រដ្ឋបាលជលផលប្រជុំវាយតម្លៃលទ្ធផលកសិករចិញ្ចឹមត្រីតាមស្រះជាលក្ខណះគ្រួសារនៅឃុំពង្រ
ខេត្តកំពង់ឆ្នាំង៖ « ការចិញ្ចឹមត្រីតាមស្រះនៅតាមផ្ទះ ប្រសើរជាងការទៅនេសាទត្រីតាមបឹងឬព្រែក និងក៏ប្រសើរជាងការយកលុយទៅទិញនៅតាមទីផ្សារ។ ត្រីនៅក្នុងស្រះយើងអាចស្ទួចឬបងសំណាញ់យកមួយឬពីរមកហូបបាន តែបើយើងចិញ្ចឹមជ្រូកវិញ យើងមិនអាចជៀយកសាច់ជ្រូក ១ឬ២គីឡូមកហូបបានឡើយ » លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ទៅកាន់ប្រជាកសិករចំនួន១០គ្រួសារជាអ្នកចិញ្ចឹមត្រីតាមស្រះតាមផ្ទះ នៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ក្នុងពិធីប្រជុំបូកសារុបលទ្ធផលកសិករចិញ្ចឹមត្រីតាមស្រះ។
លោក សោម ភិរុណ បានបន្តថា៖ ការចិញ្ចឹមត្រីតាមស្រះ គឺជាការងារស្នូលដ៏សំខាន់មួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ របស់ប្រជាកសិករនៅតាមជនបទ ដោយមិនចាំបាច់ពឹងផ្អែកទីផ្សារដែលនៅឆ្ងាយពីភូមិឃុំ បើយើងចង់ហូបយើងមានភ្លាមមិនចាំបាច់ទៅទិញនៅផ្សារ។ ហេតុនេះប្រជាកសិករយើងដែលមានដើមទន់ ក៏អាចពង្រីកមុខរបរនេះអោយបានធំដុំដែលមានអ្នកជំនាញខាងជលផល និងខាងវារីវប្បកម្មចាំជួយបណ្តុះបណ្តាលបច្ចេកទេសស្រាប់ដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។
លោកបញ្ជាក់អោយដឹងទៀតថា៖ ប្រជាកសិករនៅក្នុងខេត្តតាកែវ តាមលោកធ្លាប់ចុះទៅទស្សនះកិច្ចសិក្សា គឺពួកគាត់មានកង់ម៉ូតូអោយកូនជិះរៀនសូត្របានខ្ពង់ខ្ពស់ ដោយសារតែការចិញ្ចឹមត្រី ការផលិតត្រីពូជ ដូចនេះប្រជាកសិករយើងគួរតែដកពិសោធន៍រៀនសូត្រតាមគេ ដើម្បីអោយជីវភាពក្រុមគ្រួសារក្នុងភូមិស្រុកយើងបានធូរធារ។
ប្រជាកសិករឈ្មោះ ខែក សុវ៉ាន់ធី ជាអ្នកចិញ្ចឹមត្រីនៅក្នុងភូមិ៨ឆោម ឃុំពង្រ បានលើកឡើងនៅក្នុងកិច្ចប្រជុំនេះថា៖ លោកបានជីកស្រះចិញ្ចឹមត្រី១ទំហំ២០ម គុណនឹង១០ម៉ែត្រជំរៅ២,៥០ម លោកបានចិញ្ចឹមកូនត្រិឆ្ពិន ត្រីកាប និងត្រីពីឡាប់ព្យា សរុបចំនួន១ពាន់ក្បាល។ ក្នុងរយះពេលចិញ្ចឹមចាប៉ពីខែ០៧ដល់ខែ១២ នេះមានរយះពេល៥ខែហើយ ត្រីរបស់គាត់បានធំធាត់ដោយក្នុង១ក្បាលមានទម្ងន់ពី២ខាំទៅ៣ខាំហើយ និងបើគិតចំនួនត្រី១ពាន់ក្បាលវិញ វាកើនជាង៣០០គីឡូហើយ និងអាចចាប់ហូបជាបណ្តើរៗបានហើយផងដែរ ។ ការអោយចំណីត្រីគឺគាត់បាន យកបន្លែធម្មជាតិមកចិញ្ច្រាំ លាយកន្ទក់ បបរអោយត្រីស៊ី និងជិកកណ្តៀរអោយត្រីស៊ី ពេលយប់ចាប់ភ្លើងអគ្គីសនី អោយសត្វមករោម ធ្លាក់ក្នុងស្រះអោយត្រីស៊ី។ ពេលនេះលោកបានបទពិសោធន៍ក្នុងការចិញ្ចឹមត្រីច្រើនហើយខាងមុខនេះលោកនឹងពង្រីការចិញ្ចឹមត្រីអោយធំជាងនេះ ដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារ។
លោក ជិន ដា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះបានលើកឡើងអោយដឹងថា៖ នៅក្នុងឆ្នាំ២០១៥ សហគមន៍អ៉ឺរ៉ុប បានផ្តល់គំរោងជួយក សិករចិញ្ចឹមត្រីក្នុងខេត្តកំពង់ឆ្នាំងបានចមនួន៣០គ្រួសារ ។ ដោយឡែកក្នុងឆ្នាំ២០១៦នេះ បានជួយកសិ ករចិញ្ចឹមត្រីចំនួន១០គ្រួសារ នៅក្នុងឃុំពង្រ ស្រុករលាប្អៀរ នៅក្នងគោំងនេះគឺជួយឧបត្ថម្ភត្រីពូជ ក្នុង១គ្រួសារៗចំនួន១.០០០ក្បាល ជួយស្បៃមុខ៦០ម និងជួយកំបោរសចំនួន២៥គីឡូ។
លោក ជិន ដា បានបញ្ជាក់ទៀតថា៖ ខាងនាយកដ្ឋានវារីវប្បកម្មរបស់លោក និងជួយបណ្តុះបណ្តាបច្ចេកទេសក្នុងការចិញ្ចឹមត្រី និងជួយបណ្តុះណ្តាលបចហចេកទេសផលិតពូជត្រី។ ដូច្នេះចំពោះកសិករណាមានលទ្ធភាព ចិញ្ចឹមត្រី ឬផលិតពូជត្រី អាចទំនាក់ទំនង ជាមួយរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងខាងវារីវប្បកម្មលោកបាន លោកនិងជួយអោយអស់លទ្ធភាព ឬក៏អាចបញ្ជូនកសិករនោះទៅរៀនសូ ត្រដោយផ្ទាល់តាមកសិដ្ឋានចិញ្ចឹមត្រី និងផលិតពូជត្រីតែម្តងក៏បាន ទៅតាមចំណូលចិតយ្តជាក់ស្តែង៕
( រិទ្ធិជ័យ )
http://ift.tt/2ioXcuE