Insurance

728x90

លោក​មេ​គយ ហ៊ី​វ សុធា​រិ​ទ្ធ ចាត់ចែង​ឲ្យ​កូនចៅ បន្ត​កោសរូស​ទារលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មិន​ខ្វល់​ការរិះគន់​

ភ្នំពេញ ៖ ក្រុមអ្នករត់ការ ទំនិញវិនិយោគ បានលើកឡើងថា ការិយាល័យគយ និងរដ្ឋាករ អា កាសយានដ្ឋាន អន្តរជាតិភ្នំពេញ ក្រោមការគ្រប់គ្រង របស់លោក ហ៊ីវ សុធារិទ្ធ ពោរពេញដោយ អំពើពុករលួយ ជាលក្ខណៈប្រព័ន្ធ តាមរូបភាពតម្រូវ ឲ្យមានការបង់ប្រាក់ សម្រាប់ឯកសារប្រតិវេទន៍គយ ក្នុងមួយឯកសារៗ ចាប់ពី ៣៥ដុល្លារទៅ ៧៥ដុល្លារ នេះគិតសម្រាប់តែឯកសារ ដែលគ្មានកំហុសដោយឡែកឯកសារមានកំហុសត្រូវកោសរូសតាមអំពើចិត្ត ហើយគេមិនទាន់គិតដល់ ទំនិញមួយចំនួន ដែលបង់ពន្ធមិនគ្រប់ ត្រូវឈ្មួញនាំចូលតាមច្រកនេះឡើយ ។

ក្រុមអ្នករត់ការបានលើកឡើងថា ការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដែលមានលោក ហ៊ីវ សុធារិទ្ធ ជាប្រធាន និងជាទម្លាប់ ដែលគាត់ឆ្លងកាត់ និងមានបទពិសោធន៍ ប្រព្រឹត្តអំពើពុករលួយនៅកំពង់ផែស្វយ័តភ្នំពេញ ក៏បន្តប្រព្រឹត្តកំហុស បែបនេះដដែល ។ យ៉ាងតិចក្នុងមួយឯកសារ សម្រាប់ទំនិញវិនិយោគនាំចូល ត្រូវបង់ប្រាក់ចំនួន ៧៥ដុល្លារ ក្នុងនោះ អ្នករត់ការ ត្រូវបង្ខំចិត្តបង់ប្រាក់ ឲ្យកូនចៅលោក ហ៊ីវ សុធារិទ្ធ ជាមន្ត្រីគយ ទទួលផ្នែកនីមួយៗតាមការទាមទារ ដូចខាងក្រោម ៖

ទី១-ត្រូវបង់ចំនួន ៥ដុល្លារ សម្រាប់មន្ត្រីគយ ទទួលផែនផ្នែកចុះលេខ ឈ្មោះ ធឿន ។ ទី២-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់គណនេយ្យ ឈ្មោះ សារ៉ាន់ ។ ទី៣-បង់ប្រាក់ចំនួន១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យ និងចំនួន ១០ដុល្លារ ទៀតផ្នែកកូនចៅ មន្ត្រីគយខាងពិនិត្យ។ ទី៤-បង់ប្រាក់ចំនួន ២០ដុល្លារ សម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះ ឯកសារ និងទី៥ ត្រូវបង់ឲ្យ អនុប្រធានការិយាល័យ ជាកិច្ចបង្ហើយឯកសារ ចំនួន ៥ដុល្លារ ។ ដោយឡែកចំពោះ ទំនិញវិនិយោគនាំចេញ ក្នុងមួយឯកសារ ក៏ត្រូវបង់ចំនួន ៣៥ដុល្លារ ។

អំពើពុករលួយនេះ គាបសង្កត់ទាំងឯកសារស្របច្បាប់ របស់ផ្នែកទំនិញវិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោងច្រកកាត់ដេរ ដោយករណីខ្លះ លោក ហ៊ីវ សុធារិទ្ធ បានតម្រូវឲ្យមន្ត្រីរបស់ខ្លួន កេងប្រវ័ញ្ច ក្នុងប្រយោជន៍ទៅលើឯកសារ ខុសបច្ចេកទេសតិចតួច ឬកិច្ចការងារប្រញាប់ ត្រូវទាញយកប្រយោជន៍ លក្ខណៈក្រោមតុ កាន់តែច្រើន និងចង់ទៅស៊ីញ៉េ កន្លែងណាក៏បាន។ ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មាន មិនទាន់អាចទាក់ទងសុំការបំភ្លឺ ពីលោក ហ៊ីវ សុធារិទ្ធ ប្រធានការិយាល័យគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញបាននៅឡើយទេ ៕

KA-30-06-2016-10 KA-30-06-2016-09លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា


http://ift.tt/295raCY
លោក​មេ​គយ ហ៊ី​វ សុធា​រិ​ទ្ធ ចាត់ចែង​ឲ្យ​កូនចៅ បន្ត​កោសរូស​ទារលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មិន​ខ្វល់​ការរិះគន់​ លោក​មេ​គយ ហ៊ី​វ សុធា​រិ​ទ្ធ ចាត់ចែង​ឲ្យ​កូនចៅ បន្ត​កោសរូស​ទារលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មិន​ខ្វល់​ការរិះគន់​ Reviewed by yim PH on 9:27 AM Rating: 5

Entertainment

ads
Powered by Blogger.