រថយន្តបុកម៉ូតូស្លាប់២នាក់របួសធ្ងន់១នាក់
ភ្នំពេញ៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយមនុស្សប្រុសស្រីពីរនាក់បានស្លាប់ ឯម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រោល គោ ឃុំសំបួមាស ស្រុកមុខកំពូលខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យ្ដឹងថា ម៉ូតូជនរងគ្រោះ ម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល1O-0614 បើកបរដោយមនុស្សប្រុសស្រី៣នាក់ លើផ្លូវលំមួយខ្សែនៅចំណុចកើតហេតុខាងលើ ត្រូវបានរថយន្ត មួយគ្រឿងមិនស្គាលម៉ាកធ្វើដំណើរ ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ១គ្រឿង បណ្តាលឲ្យស្លាប់បុរសម្នាក់ និងស្ត្រីម្នាក់នៅនិងកន្លែង រួមទាំងអ្នកដំណើរម្នាក់ទៀតរងរបួសធ្ងន់បញ្ចូនទៅមន្ទីរពេទ្យ។
ប្រភពដដែលបញ្ជាក់ថា ជនរងគ្រោះទាំងពីរដែលបានស្លាប់ភ្លាមៗនៅនឹងកន្លែង ឈ្មោះ ស៊ិន អុន ភេទប្រុសអាយុ៥២ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល និង ឈ្មោះហម ធឿន ភេទស្រីអាយុ៤៨ឆ្នាំ មានទីលំនៅជាមួយគ្នាបានស្លាប់ និងអ្នកដំណើរម្នាក់ទៀតឈ្មោះ រុំ ជីមិញ ភេទប្រុសអាយុ៦ឆ្នាំ រងរបួសធ្ងន បញ្ចូនទៅព្យាបាល នៅពេទ្យភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យ វិច្ច័យរួច សពទាំងពីរត្រូវបានប្រគល់ជូនក្រុមគ្រួសារ៕
http://ift.tt/2szMnhx