Insurance

728x90

បទល្មើសនេសាទដាក់របាំងលបវែងៗរាប់រយម៉ែត្រខុសច្បាប់ក្នុងរដូវបិតនេសាទមិនត្រូវបានសមត្ថកិច្ចជំនាញបង្រ្កាបឡើយ

ខេត្តកំពង់ឆ្នាំង​៖ នៅ​ចំណុច​ព្រែ​កកោះ​អាច់​ស្ថិតនៅ​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ក្រុម​អ្នកសារព័ត៌មាន បាន​រកឃើញ​របាំង​ដាក់​លប​សាច់​អួន​២​កន្លែង​មាន​ប្រវែង​ប្រមាណ​ពី​៤០០​ទៅ​៥០០​ម៉ែត្រ ដែល​ជនល្មើស​បានដាក់​បិត​ជិត​ព្រែក​តែម្តង នៅក្នុង​រដូវ​បិត​នេសាទ​នេះ ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជលផល​ចុះបង្ក្រាប​ឡើយ​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ បាន​និយាយ​អោយដឹងថា​៖​របាំង​ដាក់​លប​នៅ​ចំណុច​ខាងលើនេះ​១​កន្លែង​មាន​ប្រវែង​ប្រមាណ​ពី​៤០០​ទៅ​៥០០​ម៉ែត្រ ជា​របស់​ឈ្មោះ គឹម អេង ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ និង​១​កន្លែង​ទៀត​មាន​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ ជា​របស់​ឈ្មោះ ហេង រស់នៅ​ភូមិ​ដំបូក​ក្រហម ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ដែល​របាំង​លប​ខុសច្បាប់​ទាំង​២​កន្លែង​ខាងលើនេះ​ត្រូវបាន​គេ​ដាក់​បិត​ជិត​ព្រែក​តែម្តង​។ ដោយឡែក​នៅ​បឹង​ខាងកើត​ភូមិ​កោះ​តា​ម៉ូ​វ ក៏​គេ​ពិនិត្យឃើញ​មាន​របាំង​លប​សាច់​អួន​វែងៗ​មួយចំនួន និង​របាំង​លប​ដាក់​បិត​ផ្ចឹ​ត​ព្រែក​មួយចំនួន​ផងដែរ​។​
​ ​
​ក្រោយពី​បាន​រកឃើញ​របាំង​លប​សាច់​អួន​ខុសច្បាប់​ទាំង​២​កន្លែង​ខាងលើនេះ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ក្រុម​អ្នកសារព័ត៌មាន ក៏បាន​រាយការណ៍​តាម​ទូរស័ព្ទ និង​បង្ហោះ​រូបភាព​បទល្មើស ជូន​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​អោយ​លោក​ដឹង ។ បន្ទាប់មក​លោក ងិន ហ៊ុន ក៏បាន​បញ្ជាក់​អោយដឹងថាៈ លោក​និង​បញ្ជារ​អោយ​លោក​ប្រធាន​សង្កាត់រដ្ឋបាល​ជលផល​ឆ្នុកទ្រូ និង​លោក​ប្រធាន​ក្រុម​ការពារ​តំបន់​អភិរក្ស​ទី​៣​ឃុំ​កំពង់ព្រះ​គគីរ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​។ ប៉ុន្តែ​លទ្ធផល​បង្ក្រាប​បទល្មើស​នៅ​ចំណុច​ខាងលើនេះ​របស់​សមត្ថកិច្ច​បាន​កំរិតណា​នោះ ក្រុម​អ្នកសារព័ត៌មាន​យើង​មិនទាន់​បានទទួល​របាយ​ការណ៍​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា​នេះ តែ​ប្រជាពលរដ្ឋ​ប្រាប់ថា មិនឃើញ​អ្នកណា​ចុះបង្ក្រាប​ឡើយ​។
​ ​
​នៅក្នុង​ច្បាប់​ស្តីពី​ជលផល​បាន​ចែងថា​៖ នៅក្នុង​រដូវ​បិត​នេសាទ​បាន​អនុញ្ញាតអោយ​ដាក់​របាំង​លប​សាច់​អួន​តែ​ប្រវែង​១០​ម៉ែត្រ​ប៉ុណ្ណោះ និង​មិន​អនុញ្ញាតអោយ​ដាក់រ​បាំងសាច់​អួន​បិត​ផ្ជិ​ត​ព្រែក​ដែលជា​ផ្លូវ​ត្រី​ចេញចូល​នោះឡើយ​។ ដោយឡែក​នៅក្នុង​រដូវ​បើក​នេសាទ​វិញ​បានអនុញ្ញាត​អោយ​ដាក់​របាំង​លប​សាច់​អួន​តែ​ប្រវែង​៥០​ម៉ែត្រ និង​អោយ​ដាក់រ​បាំងសាច់​អួន​តែ​២​ភាគ​៣​នៃ​ទំហំ​មាត់​ព្រែក​តែប៉ុណ្ណោះ​។
​ ​
​ប្រជា​នេសាទ​ជា​អ្នក​ដាក់​របាំង​លប​សាច់​អួន​វែងៗ​បាន​និយាយ​អោយដឹងថា​៖ ការដាក់​របាំង​លប​សាច់​អួន​វែងៗ ពិតជា​ខុសច្បាប់​មិនមែន​ពួកគាត់​មិនដឹង​នោះទេ តែបើ​មិន​លួច​ដាក់​វែងៗ​គឺ​រកត្រី​មិនបាន​ហូប​ឡើយ ម្យ៉ាងទៀត​គឺ​ត្រូវ​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​គ្រប់​ជាន់ថ្នាក់ គឺ​ក្នុង​១​របាំងៗ​អស់ប្រាក់​ពី​១០០០​ទៅ​១៥០០​ដុល្លា តាម​របាំង​វែង​ឬ​ខ្លី បើ​មិន​បង់លុយ​អោយ​ជំនាញ​ទេនោះ ក៏​មិនអាច​ដាក់​របាំង​លប​វែងៗ​បែបនេះ ឬ​ដាក់​បិត​ផ្ជិ​ត​ព្រែក​បានដែរ​។​

​ទាក់ទង​និង​បទល្មើស​នេសាទ​នៅក្នុង​ចំណុច​ខាងលើ នៅក្នុងរ​បិត​នេសាទ​នេះ ប្រជាពលរដ្ឋ​ស្នើសុំ​ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល ជា​ប្រធាន​រដ្ឋបាល​ជលផល មេត្តា​ចុះមក​ត្រួតពិនិត្យ​និង​ដឹកនាំ​បង្ក្រាប​ផង​ចុះ ព្រោះ​ប្រជាពលរដ្ឋ​គ្មាន​ទំនុកចិត្ត​លើ​ការបង្ក្រាប​របស់​មន្ត្រីរ​ដ្ឋ​បាល​ជលផល​នៅក្នុង​ខេត្តកំពង់ឆ្នាំង​នោះឡើយ​៕ (
ឈៀង ថា​រិ​ទ្ធ )


http://ift.tt/2rGg68U
បទល្មើសនេសាទដាក់របាំងលបវែងៗរាប់រយម៉ែត្រខុសច្បាប់ក្នុងរដូវបិតនេសាទមិនត្រូវបានសមត្ថកិច្ចជំនាញបង្រ្កាបឡើយ បទល្មើសនេសាទដាក់របាំងលបវែងៗរាប់រយម៉ែត្រខុសច្បាប់ក្នុងរដូវបិតនេសាទមិនត្រូវបានសមត្ថកិច្ចជំនាញបង្រ្កាបឡើយ Reviewed by yim PH on 9:08 AM Rating: 5

Entertainment

ads
Powered by Blogger.