Insurance

728x90

ផ្ទុះហឹង្សាដាក់គ្នាបង្កការភ្ញាក់ផ្អើលរវាងអ្នកជិះរថយន្ត និង អ្នកជិះម៉ូតូឆ្លងផ្លូវ ដោយសារ​តែ…

​ខេត្ត​ព្រះសីហនុៈ​ MC. ​ដោយ​សារ​តែ​សារ​ជាតិ​ស្រា​នៅ​ក្នុង​ខ្លួន​បានធ្វើអោយមានការផ្ទុះហឹង្សាមួយ​កើតឡើង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង សមត្ថកិច្ច មក​អន្តរា​គម​ន៏​ និងបាន​ឃាត់ខ្លួន​​ភាគីជម្លោះទាំងពីរ​សួ​រនាំ​ ។ ដែលហេតុការណ៍នេះ​បានកើត​ឡើង​នៅ​ម៉ោង ២០ និង​៥០​នាទី​យប់ នា​ថ្ងៃទី ២០ មិថុនា ឆ្នាំ​២០១៧​ក្នុងភូមិ ០៤​សង្កាត់​០៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​ជុំវិញ​ករណីនេះ បើ​យោងតាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា នៅ​ចំនុច​អ​តី​តខា​រា​អូ​ខេ ៣៣៣ មានការ​ផ្ទុះ​ហឹ​ង្សា​មួយ​កើតឡើង រវាង​អ្នក​ជិះឡាន​ និង​អ្នកជិះ​ម៉ូតូ​ ខ​ណៈពេល​ឆ្លងថ្នល់​ក៏មាន​ការប៉ះទង្គិច​ពាក្យ​សម្តី​ដាក់គ្នា ដែលហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ២០​និង​៥០​នាទី​យប់ នា​ថ្ងៃទី​២០ មិថុនា ឆ្នាំ ២០១៧​ក្នុងភូមិ​០៤​សង្កាត់​04 ក្រុង​/​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ប៉ុ​ស្តិ៏​រដ្ឋបាល​សង្កាត់​លេខ​៤ ​សហកា​ណ៏​ជា​កំលាំង​ព្រហ្មទណ្ឌ ធ្វើ​ទប់ស្កាត់បាន​ទាន់ពេលវេលា​។

ប្រភព​សមត្ថកិច្ច​បន្ត​ថា នៅវេលា​កើតហេតុ​ខាងលើ​ជនបង្កមាន​គ្នា​០៣​នាក់ បាន​ជិះ​រថយន្ត​ម៉ាក កូរ៉ូឡា​ព​ណ៏​ក្រហម ស្លាក​លេខ ភ្នំពេញ 2H-៩១២០ ជិះ​បត់​ចូល​ម្តុំ​ក្រោយ​ពេទ្យ ច្រក​៣៣៣​បើកបរ​ដោយ​ឈ្មោះ យឹម ​វាសនា​ មាន​ទីលំនៅ​សង្កាត់​លេខ​៣ ស្របពេលនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា បើកបរ​ដោយ​ឈ្មោះ ចាន់ សុខ​ណា ភេទ ប្រុស អាយុ​៣៥ ឆ្នាំ​ជិះ​មកពី​ក្រោយ ក្នុង​ល្បឿន ក្នុងស្ថានភាព​ស្រវឹង ហើយ​បាន​ដួល​ក្រោយ​ប៉ះ​ជាមួយ​រថយន្ត​បន្តិច​ភ្លាមនោះ​ភា​កី​ម៉ូតូ​ឈ្មោះ​បាន​ស្រែកជេ​ទៅលើ​ ចាន់ សុខ​ណា ​ភាគី​រថយន្ត​ឈ្មោះ យឹម ​វាសនា ជាហេតុ​ធ្វើអោយ​ភាគី​រថយន្ត​ខឹង ក៏​ឈប់​រថយន្ត​វាយ​ទៅលើ​ភាគី​ម៉ូតូ​មួយ​ដៃ​ហើម​ត្របកភ្នែក​ខាងឆ្វេង ។​បន្ទាប់​មក ភាគី​ម៉ូតូ​បាន​ទូរស័ព្ទ​ហៅ​គូកន រួមជាមួយ​បក្ខពូក​៤​ទៅ​៥​នាក់ មក​បំ​រ៉ុង​សងសឹក​វិញ ​តែ​ត្រូវ​សមត្ថកិច្ច​ទប់ស្កាត់​ទាន់ពេលវេលា​។​

​ដោយឡែក យោងតាម​សម្តី​ជនរងគ្រោះ​ដែល​បើកបរ​ម៉ូតូ​ម្នាក់ឯង​បាន​ប្រាប់​អោយដឹងថា ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ពី​ទិសដៅ​លិចទៅ​កើត​ ស្រាប់​តែមាន​ឡាន​មួយគ្រឿង​ដែលមាន​គ្នា​បីនាក់ ម៉ា​កកូ​រូ​ឡា​ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 2H-9120 បាន​បើក​លឿន​វ៉ា​កាត់​ពីមុខ​គាត់ប៊ិះ គេច​សឹងតែ​ពុំទាន់រងគ្រោះថ្នាក់ ក៏បាន​បោះពាក្យ​សម្តី​ទៅភាគី​ឡាន ភាគី​បង្ក​ឮ​មិន​ពិ​រោះ​ក៏បាន​ឈប់​ឡាន​ ហើយ​ចុះមក​ដាល់​ជនរងគ្រោះ​តែម្តង ធ្វើអោយ​ជនរងគ្រោះ​របួសស្រាល​តែ សម្រួល​មិនត្រូវ​គ្នា ក៏​ភាគី​ម៉ូតូ​ខ​ល​ហៅ​គ្នីគ្នា​មកជួយ ក៏បង្ក​អោយ​កាន់តែ​វែងឆ្ងាយ​។ ទីបំផុត​ក៏មាន​សមត្ថកិច្ច​មកដល់​ហើយ​ឃាត់ខ្លួន​ទាំង​ជនរងគ្រោះ និង​ភាគី​បង្កហេតុ​ទៅ​ស្នងការ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕



http://ift.tt/2rTae7r
ផ្ទុះហឹង្សាដាក់គ្នាបង្កការភ្ញាក់ផ្អើលរវាងអ្នកជិះរថយន្ត និង អ្នកជិះម៉ូតូឆ្លងផ្លូវ ដោយសារ​តែ… ផ្ទុះហឹង្សាដាក់គ្នាបង្កការភ្ញាក់ផ្អើលរវាងអ្នកជិះរថយន្ត និង អ្នកជិះម៉ូតូឆ្លងផ្លូវ ដោយសារ​តែ… Reviewed by yim PH on 8:58 AM Rating: 5

Entertainment

ads
Powered by Blogger.