Insurance

728x90

ពិធី​បញ្ចុះបឋមសិលា​សា​ង​សង់​មជ្ឈមណ្ឌល​ជាតិ ផ្ដល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត​និង​ផ្អែកលើ​សហគមន៍​ដល់​អ្នកញៀន​គ្រឿងញៀន​

​ខេត្ត​ព្រះសីហនុ​៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រារព្វ​ធ្វើ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​មជ្ឈមណ្ឌល​ផ្តល់​សេវា​ព្យាបាល​ព្យាបាល​ដោយ​ស្ម័ក្រចិត្ត និង​ផ្អែកលើ​សហគមន៍​ដល់​អ្នកញៀន​គ្រឿងញៀន​នៅ​ភូមិ​ឬ​ទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​ថ្លែង​ក្នុង​ពិ​ធីប​ញ្ចំ​បឋមសិលា​នា​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍​ដោយ​មោទណៈភាព​ថា ក្រោយពី​ការសាងសង់​មជ្ឈមណ្ឌល​នេះ​រួច ខេត្ត​ព្រះសីហនុ​នឹង​ទទួលបាន​នូវ​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ព្យាបាល​ដើម្បី​បន្សាប​សារធាតុ​ញៀន​មួយ​យ៉ាង​ល្អ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ហើយ​ម្យ៉ាងវិញទៀត មជ្ឈមណ្ឌល​ក៏​នឹង​ក្លាយជា​ថ្នាល​អប់រំ​កែប្រែ​ដល់​ស្រទាប់​យុវជន​ដែល​កន្លងមក​បាន​ដើរ​នូវ​ផ្លូវខុស​មួយពេល អោយ​មកជា​មនុស្ស​ល្អ​ក្នុងសង្គម​។ លោក​បាន​បន្តថា មជ្ឈមណ្ឌល​សម្រាប់​ព្យាបាល​និង​ស្ដារ​និតិ​សម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​នេះ គ្រោង​នឹង​សាងសង់ឡើង​ដោយ​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មូលនិធិ​ជាតិ​សម្រាប់​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដោយមាន​ការចូលរួម​វិភាគទាន​ពី​សប្បុរសជន និង​វិស័យ​ឯកជន​តាមរយៈ​មូលនិធិ​សម្រាប់​សង្គ្រោះ​និង​ស្ដា​នីតិ​សប្ប​ទា​គ្រឿងញៀន ដែល​បានការ​ឧ​ប​ត្ត​ម្ភ​គាំទ្រ​ពី​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម និង​រដ្ឋាភិបាល​បណ្ដា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត មជ្ឈមណ្ឌល​នេះ​បាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​២០​ហិកតា ដែលជា​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី ដែល​គ្រោង​សាងសង់​ចំណាយ​ថវិកា​សរុប​ប្រហែល​ជាង​៨​លាន​ដុល្លា អាមេរិក​។​

​សូមបញ្ជាក់​ផងដែរ​ថា ការបើក​ការដ្ឋាន​នា​ពពេល​នេះ គឺ​ធ្វើការ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​រួមមាន ក្លោងទ្វារ និង​របង​ព័ន្ធ​ជុំវិញ​ដែលមាន​កំពស់ ៣,៥ មែត្រ គុណ​និង ១៩១៤ ម៉ែត្រ ចំណាយ​ថវិកា ៣៧៧,៦៩៤​ដុល្លារ ។ អគា​រដ្ឋបាល​ទំហំ ៣៣​មែត្រ​គុណ​៤៣​មែត្រ​មួយ​ជាន់ ចំណាយ​ថវិកា​៥៦៧,៦០០​ដុល្លារ បន្ទប់​អគ្គីសនី​ទំហំ ១០ ម៉ែត្រ គុណ​១៧ ម៉ែត្រ ចំណាយ​ថិ​កា​៦៨,៨០០​ដុល្លារ អគារ​ស្នាក់នៅ​សម្រាប់​សន្តិសុខ​ទំហំ ៨ ម៉ែត្រ គុណ ១២ ម៉ែត្រ ចំណាយ​ថវិកា ៣៨,៤០០ ដុល្លារ សរុប​ថវិកា​សាងសង់​ដំណាក់កាល​ទី​១​នេះ​សរុប​ចំនួន​១,០៥២,៤៩៤ ដុល្លា​អា​មេ​រីក​៕ ទន់ សុខ​



http://ift.tt/2uvoGEH
ពិធី​បញ្ចុះបឋមសិលា​សា​ង​សង់​មជ្ឈមណ្ឌល​ជាតិ ផ្ដល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត​និង​ផ្អែកលើ​សហគមន៍​ដល់​អ្នកញៀន​គ្រឿងញៀន​ ពិធី​បញ្ចុះបឋមសិលា​សា​ង​សង់​មជ្ឈមណ្ឌល​ជាតិ ផ្ដល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត​និង​ផ្អែកលើ​សហគមន៍​ដល់​អ្នកញៀន​គ្រឿងញៀន​ Reviewed by yim PH on 8:35 AM Rating: 5

Entertainment

ads
Powered by Blogger.