ចុះឆែកផ្ទះសំណាក់ «ម៉ារីសំណាង» ឃាត់ខ្លួនបានអ្នកប្រើប្រាស់ថ្នាំញៀនចំនួន៧នាក់បញ្ជូនទៅតុលាការ
ខេត្តមណ្ឌលគិរី៖ ដោយមានការឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មណ្ឌលគិរី នៅរសៀលថ្ងៃទី១ ខែកុម្ភៈ នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ី អាន ស្នងការរងខេត្តមណ្ឌលគិរី និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស សហការជាមួយកម្លាំងអធិការរដ្ឋានក្រុងសែនមនោរម្យ ចុះត្រួតពិនិត្យការងាររដ្ឋបាលនៅផ្ទះសំណាក់ ម៉ារីសំណាង ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ស្ពានមាន ជ័យ ក្រុងសែនមនោរម្យ បាន ឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់សារធាតុញៀន និងអ្នកជួញដូរសារធាតុញៀនខុសច្បាប់ប្រុសស្រីចំនួន៧នាក់។
ការចុះត្រួតពិនិត្យ និងឃាត់ខ្លួននោះ ចាប់ផ្តើមនៅវេលាម៉ោង៤ រសៀល រហូតមកដល់វេម៉ោង ៦និង៣០នាទីល្ងាច ទើបឃាត់ខ្លួនបានអ្នកសង្ស័យបានចំនួន៧នាក់ ក្នុងនោះស្រីចំនួន៥នាក់ ប្រុសចំនួន២នាក់ ។ លោកវរសេនីយ៍ឯក ម៉ី អាន ស្នងការរងនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្រោយពីមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តូច យ៉ុនស្នងការនគរបាលខេត្តមណ្ឌលគិរី លោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ ដោយឃាត់បានអ្នកសង្ស័យជួញដូរ និងអ្នកប្រើប្រាស់សារធាតុញៀន រួចក៏បញ្ជូនមកស្នងការ នៃស្នងការរដ្ឋានខេត្តមណ្ឌលគិរី នាំយកមកសាកសួរ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ។ ក្រោយពីសាកសួរ និងធ្វើតេស្តអ្នកទាំង៧អ្នកនោះពិតជាប្រើកប្រាស់សារធាតុញៀន និងជួញដូរសារធាតុញៀនមែន ។
លោក វរសេនីយទោ ឡរវ ប៉ុន នាយរងការិល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹង អ្នកដែលប្រើប្រាស់សារធាតុញៀន ទី១ឈ្មោះ ធួក រដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ ទី២ឈ្មោះ ភ័ក្រ លក្ខណា ភេទស្រី អាយុ២៩ឆ្នាំ ទី៣ឈ្មោះ ធឿន លីតា ភេទស្រី អាយុ២១ឆ្នាំ ទី៤ឈ្មោះ ណេង បារាំង ភេទប្រុស អាយុ២០ឆ្នាំ ទី៥ឈ្មោះ ហែម ស្រីពៅ ភេទស្រី អាយុ២៣ ឆ្នាំ ចំណែកអ្នកជួញដូរទី១ឈ្មោះ រឿន ប៊ុនថាន់ ភេទប្រុស អាយុ៣១ឆ្នាំ ទី២ឈ្មោះ ប្រុស សុខលាភ ភេទស្រី ២៨ឆ្នាំ ។ បច្ចុប្បន្ននេះអ្នកទាំង៧នាក់ខាងលើនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំ រឿងបញ្ជូន ទៅសាលាដំដូងខេត្ត ចាត់ការទៅតាមច្បាប់៕ សែនមនោរម្យ
http://ift.tt/1nBDOw4