សំរាមគំនរដូចកូនភ្នំក្នុងបេនរថយន្តក្រុមហ៊ុនរស្មីបូព៌ារបស់ លោក ឧកញ៉ា សូជុង ហ៊ួ ទុកស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកម្សាន្តខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ក្រុមភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋជាច្រើនបានសម្តែងការខកចិត្ត នឹងបានធ្វើការរិះគន់ ទៅលើអាជ្ញាធរ និងស្ថាប័ណ្ណពាក់ព័ន្ធ គ្រាដែលបានឃើញក្រុមភ្ញៀវទេសចរណ៍អន្តរជាតិ បានថតផ្តិតយកនូវរូបភាពគំនរសំរាមនៅក្នុងបេនរថយន្តរបស់ លោក ឧកញ៉ា សូជុង ហ៊ួ មុខផ្សារលើក្រុងព្រះសីហនុ បន្ទាប់ពីពួកគេចុះពីនាវាមកកម្សាន្តនៅក្នុងផ្សារ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ដែលនេះជាការឆ្លុះបញ្ចាំងនូវភាពអាម៉ាស់រស់នៅជាមួយភាពកក្វក់ និងប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែ។
លោក រ៉ា វុធ និង លោក សាវុន ជាប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុដែលបានមកអង្គុយញាំអាហារព្រឹកនៅក្បែរបេនរថយន្តនៃគំនរសំរាមនោះបានបញ្ចេញយោបល់ថា៖ ពួកគាត់ហាក់មានការខ្មាស់អៀន ចំពោះភ្ញៀវទេសយ៉ាងខ្លាំង នៅពេលបានឃើញ ពួកគេលើកម៉ាស៊ីនថត គំនរសំរាមជាច្រើនស្ទើក្លាយជាភ្នំ ពោរពេញដោយក្លឹនស្អុយរលួយនោះបន្ទាប់ពីពួកគេបានមកដល់ទឹកដីទេសចរណ៍ដ៏ពិសិដ្ឋនៃយើង។ ប៉ុន្តែពួកគេត្រូវបានផ្តិតយកនូវរូបសំរាម ក្នុងខ្សែរចក្ខុតំបូងទៅវិញ ពួកគាត់ពិតជាខ្មាស់អៀននិយាយមិនចេញទេ។
ពួកគាត់បន្ថែមថា៖ ហេតុអ្វីបានជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធយល់ បានជាបណ្តែតបណ្តោយ ឲ្យគំនរសំរាមកើតមាននៅក្នុងទីប្រជុំជនយ៉ាងនេះនោះទេ។ វាបានធ្វើឲ្យខូចខាតបរិស្ថាភាពស្រស់ស្អាតជាពិសេសប៉ះពាល់ដល់សុខភាពសាធារណយ៉ាងធ្ងន់ធ្ងរ។ ពួកគាត់បានបញ្ជាក់ថា៖ គំនរសំរាមនេះស្ទើក្លាយជាភ្នំរាប់ខែទៅហើយពុំមានអាជ្ញាធរដែនដីនិង មន្ត្រីពាក់ព័ន្ធណាបើកភ្នែកមើល ឬចេញមកធ្វើការដោះស្រាយនោះទេ។ ហើយហេតុអ្វីបានជាលោក ឧកញ៉ា សូជុង ហ៊ួ ធ្វើអាជីវកម្មចំណតរថយន្តគ្មានការទទួលខុសត្រូវយ៉ាងនេះ។
ឆ្លើយតបទៅនឹងការរិះគន់ លោក ស្រេង ប្រធានគ្រប់គ្រងក្រុមហ៊ុនស៊ិនទ្រី ប្រចាំខេត្តព្រះសីហនុអះអាងថា ចំពោះមូលហេតុដែលក្រុមហ៊ុនពុំបានមកយកសំរាមទីនោះដូចយកកន្លែងផ្សេងព្រោះ សំរាមនៅចំណុចនោះពុំមាននណាបង់ថវិកាឧបត្ថមមកក្រុមហ៊ុន បើទោះបីជាបេនរថយន្តនោះមានអ្នកគ្រប់គ្រងត្រឹមត្រូវយ៉ាងណាក្តី (ក្រុមហ៊ុនរស្មីបូព៌ាជាអ្នកគ្រប់គ្រងយកផាស៊ី) ប៉ុន្ទេពួកគេពុំខ្វល់ទៅនឹងការឧបត្ថមនោះទេ ដូចនេះទើបគាត់ទុកចោល យូៗទើបមកយកម្តងនៅពេលរថយន្តទំនេរ។
ដោយឡែក លោក សីហា មន្ត្រីសាលាក្រុងទទួលបន្ទុក បរិស្ថានបានឲ្យដឹងថាពាក់ព័ន្ធទៅសំរាមក្នុងបេនរថយន្តនេះ ជាបន្ទុករបស់ក្រុមហ៊ុនរស្មីបូព៌ា ប៉ុន្តែកន្លងមក អាជ្ញាធរក្រុងធ្លាប់ហៅតំណាងក្រុមក្រុមហ៊ុនរស្មីបូព៌ា និងតំណាងក្រុមហ៊ុនស៊ិនទ្រី មកធ្វើការចរចាគ្នា ម្តងជាពីរដងដែរ ប៉ុន្តែភាគីក្រុមហ៊ុនរស្មីបូព៌ា ពុំមានកាឆ្លើយតបនោះទេ ហើយនៅថ្ងៃនេះលោកនឹងកោះហៅតំណាងក្រុមហ៊ុនមកម្តងទៀត បើក្រុមហ៊ុនរស្មីបូព៌ានៅតែពុំទទួលខុសត្រូវទៀតនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ ដោយពុំមានការលើកលែងនោះទេ។
ឆ្លើយតបទៅនឹងការចោទសួររបស់ក្រុមអ្នកព័ត៌មាន លោក ឧកញ៉ា សូជុង ហ៊ួ ប្រធានក្រុមហ៊ុនរស្មីបូព៌ាបានឆ្លើយថា កន្លងមកលោកធ្លាប់ឲ្យកូនចៅរបស់លោកបង់ជូនក្រុមហ៊ុនស៊ិនទ្រីដែរ ប៉ុន្តែនៅពេលនេះក្រុមហ៊ុនស៊ិនទ្រីអះអាងថាក្រុមហ៊ុនរស្មីបូព៌ារបស់លោកពុំបានបង់ទៅវិញ លោកក៏ពុំច្បាស់ដែរ ចាំលោកហៅកូនចៅមកសួរនាំ ព្រោះលោករវល់កិច្ចការផ្សេងៗជាច្រើនពុំសូវបានដឹងអំពីបញ្ហានេះទេ៕ សមុទ្រខៀវ
http://ift.tt/2b9RUnN