មន្ត្រីនិងបុគ្គលិកស៊ីម៉ាក ប្រមុខរាជរដ្ឋាភិបាល នឹងបញ្ជូលនៅក្នុងក្រមខណ្ឌ័កងយោធពលខេមរភូមិន្ទ នឹងអោយមានប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជាការ
ខេត្តកំពង់ឆ្នាំង ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកស៊ីម៉ាក បានថ្លែងថា៖ក្នុងពេលដ៍ខ្លីខាងមុខនេះ មន្ត្រីនៃអង្គភាពស៊ីម៉ាក់ នឹងបញ្ចូលក្នុងកងយោធពលខេមរភូមិន្ទទាំងអស់ តែស្ថិតក្នុងក្រមខណ្ឌ័ព្យួរការងារ ដោយត្រូវបំរើក្នុងអង្គភាពស៊ីម៉ាក ដោយមានឯកសណ្ឋាន និងភារកិច្ចដដែល ។
លោកបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៨ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបច្ចេ កទេសបោសសំអាតមីនជំនាន់ទី១៣៣ ដល់សិក្ខាកាម ដែលជាកូនអ្នកដោះមីន និងអតីតបុគ្គលិក CBO នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ។
លោកបានថ្លែងបន្តថាៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយចង់អោយបុគ្គលិក និងមន្ត្រី ស៊ីម៉ាក ដែ លជាស្ថាប័នជាតិដែលបានបង្កើតឡើងដោយព្រះរាជក្រិត្យ មានប្រាក់សោធននិវត្តន៍ ប្រាក់ពលី និងប្រាក់បាត់បង់កាយសមប្បទា ដូចមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែរនោះ ទើបដាក់ចេញជាគោលការ អោយមន្ត្រី និងបុគ្គលិកស៊ីម៉ាក់ទាំងអស់ ក្លាយខ្លួនជាកងយោធពល ខេមរៈភូមិន្ទ ប៉ុន្តែក្នុងលក្ខណៈ ព្យួរក្របខណ្ឌ័ជាកងទ័ព ដោយត្រូវបំពេញតួនាទី និងភារកិច្ចជាមន្ត្រីនិងបុគ្គលិកក្នុងឯកសណ្ឋានស៊ីម៉ាក់ដដែល ។ ជា មួយគ្នានេះដែរ បុគ្គលិក និងមន្ត្រីស៊ីម៉ាក់ ត្រូវបានទទួលរបបពិនិត្យ និងព្យាបាលអោយឥតគិតថ្លៃ ជាពិសេ សទៀតនោះ ប្រាក់ពលីនឹងទទួលបាន ១២ ០០០ដុល្លា ក្នុងនោះ ប្រាក់ ៥០០០ដុល្លា ជាប្រាក់អង្គភាព និងក្រៅពីនោះជាប្រាក់មិត្តរួមអាជីព ដោយម្នាក់”ត្រូវជួយ៣ដុល្លា ។
លោក ហេង រតនា បានបញ្ជាក់ទៀតថាៈ ក្រោយពីបញ្ចប់សង្គ្រាមមកដល់បច្ចុប្បន្ន កម្ពុជាមានមីននិងគ្រាប់មិនទាន់ផ្ទុះ ដែលចាំតែឆក់យកអាយុជីវិតប្រជាពលរដ្ឋមាន៤ប្រភេទ គឺ១.មីនប្រឆាំងមនុស្ស ដែលកប់ក្នុងដី ២.មីនប្រឆាំងមនុស្សដោយការកែឆ្នៃ ៣.មីនតោន និង៤.កាកសំណល់គ្រាប់មិនទាន់ផ្ទុះ ។ ក្រៅពីមីននិងគ្រាប់មិនទាន់ផ្ទុះ ក្នុងនោះក៏នៅមានសំណល់គ្រាប់បែកចង្កោមច្រើនប្រភេទ ដែលសហរដ្ឋអាមេរិក បានទម្លាក់ក្នុងសម័យសង្គ្រាមជាង២៨លានគ្រាប់ និងគ្រាប់បែកគីមីដែលទើបនិងរកឃើញថ្មីៗនេះ ។
ដូច្នេះនៅក្នុងផែនការ និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០១៨ -២០២៣ ក៍ដូចជាអនុសញ្ញាអន្តរជាតិឆ្នាំ ២០១៨ -២០២៥ នឹងសម្រេចរំដោះផ្ទៃដី ដែលមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអោយ បាន ១៣០០គីឡូម៉ែត្រក្រឡា ដោយក្នុងនោះ អង្គភាពស៊ីម៉ាក់ នឹងធ្វើអោយបាន៧០% នៅសល់ពីនោះគឺកងយោធពលខេមរភូមិន្ទ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជាអ្នកជួយធ្វើ ។
នៅក្នុងកម្មវិធីបិទវគ្គនេះ លោកក៍បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថាៈ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចិត្តទុកដាក់រៀនសូត្របន្ថែមទៀតលើបច្ចេកទេសដោះមីន និងត្រូវខិតខំរៀនភាសាបរទេស ព្រោះ គោលដៅរបស់យើង អាចនឹងត្រូវទៅបំពេញភារកិច្ចនៅក្រៅប្រទេសទៀតដូចកងទព័កម្ពុជាយើង ដែលកំពុងបំពេញភារកិច្ចអន្តរជាតិដ៏ឧត្តុង្គឧត្តម នៅអង្គការសហប្រជាតិនោះដែរ ៕ រឹទ្ធិ ជ័យ
https://ift.tt/2pU9MH4