ក្រុមយុវជនឈាមរាវ៥នាក់ជាបុគ្គលិកកាស៊ីណូខ្សាច់មាស ត្រូវបានចាប់ខ្លួនក្នុងករណី….
ខេត្តព្រះសីហនុៈ MC.ក្រុមយុវជនជាបុគ្គលិកកាស៊ីណូខ្សាច់មាសចំនួន០៥នាក់ នាយប់ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង២១និង១០នាទី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ទាប់ពីពួកគេបានធ្វើសកម្មភាពអុកឡុកនៅតាមផ្លូវ ត្រង់ចំនុចក្រុមទី១៧ភូមិ០៤សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ដោយក្រុមយុវជនទាំងនេះបានកាន់ដាវសាំម៉ូរ៉ៃបំរ៉ុងដេញកាប់អ្នកធ្វើតំណើរតាមផ្លូវ។
យោងតាមប្រភពសមត្ថកិច្ចល្បាត បានអោយអោយដឹងថា នៅយប់កើតហេតុ ខណៈពេលក្រុមល្បាតរបស់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តព្រះសីហនុ ដើរល្បាតនៅតាមបណ្តោយផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ បានប្រទះក្រុមយុវជនមួយក្រុមចំនួន០៥ទៅ០៦នាក់ កាន់ដាវសាំម៉ូរ៉ៃចំនួន០២ដើម ដើរច្រងេងច្រង៉ាងលើផ្លូវ បំណងដេញកាប់អ្នកធ្វើដំណើរម្នាក់ជាកូនមន្ត្រីកងរាជអាវុធហត្ថខេត្ត ទើបក្រុមរបស់លោកបានសហការណ៏ជាមួយកំលាំងប៉ុសិ៍រដ្ឋបាលសង្កាត់លេខ៤ ធ្វើការឡោមព័ទ្ឋឃាត់ខ្លួនបានចំនួន០៥នាក់ រត់រួចមួយចំនួនរួមជាមួយដាវសាំម៉ូរ៉ៃចំនួន០២ដើម ដបជក់ថ្នាំញៀនចំនួនផងដែរ។
បន្ទាប់ពីសមត្ថកិ្ចឃាត់ខ្លួនក្រុមយុវជនជើងខ្លាំងទាំង០៥នាក់ដែលជាបុគ្គលិកកាស៊ីណូខ្សាច់មាស ក្រុងព្រះសីហនុ បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋានខេត្តដើម្បីចាត់ការណ៏តាមផ្លូវច្បាប់រួចមក យុវជនរងគ្រោះដែលគេស្គាល់ថាជាកូនប្រុសរបស់មន្ត្រីកងរាជអាវុធខេត្តព្រះសីហនុ ពុំបានដាក់ពាក្យបណ្តឹងនោះទេ ព្រោះពុំមានរងរបួសស្នាម។
ប្រភពសមត្ថកិច្ចដ៏ដែលបានបញ្ជាក់ទៀតថា យុវជនទាំង០៥នាក់ដែលបានឃាត់ខ្លួននេះមានទី០១-ឈ្មោះទៀង រម្យភេទប្រុសអាយុ២២ឆ្នាំជាបុគ្គលិកកាស៊ីណូ ខ្សាច់ មាសទី០២- ឈ្មោះ ធឿត លីមភេទប្រុសអាយុ២១ឆ្នាំជាបុគ្គលិកកាស៊ី ណូ ខ្សាច់ មាសទី ០៣- ឈ្មោះទៀង ដា ភេទប្រុសអាយុ២០ឆ្នាំជាបុគ្គលិកកាស៊ី ណូ ខ្សាច់ មាសទី០៤-ឈ្មោះ សូ ដា រ៉ា ភេទប្រុសអាយុ២៣ឆ្នាំជាបុគ្គលិកកាស៊ីណូខ្សាច់មាសនិងទី០៥-ឈ្មោះឈឿន ផារ៉ាភេទ ប្រុស អាយុ២៣ឆ្នាំជាបុគ្គលិកកាស៊ី ណូ ខ្សាច់ មាស អ្នកទាំង០៥នាក់បច្ចុប្បន្នស្នាក់បន្ទប់ជួលក្រុមទី១៧ភូមិ០៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ។
បច្ចុប្បន្នយុវជនជើងខ្លាំងទាំង០៥នាក់កំពុងត្រូវបានកំលាំងសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ ទៅតានិតិវិធីច្បាប់៕
http://ift.tt/2sm6fVv