្នា​ប​ញ្ចូ​ន​វត្ថុតាង​ខាងលើ​នោះ​ទៅ​តុលាការខេត្ត​មណ្ឌលគិរី តែ​មិន​បញ្ចូនទៅ ឲ្យ​មេព្រៃ​ទេ ព្រោះ​កន្លងមក​បញ្ចូនទៅ​តែងតែ​បាត់​វត្ថុតាង​មក​តាមផ្លូវ ។ ប្រជា​ពល​នៅ​ទូទាំង​ខេត្តមណ្ឌលគិរី ស្ទើរតែ​លែង​ជឿ​នឹង​ទុកចិត្ត​ក្រុមមន្ត្រី​ជំនាញ​មេព្រៃ និង បរិស្ថាន ហើយ​ពួកគាត់​សង្ឃឹម និង​ជឿទុកចិត្ត​តែ​ស្ថាប័ន​តុលាការ​តែមួយ​ទៀត​ប៉ុណ្ណោះ​។​

​តាម​ការ​ឲ្យ​ដឹង​របស់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ឲ្យ​ដឹង បន្ទាប់ពី​ក្រុម​ប្រជា​សហគមន៍​នៅ​ស្រុក​ពេ​ជ្រា​ដា នាំគ្នា​ឃាត់​បាន​គោយន្ត​របស់​វៀតណាម​លួច​ចូល​ដឹកឈើ​ខ្មែរ​ត្រង់ចំណុច​អូរ​ប៉ុល​នោះ នាពេល​បច្ចុប្បន្ន​ក្រុម ឈ្មួញ​វៀតណាម និង​មន្ត្រី​សមត្ថកិច្ច​ដែល​គ្រប់​គ្រង់​តំបន់​នោះ នៅតែ​បន្តសកម្មភាព​ឃុបឃិត​បិទបាំង​ជា​លក្ខណ​: ជា​ប្រព័ន្ធ​ដដែល ហើយ​មាន​ទ្រង់ទ្រាយ​ធំ​លើស​ដើម ដោយ​មានការ​ជ្រោមជ្រែង​ពី​លោក អ៊ុក ណា​ខៃ ជា​មន្ត្រី​យោធា​ប្រើ​ស្បែក​កាង​បទល្មើស​ព្រៃឈើ​ឆ្លងដែន និង លោក​ប្រាក់ ភារ​ម្យ មេ​ប៉ុ​ស្គិ៍​ឡាំ​ប៉ឹ​ក​ដដែល ហើយ​បានធ្វើ​ឲ្យ​សកម្មភាព​លួច​កាប់​ឈើ​ពី​សំណាក់​ជនជាតិ​វៀតណាម​នៅតាម​ព្រំ​កម្ពុជា និង​ការដឹក ឈើ​របស់​វៀតណាម​ចេញពី​ទឹកដី​ខ្មែរ​នៅតែមាន​សភាព​រលូន​ជាធម្មតា ដែល​ពលរដ្ឋ​ទាមទារ​សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជំនាញ​ពាក់ព័ន្ធ​ជួយ​ទប់​ស្គា​ត់​ជាបន្ទាន់ ។

សូម​រំលឹកថា គោល​យន្ត​កែច្នៃ​ដឹកឈើ​២​គ្រឿង​របស់​ជនជាតិ​វៀតណាម រណា​យន្ត​៤​គ្រឿង ព្រមទាំង​ម៉ូតូ​១​គ្រឿ​ដែលជា​វត្ថុតាង​ខាងលើ​នោះ ត្រូវបាន​ប្រជា​សហគមន៍ ឃាត់​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ២០១៥ នៅ​ចំណុច​អូរ​បុល ស្ថិតក្នុង​ស្រុក​អូររាំង ជិត​ប៉ុ​ស្គិ៍​នគរបាល​ការពារ​ព្រំដែន​ឡាំ​ប៉ឹ​ក លោក ប្រាក់ ភារ​ម្យ ជា​នាយ​ប៉ុ​ស្គិ៍​នៅ​ទីនោះ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឡេង សុភា​ន់ មេ​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៦២១ ។ ជាមួយគ្នា​នោះដែរ​ម៉ូតូ​ប្រមាណ​១០​គ្រឿង​ទៀត​ទុកចោល​នៅ​ទីនោះ ខណៈ​ពុំមាន​កម្លាំង​គ្រប់គ្រាន់​ជញ្ជូន​យកមក​ដោយ​ស្រប​ពេលយប់​ងងឹត និង​ក្រុម​បក្ខពួក​បំផ្លាញ​ព្រៃឈើ​នោះបាន​បាញ់កាំភ្លើង​២​ទៅ​៣​គ្រាប់​គម្រាម​ប្រជា​សហគមន៍​ដែល​កំពុងធ្វើការ​បង្ក្រាប​បទល្មើស​នោះ​៕ ឦសាន​២ ​

KA-07-01-2016-01 KA-07-01-2016-02 KA-07-01-2016-03 KA-07-01-2016-04 KA-07-01-2016-05 KA-07-01-2016-06 KA-07-01-2016-07KA-07-01-2016-08


http://ift.tt/1ZP2CyC
គោយន្ត​២​គ្រឿង រណា​យន្ត​៤ ម៉ូតូ​១​គ្រឿង​របស់​ជនជាតិ​វៀតណាម​ប្រើប្រាស់​ក្នុង​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ឆ្លង​ចេញចូល​តាម​​ច្រក​​​ព្រំដែ​ន​​ប៉ុស្តិ៍​ឡាំ​​​ប៉ឹ​ក​​​ត្រូវ​​​ប្រជា​​​ស​ហគ​មន៍​​បញ្ជូន​​ទៅ​​តុ​​លា​កា​រ​​ គោយន្ត​២​គ្រឿង រណា​យន្ត​៤ ម៉ូតូ​១​គ្រឿង​របស់​ជនជាតិ​វៀតណាម​ប្រើប្រាស់​ក្នុង​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ដី​ខ្មែរ ឆ្លង​ចេញចូល​តាម​​ច្រក​​​ព្រំដែ​ន​​ប៉ុស្តិ៍​ឡាំ​​​ប៉ឹ​ក​​​ត្រូវ​​​ប្រជា​​​ស​ហគ​មន៍​​បញ្ជូន​​ទៅ​​តុ​​លា​កា​រ​​ Reviewed by yim PH on 1:52 PM Rating: 5

Entertainment

ads
Powered by Blogger.