ប្អូនប្រុសកាប់បងស្រីបង្កើត និងបងថ្លៃជនជាតិខ្មែរអូស្ត្រាលី ស្លាប់ពីរនាក់ប្តីប្រពន្ឋរួចរត់គេចខ្លួនបាត់
ខេត្តកំពង់ឆ្នាំង៖ ប្តីប្រពន្ឋពីរនាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ បន្ទាប់ពីត្រូវជនបង្ករ ដែលត្រូវជាប្អូនបង្កើត ស្ត្រីរងគ្រោះ កាប់សម្លាប់ជាច្រើនពូថៅ ។ ករណីនេះនេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ នៅភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។ ក្រោយពេលកើតហេតុ ជនដៃដល់ ដែលក្រុមគ្រួសារអះអាងថាៈ ជាជនសសៃប្រាសាទ បានរត់គេច រួចខ្លួនបាត់។
លោក ម៉ាត់ លី អធិការនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងថាៈ ជនរងគ្រោះជាប្តីមានឈ្មោះ សោម កែវ ហៅចន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ អូស្ត្រាលី ប្រពន្ឋមានឈ្មោះ ម៉ុន ចាន់ថន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកជនបង្ករមានឈ្មោះ ម៉ុន តាអូន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាមនុស្សសសៃប្រសាទ និងត្រូវជាប្អូនបង្កើត ស្ត្រីរងគ្រោះឈ្មោះម៉ុន ចាន់ថន ។ ប្រភពដដែលបានអោយដឹងថាៈ ក្នុងគ្រួសារខាងលើ មានសមាជិក តែ៣នាក់ប៉ុណ្ណោះ គឺជនរងគ្រោះអ្នកស្លាប់ពីរនាក់ប្តីប្រពន្ឋ និងជនបង្ករជាប្អូន។
នៅព្រឹកថ្ងៃកើតហេតុ ពុំមានអ្នកជិតខាងណាបានដឹងគ្រួសារខាងលើ មានបញ្ហាអ្វីនោះទេ ព្រោះផ្ទះគ្រួសារខាងលើ នៅដាច់ពីគេឯង ។ ប៉ុន្តែមានគេឃើញស្ត្រីរងគ្រោះ ទំនងជារត់រកជំនួយសុំអោយគេជួយ ព្រោះគេបានឃើញគាត់រត់សំដៅផ្ទះអ្នកជិតខាងម្នាក់ដែលមានចម្ងាយជាង១០០ម៉ែត្រពីគ្នា ហើយប៉ះចំផ្ទះអ្នកជិតខាងនោះមានតែស្ត្រីសសៃខ្ចីម្នាក់ឯង ទើបគេឃើញស្ត្រីរងគ្រោះត្រឡប់ទៅលំនៅដ្ឋាននវិញ និងដោយប្រជាពលរដ្ឋមានការសង្ស័យ ក៍ប្រមូលគ្នាទៅមើល ស្រាប់តែឃើញ ពីរនាក់ប្តីប្រពន្ឋបានស្លាប់ក្នុងថ្លុកឈាមបានទៅហើយ ។ ដោយឡែកជនដៃដល់ ក្រោយពីធ្វើសកម្មភាពហើយ បានរត់គេចខ្លួនបាត់ ដែលពេលនេះ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2okjUY1