អ្នកស្រុកភូមិបាញ់ឆ្គោលឃុំជ្រៃបាក់ ប្រកបមុខរបរធ្វើចង្ក្រានឆ្នាំងនិងវត្ថុអនុស្សាវរីយ អំពីដីឥដ្ឋជាកេត្ត៍ដំណែលពីដូនតា ដើម្បីលក់ដូរដោះស្រាយេជីវភាព
ខេត្តកំពង់ឆ្នាំង៖ របស់ប្រើប្រាស់នៅក្នុងផ្ទះបាយ និងរបស់អនុស្សាវីយជាច្រើនមុខគឺជាស្នាដៃរបស់អ្នកស្រុកភូមិបាញ់ឆ្គោល ឃុំជ្រៃបាក ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលការផលិតរបស់ប្រើប្រាស់ទាំងអស់នេះគឺជាស្នាដៃពីដូនតាខ្មែរបានបង្រៀនតៗគ្នាមក បន្សល់ទុកអោយកូនចៅជំនាន់ក្រោយថែរក្សាការពារ និងអភិរក្សទុកជាស្នាដៃខ្មែរនិងជាសម្បត្តិវប្បធម៌របស់ជាតិ។
លោក នូ នៀម មេភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ បានអោយដឹងថា៖ ប្រជាពលរដ្ឋនៅក្នុងភូមិបាញ់ឆ្គោលសរុបមានចំនួន២១៩គ្រួសារ ក្រៅពីមុខរបរធ្វើស្រែចំការប្រជាពលរដ្ឋប្រមាណ៦៥ភារយបានប្រកបមុខរបរធ្វើចង្ក្រាន ឆ្នាំង របស់ប្រើប្រាស់ និងរបស់អនុស្សាវរីយមួយចំនួនទៀតអំពីដីឥដ្ឋ ដើម្បីលក់ដូរដោះស្រាយការខ្វះខាតនៅក្នុងជីវភាព។ ដោយឡែកប្រជាពលរដ្ឋប្រមាន៣៥ភារយទៀត ខ្លះគឺជាមន្ត្រីរាជការ ជាកម្មកររោងចក្រ និងខ្លះទៀតក៏បានធ្វើចំណាកស្រុកទៅធ្វើពលករនៅប្រទេសក្រៅ។
លោក សំ សំណាង អាយុ៤២ឆ្នាំ ជាម្ចាស់សិប្បកម្មធ្វើរបស់ប្រើប្រាស់នៅក្នងផ្ទះបាយបានអោយដឹងថា៖ សព្វថ្ងៃលោកមានកម្មករចំនួន៤នាក់ជួយផលិតរបស់ប្រើប្រាស់មានដូចជា៖ ប៉ាន់តែ កែវ ពែង ចាន ក្បាំងអំពូលភ្លើង ។ល។ ដែលភ្ញៀវបានកុំម៉ង់អោយធ្វើយកទៅលក់នៅក្នុងទីផ្សារ និងមួយចំនួនទៀតយកទៅប្រើប្រាស់នៅក្នងផ្ទះសំណាក់ឬសណ្ឋាគារ ដែលគាត់បានលក់ក្នុងតម្លៃសមរម្យមិនថ្លៃឡើយ។
ដោយឡែកប្អូនប្រុស ចាន់ សុភ័ក្ត កំពុងចាក់ពុម្ពធ្វើចង្ក្រានឡូវ បានអោយដឹងថា៖ ក្នុង១ថ្ងៃប្អូនប្រុសអាចចាក់ពុម្ពធ្វើចន្ក្រានឡូវបាន១០០ចង្ក្រាន ដោយការចាក់ពុម្ពចង្ក្រាន១គ្រឿងបានកម្រៃ៤០០រៀលគឺក្នុង១ថ្ងៃប្អូនអាចរកប្រាក់ចំណូលបាន៤ម៉ឺនរៀល សំរាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកយាយ ម៉ៅ សុគី កំពុងធ្វើក្បាំងអំពូលភ្លើងបាននិយាយអោយដឹងថា៖ ក្នុង១ថ្ងៃលោកយាយអាចផលិតក្បាំងអំពូលភ្លើងបាន៤គ្រឿង នៅពេលយកទៅដុតឆ្អិនហើយអាចលក់បានមួយ ៤ពាន់រៀលផងដែរក្នុង១គ្រឿងៗ។ ដោយឡែកកូនៗលោកយាយមួយចំនួនទៀតបានផលិតធ្វើជាកូនដំរីរកូនគោសំរាប់ដាក់ប្រាក់សន្សំ ដែលអាចលក់បោះដុំអោយម៉ូយក្នុង១គ្រឿងថ្លៃ២ទៅ៣ពាន់រៀល។
លោក ស៊ឹម សុវណ្ណ ជាអ្នកប្រមូលទិញចង្ក្រាន ឆ្នាំង និងរបស់ប្រើប្រាស់ និងវត្ថុអនុស្សាវរីយដឹកតាមរ៉ឺម៉កម៉ូតូយកទៅលក់តាមបណ្តាលខេត្តនានានៅក្នុងប្រទេសបានអោយដឹងថា៖ នៅក្នុងភូមិបាញ់ឆ្គោលនេះ អ្នកប្រកបមុខរបរបើកម៉ូតូ ឬគោយន្តដើរលក់របស់របរដូចខាងលើដូចគាត់មានប្រមាណ៣០នាក់ ដែរក្នុង១ជើងត្រូវដើរលើកប្រមាណ២០ទៅ១ខែទើបលក់អស់ត្រឡប់មកផ្ទះវិញ ហើយបានប្រាក់ចំណេញពី៨០ម៉ឺរៀល ទៅ១លានរៀលផងដែរសំរាប់ជួយគ្រួសារ។
លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានអោយដឹងផងដែរថា៖ អ្នកផលិតចង្ក្រាន ឆ្នាំង និងរបស់ប្រើប្រាស់អំពីដីឥដ្ឋមានចំនួន៣ភូមិ គឺភូមិបាញ់ឆ្គោល ភូមិត្រពាំងអន និងភូមិអាឡែង បើគិទៅគឺមានអ្នកប្រកបមុខរបស់នេះជាង៧០០គ្រួសារឯណោះ។ ប៉ុន្តែការផលិតចង្ក្រានឆ្នាំងបែបនេះមិនអាចរកប្រាក់ចំ ណូលមកធ្វើមានធ្វើបានបានឡើយ គឺគ្រាន់សំរាប់ដោះស្រាយជីវភាពតែប៉ុណ្ណោះ។ ចំណែកអ្នកដែកអាចនៅសល់ប្រាក់ចំណូលបានច្រើននោះ គឺអ្នកទទួលទិញដឹកលក់តាមរ៉ឺម៉កម៉ូតូ ឬគោយន្តនោះវិញទេ។
លោកមេឃុំជ្រៃបាក់ សុំអំពាវនាវផងដែរដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរស្មូនឆ្នាំងទាំងអស់សូមជួយផលិតរបស់ប្រើសប្រាស់ដែលមានក្បូរក្បាច់រចនាជាលក្ខណះរបស់ខ្មែរកុំអោយបាត់បង់ ដើម្បីអភិរក្សស្នាដៃដូនខ្មែរយើងសំរាប់កូនចៅជំនាន់ក្រោយបានស្គាល់ថែរក្សារហូតតទៅ៕ រឹទ្ធិ ជ័យ
http://ift.tt/2hZI6NF