អារម្មណ៍ពិត សុខ ពិសី ពេលវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺ
ភ្នំពេញ៖ ក្រោយពីមានព័ត៌មានលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ នឹងកំពុងទទួលការសង្រ្គោះនៅមន្ទីរពេទ្យប្រទេសស្វីស ដំណឹងនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែររំជួលចិត្តជាខ្លាំង និងជូនពរឲ្យលោកជាសះស្បាយពីជំងឺ។ យ៉ាណាមិញតារាចម្រៀង សុខ ពិសី ដែលជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ជាកុមារមួយរូប ដែលធ្លាប់បានទទួលការព្យាបាលពីមន្ទីរពេទ្យនេះ កញ្ញាមានការរំជួលចិត្តជាខ្លាំង និងបាន
បួងសួងឲ្យលោកវេជ្ជបណ្ឌិត Beat Richner ថា
«Please recovery soon my hero love u ខ្ញុំបារម្ភពីវីរបុរស beat richner ណាស់ គាត់មានគុណលើកុមារកម្ពុជាច្រើនណាស់ រួមទាំងខ្ញុំដែរ ចាំបានកាលនៅតូចគ្រប់ពេលដែលខ្ញុំ ឈឺម៉ាក់តែងតែយកខ្ញុំមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា»។
ការចេញសារជូនពរនេះគឺជាអ្នកសិល្បៈទីមួយហើយដែលបានបង្ហាញការព្រួយបារម្ភចមពោះជំងឺលោកវេជ្ជបណ្ឌិតBeat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាទេវតាសម្រាប់ប្រជាពលរដ្ឋក្រីក្រ៕
http://ift.tt/2o5yIwq