Insurance

728x90

តំបន់ Donetsk ដែលរុស្ស៊ីគាំទ្រ គ្រោងប្រកាសខ្លួនឯងជាប្រទេសឯករាជ្យ ដើម្បីជំនួសអ៊ុយក្រែន

អ៊ុយ​ក្រែ​ន​៖ ដោយមាន​ការជ្រៀតជ្រែក​ពី​រុស្ស៊ី ទីក្រុង Donetsk នៃ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​កំពុង​ព្យាយាម​ផ្តាច់ខ្លួន​នោះ បានប្រកាស​អំពី​បង្កើត​ប្រទេស​ថ្មី​មួយ​មាន​ឈ្មោះថា Malorossiya ដែល​ថ្នាក់ដឹកនាំ​ក្នុង​តំបន់​បាន​ពិរ​ពណ៌នា​ថា ជា​រដ្ឋ​មួយ​សម្រាប់​ជំនួស​ឲ្យ​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​មេដឹកនាំ​របស់​សារ​ធា​រណៈ​រដ្ឋ​ប្រជាមានិត Donetsk (DPR) លោក Alexander Zakharchenko បានដាក់​សំណើ​នា​ថ្ងៃ​អង្គារ​នេះ ស្តីពី​អន្តរកាល​រយៈពេល​បី​ឆ្នាំ ដើម្បី​ឆ្ពោះទៅកាន់​ប្រទេស​ថ្មី​មួយ ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឲ្យ​ថា Malorssiya ឬ Little Russia (​រុស្ស៊ី​តូច​) ដើម្បី​ធ្វើជា​មធ្យោបាយ​មួយ ក្នុងការ​ដោះស្រាយ​វិបត្តិ​ដ៏​រ៉ាំរ៉ៃ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោក Zakharchenko បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​
«​យើង​ស្នើ​ឲ្យ​មានការ​បង្កើត​រដ្ឋ Malorossiya ដែលជា​រដ្ឋ​ឯករាជ្យ​ដ៏​ក្មេងខ្ចី​មួយ ហើយ​អំឡុងពេល​អន្តរកាល​គឺ​រហូតដល់​បី​ឆ្នាំ​»​។​

​ជាងនេះទៅទៀត លោក Zakharchenko បាន​គូសបញ្ជាក់ថា កិច្ចពិភាក្សា​គ្នា​យ៉ាង​ហ្មត់ចត់​នៅក្នុង DPR បាន​ឈានដល់​ការ​សន្និដ្ឋានថា អ៊ុយ​ក្រែ​ន​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ខ្លួនឯង​ថា ជា​ប្រទេស​បរាជ័យ​មួយ ដែល​មិនអាច​ស្រោចស្រង់​ឡើងវិញ​បាន​នោះឡើយ ហើយ​លោក​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឲ្យ​ចូលរួម​គាំទ្រ ដល់​កិច្ច​ផ្តួចផ្តើម​របស់លោក​។​

​គួរ​បញ្ជាក់ថា វិបត្តិ​ជម្លោះ​ប្រដាប់អាវុធ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង​កាលពី​ខែមេសា ឆ្នាំ​២០១៤ ដោយសារតែ​សកម្មភាព​ភាព​ប្រឆាំង​ក្នុង​តំបន់ ចំពោះ​ការធ្វើ​រដ្ឋប្រហារ​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច នៅក្នុង​ទីក្រុង​កៀវ ដែល​បាន​ទម្លាក់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Viktor Yanukovych ចេញពី​អំណាច​កាលពី​ខែកុម្ភៈ ឆ្នាំ​ដដែល​។ បន្ទាប់មកទៀត​ប្រជាជន​នៃ​តំបន់ Donetsk និង Lugansk
​ក៏បាន​ធ្វើការ​បោះឆ្នោត​ប្រជាមតិ ហើយ​បាន​តាំងខ្លួន​ជា​សាធារណរដ្ឋ​ប្រជាមានិត Donetsk និង Lugansk តែម្តង​។ ចាប់តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​ថ្មី​អ៊ុយ​ក្រែ​ន បានធ្វើ​ប្រតិបត្តិការ​យោធា​ជា​បន្តបន្ទាប់ ដើម្បី​បង្ក្រាប​ចលនា​បះបោរ​របស់​ពួក​ឧទ្ទាម​៕​


http://ift.tt/eA8V8J
តំបន់ Donetsk ដែលរុស្ស៊ីគាំទ្រ គ្រោងប្រកាសខ្លួនឯងជាប្រទេសឯករាជ្យ ដើម្បីជំនួសអ៊ុយក្រែន តំបន់ Donetsk ដែលរុស្ស៊ីគាំទ្រ គ្រោងប្រកាសខ្លួនឯងជាប្រទេសឯករាជ្យ ដើម្បីជំនួសអ៊ុយក្រែន Reviewed by yim PH on 10:53 AM Rating: 5

Entertainment

ads
Powered by Blogger.