Insurance

728x90

​ប្រជា​ការពារ​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ រៃ​បច្ច័យ​គ្នា​បាន​ជាង​៩០​ម៉ឺន​រៀល និង​អង្ករ​ជាង​១០០​គ​ក្រ ប្រគេន​ព្រះសង្ឃ​មួយអង្គ កំពុងមាន​អាពាធ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​

​ខេត្ត​កំពង​ឆ្នាំង ៖ ប្រជា​ការពារ​នៅក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧ បាននាំគ្នា​យក​បច្ច័យ ដែល​បាន​រៃអង្គាស​គ្នា យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​មួយអង្គ គ​ង្គ​នៅ​វត្ត​ន​រា​រង្សី ហៅ​វត្ត​ន​ន់​ត្រសក់ ស្ថិតក្នុង​ភូមិ​ខុន​រ៉ង ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ ដែល​បច្ចុប្បន្ន​ព្រះអង្គ​មាន​អាពាធ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ការ​រៃអង្គាស​បច្ច័យ​ប្រគេន​ព្រះសង្ឃ​ខាងលើនេះ បាន​បញ្ជាក់ថា វប្បធម៌​ប្រពៃណី​ខ្មែរ ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​បាន​ស្ថិត​ជាប់​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់ៗ​រូប ទោះ​ស្ថិត​ក្នុងសម័យ​ណា​ក៍ដោយ ។

​លោក ចាន់ អាន មេឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ បានអោយដឹងថា​៖ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់ ព្រះសង្ឃ ព្រះនាម ឈឹម ទ​ន ព្រះជន្ម​៨៤​វស្សា គ​ង្គ​នៅក្នុង​វត្ត​ន​រា​រង្សី ហៅ​វត្ត​ន​ន់​ត្រសក់ ដែល​កំពុងមាន​អាពាធ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​នោះ ប្រជា​ការពារ​ក្នុង​ឃុំ​ខុន​រ៉ង មាន​ចំនួន​១០​ភូមិ សរុប​មាន​ចំនួន ១៥០​នាក់ បាន​មូលមតិ​រ៉ៃ​អង្គាស​បច្ច័យ​ផ្ទាល់ខ្លួន សរុប​បាន​ចំនួន ៩៨​ម៉ឺន​៧​ពាន់​រៀល និង​អង្ករ​ចំនួន​១១៦ គីឡូក្រាម ដើម្បី​យក​ប្រគេន​ដល់​ព្រះសង្ឃ​ដែលមាន​អាពាធ​កំពុង​ព្យា​ល​បាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ។ លោក​បាន​បញ្ជាក់ទៀតថាៈ ព្រះ​ភិក្ខុ ឈឹម ទ​ន គ្មាន​ញា​ត្តិ​ញោម​កូនចៅ​ទេ មានតែ​២​នាក់​ប្តី​ប្រពន្ធ​ជា​អ្នកក្រីក្រ ក្រោយមក​ព្រះអង្គ​បានមក​បួ​សគ​ង្គ​ក្នុង​វត្ត​ន​ន់​ត្រសក់​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដែលមាន​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​គោរព​ស្រឡាញ់​គ្រប់ៗ​គ្នា ជាក់ស្តែង​ដូច​ថ្ងៃនេះ ប្រជា​ការពារ​នៅក្នុង​ឃុំ​បាន​ប្រមូលគ្នា​អង្គាស​បច្ច័យ​មកជួយ​ព្រះអង្គ​ដែល​កំពុងមាន​អាពាធ​ជួប​ការខ្វះខាត​។

​នៅក្នុង​ការជួប​ជុំគ្នា​ប្រមូល​បច្ច័យ​នេះ​នៅក្នុង​វត្ត​ន​រា​រង្សី ហៅ​វត្ត​ន​ន់​ត្រសក់ នៅ​រសៀល​ថ្ងៃទី​០៧ ខែសីហា នេះ លោក ផល ភាព តំណាងអោយ​អាជ្ញាធរ​ស្រុក​បរិបូណ៌ និង​លោកយាយ​ឧបាសិការ មា​ជ (​ប្រពន្ធ​ព្រះសង្ឃ​) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ និង​ពិសេស ដល់​ទឹកចិត្ត​ដ៏​ជ្រះថ្លា របស់​ប្រជា​ការពារ ដែល​បរិច្ចាគ​បច្ច័យ និង​អង្ករ មកជួយ​ដល់​ព្រះសង្ឃ ដែល​កំពុង​ជួប​នូវ​ការលំបាក​ខ្វះខាត និង​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ នេះ​ពិតជា​ស្មារតី​សាមគ្គីភាព​យ៉ាង​ល្អ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងពេល​មានការ​លំបាក និង​សូម​ជូនពរ​ដល់​បងប្អូន​ប្រជា​ការពារ​ទាំងអស់​ជួប​នៅ​សេចក្តីសុខ​ប្រការ​កុំបី​ឃ្លាត​នោះឡើយ​។

​ដោយឡែក លោកគ្រូ​ពេទ្យ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថាៈ ព្រះសង្ឃ ឈឹម ទ​ន មាន​ជម្ងឺ រលាក​សួត និង​ទឹក​ចូលក្នុង​សួត ដែល​ព្រះអង្គ​ត្រូវការ​សម្រាក​ព្យាបាល​ជម្ងឺ​នេះ​រយៈពេល​យូរ​ទៅ​អាច​ព្យាបាល​ជាសះស្បើយ ៕ រឹទ្ធិ ជ័យ​



http://ift.tt/2vk7HXh
​ប្រជា​ការពារ​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ រៃ​បច្ច័យ​គ្នា​បាន​ជាង​៩០​ម៉ឺន​រៀល និង​អង្ករ​ជាង​១០០​គ​ក្រ ប្រគេន​ព្រះសង្ឃ​មួយអង្គ កំពុងមាន​អាពាធ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ ​ប្រជា​ការពារ​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ រៃ​បច្ច័យ​គ្នា​បាន​ជាង​៩០​ម៉ឺន​រៀល និង​អង្ករ​ជាង​១០០​គ​ក្រ ប្រគេន​ព្រះសង្ឃ​មួយអង្គ កំពុងមាន​អាពាធ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ Reviewed by yim PH on 8:10 AM Rating: 5

Entertainment

ads
Powered by Blogger.