ប្រជាការពារក្រុមអ្នកកាសែតនិងសមត្ថកិច្ចសហការគ្នាចាប់បានបាឡា១គ្រឿងដាក់របាំងលបនៅក្នុងតំបន់អភិរក្សសេះសាងដែលម្ចាស់លោតទឹករត់គេចខ្លួន
ខេត្តកំពង់ឆ្នាំង៖ជនល្មើសនេសាទម្នាក់បានលោតទឹករត់គេចខ្លួន ចោលកាណូតបាឡាស្មាច់១គ្រឿងត្រូវបានប្រជាការ ពារ ក្រុមអ្នកកាសែត និងសមត្ថកិច្ចសហការគ្នាបង្ក្រាបក្នុងពេលគេលើកលបយកត្រីពីរបាំងសាច់អួនក្រឡាញឹកនៅក្នុ ងតំបន់អភិរក្សសេះសាង ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។ករណីបង្ក្រាបខាងលើនេះបានធ្វើឡើ ងនៅម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។ វត្ថុតាងត្រូវបានប្រគល់អោយសមត្ថកិច្ចរដ្ឋបាលជលផលសង្កា ត់បរិបូណ៌ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
នៅក្នុងពេលវេលាខាងលើ ជនល្មើសឈ្មោះ ហូរ អាយុប្រមាណ៤០ឆ្នាំ រស់នៅ ភូមិបេង ឃុំជីក្រែង ស្រុកជី ក្រែង ខេត្តសៀមរាប និងកូនប្រុសតូចៗ២នាក់ រស់នៅភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បាននាំគ្នាបើ កបាឡា១គ្រឿងចូលទៅលើកលបដែលគេបានដាក់របាំងសាច់អួនក្រឡាញឹកទំហំ៣លី មានប្រវែងប្រមាណជាង២០ ០ម៉ែត្រនៅចំណុចសេះសាងជាតំបន់អភិរក្ស។ ខណៈគេកំពុងប្រុងប្រៀបលើកលបលូសាច់អួន ក្រុមអ្នកកាសែតនិងប្រ ជាកាករពារភូមិកោះតាម៉ូវ និងសមត្ថកិច្ចជលផលបានទៅដល់ ពេលនោះឈ្មោះហូរក៏បានលោតទឹកហែលចូលព្រៃគេចខ្លួនបាត់ ចោលកូនតូចៗ២នាក់និងកាណូតបាឡាស្មាច់របស់គេ។
កាណូតបាឡាស្មាច់១គ្រឿងរបស់ជនល្មើសខាងលើនេះត្រូវបានប្រគល់អោយលោក កង ចាន់ដារិន នាយសង្កាត់នេសាទស្រុកបរិបូណ៌ និងលោក ឈឹម បាន ប្រធានក្រុមការពារតំបន់អភិរក្សឃុំកំពង់ព្រះគគីរ។ បន្ទាប់មកក្រុមប្រជាការពារនិងអ្នកកសែតបានរុករកឃើញ របាំងសាច់អួនក្រឡាញឹករបស់ជនល្មើសនៅតាមមាត់បឹងសេះសាងមាន២របាំងទៀតមានប្រវែងជាង៣០០ម៉ែត្រ និងបានសហការជាមួយសមត្ថកិច្ចជួយរុះរើរបាំងសាច់អួនទាំង៣ខ្សែនេះដែ លមានប្រវែងជាង៥០០ម៉ែត្រទុកជាវត្ថុតាងនៃបទល្មើស។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពអ់ឆ្នាំងបានអោយដឹងថា៖ ករណីខាងលើនេះជនសង្ស័យឈ្មោះ ហូរ ត្រូវបានកសាងសំណុំរឿងតាមផ្លូវច្បាប់ដើម្បីសុំដីកាពីតុលាការស្វែងរកចាប់ខ្លួន វត្ថុតាងត្រូវរឹបអូសទុកចំណែកកុមារ២នាក់ដែលជាកូនជនសង្ស័យសមត្ថកិច្ចបានប្រគល់អោយលោកអាជ្ញាធរឃុំផ្លូវទូក ស្រុកកំពង់លែង ហើយអាជ្ញាធរបានប្រគល់កុមារទាំង២នាក់អោយក្រុមគ្រួសារវិញហើយ។
ដោយឡែករបាំងសាច់អួន១ខ្សែទៀតនៅទទឹមនិងបង្គោលទង់ជ័យពណ៌ក្រហមក្នុងតំបន់អភិរក្សសេះសាងក៏ត្រូវបានក្រុមអ្នកកាសែតនិងប្រជាការពាររកឃើញ១ខ្សែទៀត ដោយជនល្មើសកាប់បង្គោលរបាំងនៅលើទឹកចោល ចំណែកសាច់អួនបានបង្កប់ក្នុងទឹករាយបិតផ្ជឹតព្រែកសេះសាងតែម្តង ដែលសមត្ថកិច្ចក្រុមការពារតំបន់អភិរក្សមិនបានរុករកបង្ក្រាបនោះឡើយ ហើយកាលពីអាទិត្យមុន លោក អភិបាលរងខេត្ត លោកព្រះរាជអាជ្ញាះមសាលាដំបូងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវបានមន្ត្រីខណ្ឌ័រដ្ឋបាលជលផលខេត្តនាំចុះទៅពិនិត្យមើលនៅក្នុងតំបន់អភិរក្សសេះសាងនេះ បានអោយដឹងថានៅក្នុងតំបន់អភិរក្សមួយនេះគ្មានបទល្មើសរបាំងសាច់អួននោះទេ។ ប៉ុន្តែពេលក្រុមអ្នកកាសែតនិងប្រជាការពារចុះទៅរកម្តេចក៏រកឃើញដូចករណីខាងលើ។
នៅក្នុងច្បាប់ស្តីពីជលផលមាត្រា១០៣បានចែងថា៖ចំពោះសកម្មភាពដែរប្រព្រឹត្តឡើងដោយមន្ត្រីរដ្ឋបាលជលផលត្រូចាត់ទុកជាបទល្មើស និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ ឬផាកពិន័យពី៥លានទៅ៥០លានរៀលចំណុ៥.មិនរាយការណ៍ ឬមិនបានដាក់ពាក្យបណ្តឹងចំពោះបទល្មើសជលផលថ្នាក់ទី១ ដែលបានកើតក្នុងវង្វង់សមត្ថកិច្ចរបស់ខ្លួនទាន់ពេលវេលា។ រឿងខាងលើនេះសូមលោកនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងជួយត្រួតពិនិត្យមើលការបំពេញតួនាទីនិងភារកិច្ចរបស់ក្រុមការពារតំបន់អភិក្សរបស់ លោក ឈឹម បាន ផងកុំអោយដូចពាក្យប្រជាពលរដ្ឋរិះគន់ថាត្រីងៀតឆ្លៀតពង បទល្មើលនេសាទកើតមាននៅក្នុងតំបន់អភិរក្សតែក្រុមអ្នកការពារតំបន់អភិរក្សបែរជាឆ្លើយថាមិនមាន ពេលគេរកឃើញឆ្លើយថាមិនដឹងនោះ!! ៕ ( រិទ្ធិជ័យ )
http://ift.tt/2aWG7Wb