Insurance

728x90

រិន សាវ៉េត វាយប្រហារ អេដា មួយឃ្លាស្ដាប់ហើយចុកឈាមហ្មង!

ក្រោយពីមហាជនផ្ទុះប្រតិកម្មផ្ទួនៗទៅកាន់តារាចម្រៀង អេដា ដែលគេយល់ថានាងមានចរិតអំនួតបន្ដិចនោះ ពេលនេះក៏ស្រាប់តែលេចចេញតារាចម្រៀងជើងចាស់ រិន សាវ៉េត ក៏បានព្រលយសារមួយឃ្លាទៅកាន់តារាចម្រៀង អេដា ដែលសារនោះបង្កប់ន័យវាយប្រហារយ៉ាងចាស់ដៃតែម្ដង ។ក្នុងគណនីហ្វេសប៊ុកលោក រិន សាវ៉េត លោកបានបញ្ចេញសាររិះគន់ទៅកាន់តារាចម្រៀង អេដា ប្រាប់ដល់មហាជនជាសាធារណថា «ចុះបើយើងចេះហើយ អញ្ជើញទៅពឹងគេធ្វើអី ? ឯកភាពថា ប្អូនស្រីមានបទ ទំនុកច្រៀង និង បទភ្លេងថ្មី តែកុំអំនួតខ្លាំងពេក ហើយរៀនច្រៀងពាក្យខ្មែរឱ្យបានច្បាស់ផង …» ។ការបញ្ចេញសារក្នុងន័យរិះគន់នេះ គឺឆ្លើយតបទៅនឹងវីដេអូអធិប្បាយរបស់តារាចម្រៀង អេដា ដែលនិយាយាពីការធ្វើបទ «នៅទៅនេះកំពុងមានមនុស្សខូចចិត្ត» របស់ខ្លួន ដែលអ្នកនាង អេដា បានព្រលយពាក្យថា គ្រប់បទទាំងអស់ទាល់តែឆ្លងកាត់អារម្មណ៍ និង ការកែតម្រូវរបស់នាងសិន ទើបនាងអាចច្រៀងបាន ព្រោះនាងយល់ថាមានចំនុចខ្វះខាត ពោលគឺនាងមិនអាចច្រៀងបទរបស់អ្នកនិពន្ធណាដោយមិនឆ្លងកាត់ទឹកដៃត្រួតពិនិត្យ និង កែតម្រូវរបស់នាងនោះឡើយ ។ទោះបីជាមួយរយៈចុងក្រោយនេះ អ្នកនាង អេដា បានចេញវីដេអូសុំទោសដល់មហាជនជាសាធារណហើយក៏ដោយ ក៏នៅតែមានប្រតិកម្មខ្លាំងក្លាពីមហាជនដែរ ដែលនេះជាសញ្ញាបង្ហាញថា អេដា ពិតជាពិបាកប្រឈមមុខនឹងអាជីពជាតារាចម្រៀងរបស់ខ្លួនតទៅមុខទៀតណាស់ ៕ វង្សា


http://ift.tt/2buiB6s
រិន សាវ៉េត វាយប្រហារ អេដា មួយឃ្លាស្ដាប់ហើយចុកឈាមហ្មង! រិន សាវ៉េត វាយប្រហារ អេដា មួយឃ្លាស្ដាប់ហើយចុកឈាមហ្មង! Reviewed by yim PH on 11:17 AM Rating: 5

Entertainment

ads
Powered by Blogger.