វប្បធម៌យកមន្ត្រីថ្នាក់ដឹកនាំធំៗធ្វើ ជាខ្នង បង្អែកឲ្យក្រុមជនខិលខូចក្នុងរឿងទំនាស់ដីធ្លី នៅតែជាក្តីកង្វល់របស់ប្រជាពលរដ្ឋ រស់នៅតំបន់ពយម៉ាចូវ
ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានពាក្យចចាមអារាម បែកធ្លាយរឿង មានមន្ត្រីជាន់ខ្ពស់ មកធ្វើជាខ្នងបង្អែកឲ្យជន ខិលខួច ដែលបង្ករទំនាស់ ដីធ្លីជាមួយប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋ រស់នៅតំបន់ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ចំនួនរាប់ រយគ្រូសារ បានធ្វើការអំពាវនាវ ទៅដល់សម្តេច អគ្គមហាសេនាតេជោហ៊ុន សែន នឹងលោក ជំទាវ កត្តិព្រត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យជួយលុបបំបាត់ឲ្យបានទាំងស្រុង ចំពោះមន្ត្រីថ្នាក់ដឹក នាំ មួយ ចំនួនតូច ក្នុង ជួររាជរដ្ឋាភិបាលដែល តែងតែប្រើប្រាស់អំណាចរបស់ខ្លូន បង្ករទំនាស់ ដីធ្លីជាមួយប្រជាពលរដ្ឋក្រីក្រ។
ការអំពាវនាវបែបនេះបានធ្វើឡើង ខណៈ ពេល ទំនាស់ដីធ្លីមួយបានកើតឡើង រវាងប្រជាពលរដ្ឋ ចំនួនជាង២០០គ្រូសារ នឹង ស្ត្រីម្នាក់ មកពីរខេត្តកំពង់ស្ពឺ។
ករណី ទំនាស់ប្តឹងតវ៉ា រវាង ស្ត្រី ដ៏មានឥទ្ធិពលម្នាក់មកពីរខេត្តកំពង់ស្ពឺ នឹងប្រជាពល រដ្ឋ ចំនួន ជាង២០០គ្រូសារ រស់នៅលើដីរបស់រដ្ឋ(ដីស្ថិតក្នុងផែនទីកម្របព្រៃឈើបែតង ឆ្នាំ២០០២) ដោយ ភាគី ខាងស្ត្រី រូបនោះសំអាងលើលិខតទឹញលក់ មិនស្របច្បាប់ ចំនួន២ទៅ៣សន្លឹក មកធ្វើការវាទី យកដីប្រជាពលរដ្ឋ ដែលកាន់កាប់រស់នៅជាក់ស្តែង ។ ជាលទ្ធផល ការប្តឹងតវ៉ាមិនអាចឈ្នះ ប្រជា ពលរដ្ឋ ក៏បានរត់ទៅធ្វើការពឹងពាក់មន្ត្រី ថ្នាក់ដឹកនាំជាន់ខ្ពស់ ផ្កា៣ ផ្កា៤ ក្នុងជួរកងទព័ម្នាក់ ឲ្យមក កាង ធ្វើជាខ្នងបង្អែក ក្នុងលក្ខខណ្ឌផ្តល់ផលប្រយោជន៏( ផ្តល់ចំណែកដី)។លោក ឧត្តមសេនីយ៏រូបនោះ ក្រោយ ពីរធ្វើការចារគ្នាច្បាស់លាស់ហើយ ក៏ចាប់ផ្តើម បញ្ចេញឥទ្ធិពលរបស់ខ្លូនមកពិនិត្យលើដីតំបន់ប្រជាពលរដ្ឋកំពុងរស់នៅ ក្នុងគោលបំណង បំបាក់ស្មារតី ប្រជា ពលរដ្ឋ ក្រីក្រស្លូត ត្រង់ ។ ដោយបានបន្សល់នៅពាក្យអាចាម រាមក្នុងន័យគំរាមកំហែងថា ប្រជាពលរដ្ឋ ដែល រស់ នៅ លើដី តំបន់នាស់ទាំងអស់ ថាមិនយូ មិនឆាប់ នោះទេ គេនឹងប្រើប្រាស់ កម្លាំងប្រដាប់អាវុធ មក ធ្វើការ រុះរើផ្ទះសម្បែងឲ្យអស់ បើសិនជាមិនព្រមធ្វើការចាកចេញ ។ជាលទ្ធ ផលរយៈពេល ២ទៅ ៣ថ្ងៃបន្ទាប់ ក៏ស្រាប់តែមាន លិខិត បង្គាប់ការមួយតម្រូវ ឲ្យមន្ត្រីជំនាញ ពាក់ ព័ន្ធ ចុះធ្វើការ វាស់វែងដី ដែលប្រជា ពលរដ្ឋ កំពង់រស់នៅ ទំហ៊ំប្រមាណ ២៥ហិកតាជាដីរដ្ឋដើម្បី យកដី នោះ ប្រគាល់ទៅឲ្យ ស្ត្រីភាគីទំនាស់នោះ ទៅវិញ ប៉ុន្តែរ មិនទទូលបានផលនោះទេ ដោយសារមាន ប្រជាពលរដ្ឋ ត្រៀម ប្រឆាំងតវ៉ា ដាច់ខាត។
ជុំវិញបញ្ហរនេះ ក្រុមប្រជាពលរដ្ឋ បានបញ្ជាក់ ថា ពួកគាត់រស់នៅលើដីរដ្ឋ ដូចនេះ ទោះ ជា មន្ត្រីថ្នាក់ណាក៏ដោយ បើចង់ ដេញពួកគាត់ឲ្យរុះរើផ្ទះសម្បែងចាក់ចេញ ហើយយក ដីទៅ ប្រគាល់ឲ្យ ស្ត្រី រូបនោះ វាមិនមែនជាការងាយទេ គឺពួកគាត់មិនព្រមដាច់ខាត ប៉ុន្តែរបើសិន ជាគោលការបស់រដ្ឋ ពួកគាត់មិនតវ៉ានោះឡើយ ។ ជាមួយគ្នានេះ ក្រុមប្រជាពលរដ្ឋ ទាំងអស់ បានបង្ហាញពីរជំហររបស់ខ្លូន ដូចៗគ្នាថា បើសិន ជាពួកគាត់ត្រូវគេរុះរើផ្ទះសម្បែង មិនអាចតវ៉ា ប្រឆាំង បាន ពួកគាត់នឹងនាំគ្នា ធ្វើការតវ៉ានៅខាងមុខ សាលា ខេត្ត ឬតវ៉ាធ្វើកូដកម្មបិទផ្លូវជាត់លេខ ០៤ នឹងអាច ឈានទៅធ្វើការតវ៉ា នៅមុខផ្ទះសម្តេច តេជោហ៊ុនសែន ឲ្យជួយ រកភាពយុត្តិធម៏ទៀតផង ដល់ពេលនោះកំចោទប្រកាន់ថាប្រជាពលរដ្ឋ ចេះតែបង្ករភាពស្មុកស្មាញដល់ សង្គមជាតិឲ្យសោះ ។
មន្ត្រីរដ្ឋាលព្រៃឈើ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ដីតំបន់ពយម៉ាចូវ ដែលកំពង់មានទំនាស់ វិវាទគ្នា រវាងប្រជាពលរដ្ឋ ចំនួន២០០គ្រុសារនឹង នឹង ស្ត្រីខាងលើនេះ វាជាដីរបស់រដ្ឋទាំងស្រុង ។បាន សេចក្តីថា រវាង ភាគី ស្ត្រី មកពីខេត្តកំពុងស្ពឺ នឹងក្រុមប្រជាពលរដ្ឋ ធ្វើការ ដណ្តើមគ្នាកាន់ដីខាង លើ នេះសុទ្ធសិង ខុសច្បាប់ ទាំងអស់គ្នា គឺគ្មានភាគីណាមួយត្រូវនោះទេ ។ហើយសំរាប់ឯកសារ មួយ ចំនួនដែល ភាគី ស្ត្រី មកពីរ ខេត្តកំ ពុងស្ពឺ អះអាងថា ដីនេះគាត់បានមកពីរការទិញលក់ នឹងមានការ ទទូលស្គាល់ពីអាជ្ញាអរដែនដីផងនោះ វាមិន មាន ប្រសិទ្ធភាពជាផ្លូវច្បាប់នោះឡើយ តែផ្ទុយទៅវិញ អ្នក ដែលពាក់ព័ន្ធទិញលក់ ឬអាជ្ញាធរ ភូមិ ឃុំ ដែល ទទូល ស្គាល់ ក៏ត្រូវតែទទូលខុស ត្រូវចំពោះ មុខច្បាប់ផងដែរ ពីព្រោះដីនេះជាដីរដ្ឋ មានតែរដ្ឋ ទេ ទើបមាន សិទ្ធិគ្រាប់គ្រប់ក្នុងការចាត់ចែង។
វប្បធម៏ប្រើប្រាស់អំណាចបុណ្យស័ក្កកម្លាំងប្រដាប់អាវុធ ធ្វើការគំរាមកំហែង ប្រជាពលរដ្ឋបែប នេះវាអាចទទូលបាន ជោគជ័យ តែមួយប្រព្រិចភ្នែកតែប៉ុណ្ណោះ ដោយសារប្រជាពលរដ្ឋ មិនអាច តតាំង ជាមួយនឹងកម្លាំង ប្រដាប់អាវុធបាន ប៉ុន្តែរបញ្ហារទំនាស់ប្តឹងតវ៉ា វានឹងកើតឡើងបង្ករ ភាព ស្មុកស្មាញ ក្នុងសង្គមជាតិ ជាប្រចាំគ្មានទីបញ្ចប់នោះឡើយ ៕ ទន់ សុខ
http://ift.tt/2yJgtCS