ចោរ៤នាក់លួចមងដាក់ត្រី២ការ៉ុងត្រូវម្ចាស់មងចាប់ខ្លួនប្រគល់ឲ្យនគរបាល
ខេត្តកំពង់ឆ្នាំង៖ ពួកចោរលួចមងដាក់ត្រីមួយក្រុមមានគ្នា៤នាក់ ត្រូវបានម្ចាស់មងចាប់ខ្លួន
បានប្រគល់អោយសមត្ថកិច្ច នៅពេលពួកគេកំពុងនាំគ្នាលួចយកមងចំនួន២ការ៉ុង មានមង ៣០ដៃ ដែលម្ចាស់គេបានទុកក្នុងខ្ទមស្រែ។ ការចាប់ខ្លួនពួកក្រុមចោរលួចមងដាក់ត្រី ខាង លើនេះ បានកើតឡើងនៅម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ទី៣១ ខែមករា ឆ្នាំ២០១៦ នៅក្នុងខ្ទមស្រែបឹងទួលអំពិល ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំង។
លោកអនុសេនីយ៍ឯក ម៉ា យន្ត នាយផ្នែកព្រហ្មទណ្ឌ័នគរបាលក្រុងកំពង់ឆ្នាំង បានអោយ ដឹងថា៖ ពួកចោរទាំង៤នាក់ដែលត្រូវបានចាប់ខ្លួនមាន ១ឈ្មោះ លឹម ធារា អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង , ២ឈ្មោះ ម៉ក អៀង អាយុ៣៨ឆ្នាំ នៅភូមិសំរោង សង្កាត់ផ្សាឆ្នាំង , ៣ឈ្មោះ នួន ម៉ានិត អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងបី , និង៤ឈ្មោះ ចៀម ចាន់ធឿន អាយុ២៩ឆ្នាំ នៅភូមិដែកដុល សង្កាត់ផ្សាឆ្នាំង ពួកគេទាំង៤នាក់មាន មុខរបរ ជាកម្មករលីសែង នៅកំពង់ផែផ្សារក្រោម និងមានម្នាក់ធ្លាប់ជាគុកក្នុងរឿងចោរ កម្ម។
លោក អ៊ុំ ចក់ អាយុ៤១ឆ្នាំ ជាម្ចាស់មងរស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង
ក្រុងកំពង់ឆ្នាំង បាននិយាយអោយសមត្ថកិច្ចដឹងថា៖ មងក្រឡា៤ហ៊ុន២ការ៉ុងនេះមាន ប្រវែង ២១០០ម៉ែត្រ ដែលគាត់បានខ្ចីលុយចងការពីអង្គការចំនួន២លានរៀល យកមក ទិញដាក់ចាប់ត្រីដើម្បីចិញ្ចឹមក្រុមគ្រួសារប្រពន្ធកូន ដែលជារៀងរាល់ថ្ងៃគាត់ដាក់មង ចាប់ ត្រីបានពី៤ទៅ៦គីឡូតែប៉ុណ្ណោះ និងយកត្រីទៅលក់បានប្រាក់ពី៣ទៅ៥ម៉ឺនរៀល។
ដោយឡែកនៅព្រឹកថ្ងៃទី៣១ ខែមករា លោកបានសារមងដោះយកត្រីរួចហើយបាន
យកមងច្រកក្នុងការ៉ុងចំនួន២ការ៉ុង យកទៅទុកក្នុងខ្ទមចាំស្រែក្នុងបឹងធំដូចសព្វដង។បន្ទា
ប់មកនៅម៉ោងប្រមាណ១២ថ្ងៃត្រង់ មានគេលួចទូរសព្ទ័ប្រាប់គាត់ទើបគាត់រូតរះជិះកាណូត
បាឡាស្មាច់១គ្រឿងមានគ្នា២នាក់មកខ្ទមចាំស្រែគាត់ ក៏ឃើញពួកចោរទាំង៤នាក់បាន លួច យកមងគាត់ដាក់លើទូក១គ្រឿងគាត់ក៏បានឃាត់ខ្លួនពួកគេហើយបានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិមូលដ្ឋាន នាំខ្លួនក្រុមចោរនិងវត្ថុតាងមកកាន់អធិការនគរបាល
ក្រុងកំពង់ឆ្នាំង។
លោកអនុសេនីយ៍ឯក ម៉ា យន្ត បានអោយដឹងទៀតថា៖ វត្ថុតាងក្នុងរឿងចោរកម្ម នេះ រួម មានមង២ការ៉ុង មានប្រវែង២១០០ម៉ែត្រ ទូក១គ្រឿង និងជនសង្ស័យចំនួន៤នាក់ ត្រូវ
បានសមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់ការិយាល័យនគរបាលព្រ ហ្មទណ្ឌ័នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តបញ្ជូនខ្លួនទៅតុលាការខេត្តផ្តន្ទា ទោសតាមបញ្ញាត្តិច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1WYW5je