Insurance

728x90

ផ្លូវ​ថ្មី​នៅលើ​ខ្នង​ទំនប់​តា​កុយ ស្រុក​ជល​គី​រី ធ្វើ​រួចរាល់​បាន​ជាង​ពាក់កណ្តាល ប្រជាពលរដ្ឋ​សប្បាយរីករាយ​ណាស់​សំណូមពរ​រាជរដ្ឋាភិបាល​ជួយ​ធ្វើអោយ​ហើយ ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ជាង​នេះ​

​ខេត្តកំពង់ឆ្នាំង​៖ ស្រុក​ជល​គី​រី គឺជា​ស្រុក​មួយ​ដែលមាន​ផ្លូវ​គមនាគមន៍​ជួប​ការលំបាក ព្រោះតែ​ទឹកដី​ស្រុក​នេះ​ជាង​៨០​ភាគរយ ត្រូវ​លិច​ទឹកទន្លេ​នៅ​រដូវ​ខែវស្សា ។​ដោយមាន​ការយកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល នៅក្នុង​ឆ្នាំ​២០១៧​នេះ ក្រសួង​សាធារណៈការ​ខេត្ត​បាន​កសាង​ផ្លូវថ្នល់​ចាក់​ជា​បេតុង​មួយ​ខ្សែ នៅលើ​ទំនប់​តា​កុយ​នេះ​ដែល​ពីមុន​ជា​ផ្លូវ​យ៉ាង​លំបាក ត​ភ្ជាប់​ពី​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ទៅ​ផ្សារ​ផ្អាវ ក្នុង​ខេត្តកំពង់ចាម ជាប់​ជា មួយ​ផ្លូវជាតិ​លេខ​៦ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដឹក​កសិផល​ទៅកាន់​ទីផ្សារៗ​នានា និង​ទៅកាន់​រាជធានី​ភ្នំពេញ​ផងដែរ ។ ប៉ុន្តែ​ផ្លូវ​ដែលមាន​ប្រវែង​៦.៥០០​ម៉ែត្រ​នេះ បានធ្វើ​រួចរាល់​តែ​ជាង​ពាក់កណ្តាល​ប៉ុណ្ណោះ ដោយ​ត្រូវអនុវត្ត​គម្រោង​ថ្មី​ធ្វើ​បន្ត នៅក្នុង​ឆ្នាំ​២០១៨ ខាងមុខនេះ ។

​ប្រជាពលរដ្ឋ​ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី បានបញ្ជាក់​អោយដឹងថា​៖ កាល​មុន​ផ្លូវ​ធ្វើដំណើរ​នៅលើ​ខ្នង​ទំនប់​តា​កុយ​នេះ​មានការ​លំបាក​ខ្លាំងណាស់ ពេល​ឆ្លងកាត់​ត្រូវ​ទៅ​ផ្សារ​ផ្អាវ​ម្តងៗ ដោយ​ត្រូវ​ធ្វើដំណើរ​យ៉ាងយូរ ពិ សេស ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​សំរាលកូន ឬ​អ្នក​ជម្ងឺ​ទៅ​មន្ទីរពេទ្យ​ម្តងៗ ពិត​ជួប​ការលំបាក​ខ្លាំងណាស់ ។ ប៉ុន្តែ​ពេលនេះ​ពួកគាត់​មាន​ទឹកចិត្ត​សប្បាយរីករាយ​ណាស់ ព្រោះថា​បាន​ផ្លូវ​ថ្មី​ក្រាល​បេតុង​ជាង​ពាក់កណ្តាល​ហើយ ការធ្វើដំណើរ​បាន​ស្រួល​ជាង​មុន និង​កាត់បន្ថយ​ពេលវេលា​បាន​ឆាប់រហ័ស ។ ប្រជាពលរដ្ឋ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជា​រដ្ឋាភិបាល និង​ក្រសួង​ពាក់​ព​ន្ឋ័ ដែល​បាន​ជួយ​កសាង​ផ្លូវ​ថ្មី​បាន​យ៉ាង​ស្អាត​និង​រឹងមាំ​នេះ ។ ទន្ទឹមនេះដែរ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូមមេត្តា​ជួយ​ធ្វើ​ផ្លូវ​ដែល​នៅសល់​មួយ​កំណាត់​ទៀត អោយបាន​ឆាប់រហ័ស ដើម្បី​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ងាយស្រួល​ជាងនេះទៀត ។

​ដោយឡែក លោក យិន សា​វ៉េ​ន អភិបាលស្រុក​ជល​គី​រី បានអោយដឹង​ដែរ​ថា ៖ ផ្លូវ​នៅលើ​ខ្នង​ទ​នប់​តា​កុយ​នេះ មាន​ប្រវែង​៦.៥០០​ម៉ែត្រ ដែល​ពេលនេះ​ក្រសួង​សាធារណៈការ កសាងបាន​ជាង​ពាក់កណ្តាល ហើយ នៅសល់​ជាង​២.០០០​ម៉ែត្រ​ទៀត ដែល​ត្រូវ​ធ្លាក់​គម្រោង​កសាង​បន្ត​នៅក្នុង​ឆ្នាំ​២០១៨ ខាងមុខនេះ ។

​គេ​ពិនិត្យឃើញថា ក្រោយពេល​កសាង​ផ្លូវ​បេតុង​នៅលើ​ទំនប់ទឹក​តា​កុយ​នេះ ប្រជាពលរដ្ឋ​ជា​អ្នកមាន​ធនធាន បានការ​កសាង​ខ្ចុ​ស​លក់ដូរ​បែប​ជារ​ម្មណី​យ​ដ្ឋា​ន ធ្វើអោយ​តំបន់​ថ្មី​ខាងលើនេះ​មាន​មនុស្ស​ទៅលេង​កំសាន្ត​យ៉ាងច្រើន​កុះករ ជាពិសេស​នៅក្នុង​រដូវ​ខែ​បុណ្យទាន ដោយមាន​រៀបចំ​កម្មវិធី ប្រណាំងទូក កាណូត ជិៈ​ពោង​លេង និង​មានការ​បរគុំ​តន្ត្រី​ប្រជាប្រិយ​ផងដែរ ។ ដោយឡែក​បច្ចុប្បន្ន​នៅលើ​ខ្នង​ទំនប់​នេះ​បាន​ក្លាយជា​កន្លែង​ជួបជុំគ្នា​មុជទឹក​លេង​កំសាន្ត​នៅ​រៀងរាល់​ល្ងាច​ផងដែរ ៕ រឹទ្ធិ ជ័យ​


http://ift.tt/2wkQzDK
ផ្លូវ​ថ្មី​នៅលើ​ខ្នង​ទំនប់​តា​កុយ ស្រុក​ជល​គី​រី ធ្វើ​រួចរាល់​បាន​ជាង​ពាក់កណ្តាល ប្រជាពលរដ្ឋ​សប្បាយរីករាយ​ណាស់​សំណូមពរ​រាជរដ្ឋាភិបាល​ជួយ​ធ្វើអោយ​ហើយ ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ជាង​នេះ​ ផ្លូវ​ថ្មី​នៅលើ​ខ្នង​ទំនប់​តា​កុយ ស្រុក​ជល​គី​រី ធ្វើ​រួចរាល់​បាន​ជាង​ពាក់កណ្តាល ប្រជាពលរដ្ឋ​សប្បាយរីករាយ​ណាស់​សំណូមពរ​រាជរដ្ឋាភិបាល​ជួយ​ធ្វើអោយ​ហើយ ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ជាង​នេះ​ Reviewed by yim PH on 8:19 AM Rating: 5

Entertainment

ads
Powered by Blogger.