Insurance

728x90

នាង ផេនខេក ខេម៉ានីត ដើម្បីកុមារកម្ពុជានាងសុខចិត្តច្រានរាប់ម៉ឺនដុល្លារចោល

ផេកខេក ជាកំពូលតារាដែលលេចធ្លោទាំងរូបសម្រស់ និង ការងារសិល្បៈនៅប្រទេសថៃ ហើយនាងក៏ប្រហែលជាមានអ្នកគាំទ្រនៅស្រុកខ្មែរមិនតិចនាក់ទេមើលទៅ ។ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៦ ខាងមុខនេះ នាងនឹងមានវត្តមាននៅស្រុកខ្មែរដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌មួយ ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ អ្វីដែលរឹតតែរំភើបចិត្តនោះ គឺ នាង ផេនខេក សុខចិត្តលះបង់ការងារសិល្បៈរហូតដល់ទៅពីរ ដើម្បីមកជួយកុមារដែលកំពុងមានជំងឺក្នុងស្រុកខ្មែរ ។

យោងតាមការរៀបរាប់របស់អ្នករៀបចំកម្មវិធី «ដំរីអង្គរ» ដែលជាកម្មវិធីសប្បុរសធម៌ខាងលើបានឱ្យដឹងថា នាង ផេនខេក បានច្រានចោលកម្មវិធីធំៗចំនួនពីរនៅប្រទេសថៃដែលនាងអាចទទួលបានតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ព្រោះតែនាងចង់មានឱកាសមកចូលរួមកម្មវិធីសប្បុរសធម៌នៅស្រុកខ្មែរក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលនេះជាការលះបង់ដ៏ធំសម្រាប់រូបនាង ។

កម្មវិធីសប្បុរសធម៌ខាងលើ ក៏មានការចូលរួមពីកំពូលតារាល្បីៗក្នុងស្រុកផងដែរ ដូចជា អ្នកនាង ពេជ្រ សោភា លោក ម៉ា ច័ន្ទបញ្ញា លោក Step លោក ងួន ចាន់ដេវីឌ ជាដើម ។ ទាំងនេះសុទ្ធតែស្ដែងឱ្យឃើញពីទឹកចិត្តសប្បុរសរបស់តារាល្បីៗទាំងក្នុងស្រុក និង ក្រៅស្រុកដើម្បីជាចំណែកមួយជួយដល់សង្គមមនុស្សតាមដែលអាចធ្វើទៅបាន ។ ហើយការលះបង់នេះ ក៏មិនផ្ដោតសំខាន់តែទៅលើនាង ផេកខេក ម្នាក់នោះឡើយ តែវាជាការចូលរួមប្រកបដោយចិត្តសប្បុរសទាំងតារាខ្មែរ និង ថៃដើម្បីទទួលបានសង្គមមួយដែលមានការស្ងប់សុខទាំងផ្លូវកាយនិង ផ្លូវចិត្ត ៕ វង្សា


http://ift.tt/2bbDVZu
នាង ផេនខេក ខេម៉ានីត ដើម្បីកុមារកម្ពុជានាងសុខចិត្តច្រានរាប់ម៉ឺនដុល្លារចោល នាង ផេនខេក ខេម៉ានីត ដើម្បីកុមារកម្ពុជានាងសុខចិត្តច្រានរាប់ម៉ឺនដុល្លារចោល Reviewed by yim PH on 7:46 PM Rating: 5

Entertainment

ads
Powered by Blogger.