ផ្នែករដ្ឋបាលព្រៃឈើរឹបអូសឈើសុក្រំ១៦ដុំមុនពេលឈ្មួញដឹកទៅវៀតណាម
ខេត្តរតនគិរី៖ លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើ បកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា កាលពីរសៀលម្សិលម៉ិញក្រុមមន្ត្រីរបស់លោកបានរឹបអូសឈើ ប្រភេទឈើលេខ១ (សុក្រំ) មានចំនួន១៦ដុំ ដែលជនមិនស្គាល់មុខបានចូលលួចកាប់ឈើ នៅក្នុងចំណុចភូមិព្រិល ឃុំបខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោកបានអះអាងថា លោកនឹងស្រាវជ្រាវរកមុខអ្នកកាប់បំផ្លាញឈើនេះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ឈើទាំងនោះមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពុងរកមធ្យោបាយដឹកជញ្ជូនឈើយកមករក្សាទុកជាភស្តុតាងដើម្បីចាត់ការតាមនិតិវិធី ៕
http://ift.tt/2chtWH6
ផ្នែករដ្ឋបាលព្រៃឈើរឹបអូសឈើសុក្រំ១៦ដុំមុនពេលឈ្មួញដឹកទៅវៀតណាម
Reviewed by yim PH
on
12:08 PM
Rating: