Insurance

728x90

ករណីឆេះអគារកម្ពស់ ២៤ជាន់នៅទីក្រុងឡុងដ៍មានមនុស្សមួយចំនួនស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន

អគារខាងលើនេះ​មាន​ឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិច​ទីក្រុងឡុងដ៍ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បានឆាបឆេះតាំងពីវេលាម៉ោង ១៖១៦នាទីយប់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ហើយក្រុមពន្លត់អគ្គីភ័យដល់ទៅ២៤០នាក់ បាន​​និង​កំពុងបន្តស្ថិត​នៅ​កន្លែង​កើត​ហេតុ ស្របពេលអណ្តាតភ្លើងស្ទើរតែរលត់ទាំងស្រុង។ ម៉្យាងវិញទៀត ប្រជាជន​ដែលរស់នៅក្បែរ​ខាងអគារកើតហេតុ ក៏ត្រូវ​បាន​ជម្លៀស​ចេញ​ផង​ដែរ ព្រោះភ័យ​ខ្លាចក្រែងអគារនោះដួលរលំ។

មនុស្សរហូតដល់ ៦០០នាក់ ត្រូវបានគេជឿជាក់ថា បានស្ថិតនៅក្នុងលំនៅឋានចំនួន១២០ខ្នង ដែលស្ថិតនៅក្នុងអគារកម្ពស់​២៤ជាន់នេះ នៅពេល​ដែលអគ្គីភ័យបានកើតឡើង។ មកទល់ពេលនេះ យ៉ាងហោចណាស់ ជនរងគ្រោះកើនដល់៥០នាក់ ដែលបានទទួលរងរបួស និងត្រូវបានបញ្ជូន​​ទៅកាន់មន្ទីរពេទ្យចំនួន០៥កន្លែងទូទាំងទីក្រុងឡុងដ៍ ហើយគេពុំទាន់ដឹងច្បាស់នៅឡើយទេថា តើមានមនុស្សប៉ុន្មាននាក់ ដែលមានសំណាង​អាចភៀសខ្លួនចេញពីអគារទៅកាន់ទីសុវត្ថិភាពបាននោះ។

ស្នងការពន្លត់អគ្គីភ័យនៃទីក្រុងឡុងដ៍លោកស្រី Dany Cotton បានបញ្ជាក់ឲ្យដឹងថា មានមនុស្សមួយចំនួន បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍​ ដែលពុំធ្លាប់បានកើតមានឡើងពីមុនមកនេះ ហើយលោកស្រី ក៏បានបន្តទៀតថា មូលហេតុនៃគ្រោះអគ្គីភ័យនេះ មិនទាន់ត្រូវដឹងច្បាស់នៅឡើយ​​ទេ​ ស្របពេលដែលការស៊ើបអង្កេតលើរឿងនេះ កំពុងធ្វើឡើង៕

 


http://ift.tt/2ss0dml
ករណីឆេះអគារកម្ពស់ ២៤ជាន់នៅទីក្រុងឡុងដ៍មានមនុស្សមួយចំនួនស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន ករណីឆេះអគារកម្ពស់ ២៤ជាន់នៅទីក្រុងឡុងដ៍មានមនុស្សមួយចំនួនស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន Reviewed by yim PH on 8:38 PM Rating: 5
Powered by Blogger.