កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងចំនួន១០៥ នាក់ បានចុះជួយច្រួតស្រូវប្រជាពលរដ្ឋភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ បានជិត២ហិកតា
ខេត្តកំពង់ឆ្នាំង៖ អនុវត្តន៍តាមទិសស្លោកកងទព័ជាកូនចៅប្រជាជន និងដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតកម្លាំង ក្នុងការប្រមូល ផលស្រូវវស្សា ដែលខ្លះកំពុងទុំក្នុងទឹកផងនោះ កងកម្លាំងនាយទាហាន នាយទាហានរង និងពលទាហាន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានសហការ ចុះជួយច្រូតកាត់ស្រូវជូនប្រជាពលរដ្ឋ ក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ បានចំនួនជិត២ហិកតា។
លោកឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជាអ្នកដឹកនៃាំកងទព័ជួយច្រូតស្រូវប្រជាពលរដ្ឋបានអោយដឹងថាៈ៖ ដោយទទួលបទបញ្ជារពីគណៈបញ្ជាការឯកភាពខេត្ត កំពង់ឆ្នាំង ថ្ងៃនេះកងកម្លាំង តំបន់ប្រតិបត្តិការសករងកំពង់ឆ្នាំង ចំនួន ១០៥ នាក់ បានសហការគ្នាចុះជួយច្រួតស្រូវប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្វះខាតកម្លាំងពលកម្ម ចំនួន៧ គ្រួសារ ក្នុងភូមិទ័ពត្បែង ឃុំព ង្រ ស្រុករលាប្អៀរ។ លទ្ឋផលគឺជួយច្រូត និងជញ្ជូនស្រូវចេញពីក្នុងស្រែមានទឹក ដាក់លើទីទួលសុវត្ថិភាព បានចំនួន ១,៨០ហិកតា និងជួយដឹកកណ្តាប់ស្រូវ ដាក់ដល់ទីលានចំនួន៤គោយន្តផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ធន ធឿន បានបញ្ជាក់ទៀតថា៖ កងទ័ពគឺជាកូនប្រជាជន ធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន និងដោយសារប្រជាជន ដែលនេះគឺជាទិសស្លោករបស់កងទ័ពយើង ។ កាលនៅក្នុងសង្គ្រាមឆ្នាំ១៩៧០ កងទ័ពអាវខ្មៅប៉ុលពត បានចាត់ទុកប្រជាជនជា២ប្រភេទ គឺប្រជាជនចាស់ និងប្រជាជនថ្មី១៧មេសា ។ ក្នុងនោះប្រជាជន១៧មេសាត្រូវបានរបបប៉ុលពត ជាត់ជាខ្មាំង ហើយត្រូវពួកគេកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃអស់ជាង៣លាននាក់ ។ ក្រោយមកនៅឆ្នាំ១៩៧៨ កងទព័រណសិរ្យសង្គ្រោះជាតិកម្ពុជាប្រសូត្រចេញពីប្រជាជន ដោយសារប្រជាជនគាំទ្រ និងដើម្បីប្រជាជន ដែលដឹកនាំដោយសម្តេចទាំង៣ ក៏បានវាយរំលំបនក្បត់ជាតិប៉ុលពត មានជ័យជំនះនៅថ្ងៃទី៧ មករា ឆ្នាំ១០៧១៩ និងដោយសារថ្ងៃ៧មករាទើបមានអ្វីៗទាំងអស់នៅក្នុងថ្ងៃនេះ។
ដោយឡែកប្រជាពលរដ្ឋ ទាំង៧គ្រួសារនៅក្នុងភូមិទ័ពត្បែង ក៏បានសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោកមេបញ្ជាការ ពិសេស គណៈបញ្ជាការឯកភាពខេត្ត ដែលបានគិតគូរដល់ពួកគាត់ ដែលកំពុងជួបការលំបាក ក្នុងការប្រមូ លផលស្រូវរដូវវស្សានេះ ៕ ( រិទ្ធិជ័យ )
http://ift.tt/2hIZNye