គ្រប់គ្នារន្ធត់ចិត្ត! គ្រាឃើញស្រ្តីម្នាក់ខំប្រឹងត្រដរចេញពីគំនរកម្ទេចកម្ទីរដីភក់ទឹកជំនន់យ៉ាងសាហាវនៅប៉េរូ (មានវីដេអូ)
ស្ត្រីម្នាក់បានធ្វើឲ្យមនុស្សនៅលើពិភពលោក មានការរំជួលចិត្ត អាណិតអាសូរជាពន់ពេក នៅពេលបានឃើញវីដេអូនាងត្រូវស្ថិតនៅលាយឡំជាមួយសត្វគោជ្រូក និងកម្ទេចកម្ទីរឈើបាក់បែក ក្នុងទឹកពោរពេញដីភក់ដែលកំពុងហូរយ៉ាងសន្ធាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីដ៏ខ្លាំងក្លាមួយនៅក្នុងប្រទេសប៉េរូ កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ កន្លងមកនេះ ។
តាមរយៈវីដេអូឃ្លីប ដំបូងឡើយ គេឃើញតែសត្វគោ១ក្បាលប៉ុណ្ណោះកំពុងនៅប៉ែលប៉ោលក្នុងទឹកភក់ ដែលហូរខួចយ៉ាងសាហាវ ខណៈក្រុមសង្គ្រោះទម្លាក់កុងតឺន័រមួយចូល ដើម្បីទប់ស្កាក់ឲ្យផ្ទប់នឹងចន្លោះក្រោមស្ពាន ។ ប៉ុន្តែ អ្វីៗពិតជារន្ធត់ ខណៈប៉ុន្មានវិនាទីក្រោយមក ស្រាប់តែគេឃើញស្ត្រីម្នាក់បានបង្ហាញខ្លួនពីក្នុងគំនរកម្ទេចកម្ទីរបាក់បែក ហើយបានប្រឹងងើបដើរជាមួយស្មារតីនៅតែនឹងនរ ។
http://ift.tt/2rOveOi
គ្រប់គ្នារន្ធត់ចិត្ត! គ្រាឃើញស្រ្តីម្នាក់ខំប្រឹងត្រដរចេញពីគំនរកម្ទេចកម្ទីរដីភក់ទឹកជំនន់យ៉ាងសាហាវនៅប៉េរូ (មានវីដេអូ)
Reviewed by yim PH
on
2:51 PM
Rating:
