Insurance

728x90

បើករថយន្ត​វី​ហ្គោ​ងោគ​បុក​ហ៊ីយ៉ាន់ដាយ រួច​បុក​លុច​សីស​ដាច់​កង់​ហើយ​ធ្លាក់ ប្រឡាយទឹក​ខ្លួនឯង​ដាច់​កង់​មុខ រងរបួស​ស្រាល​៤​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ប្រុស​ស្រី​៤​នាក់​ជិះ​ក្នុង​រថយន្ត​វី​ហ្គោ បាន​រងរបួស​ស្រាល​ដោយ សា​រថយន្ត​ពួកគាត់​អ្នកបើកបរ បើក​ងោគ បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ក្នុង​ទិស​ច្រាស់​គ្នា​ហើយ ជ្រុល​ទៅបុក​រថយន្ត​លុច​សីស​មកពី​មុខ​មួយគ្រឿង​ទៀត​ដាច់​កង់​ក្រោយ រួច​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​ខ្លួនឯង​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា​ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៤. ១០៥ នៅក្នុង​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​ ​
​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​កន្លែងកើតហេតុ​ដែល​បានឃើញ​ហេតុ​ការ​នេះ​បាន​និ​យា យ​អោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​វី​ហ្គោ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z . 4769​បាន​បើកបរ​ក្នុង​ទិស​ពី​ភ្នំពេញ​បាត់ដំបង ក្នុង​ល្បឿន​យ៉ាង​លឿន​ទំនងជា​ប្រញាប់​ទៅ​សែន​ផ្នូរ​ដូនតា លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​គ្រឿងចក្រ​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3B . 9249 ក្នុងទិសដៅ​ច្រាស់​គ្នា ហើយ​រេ​ចង្កូត​ទៅបុក​រថយន្ត​លុច​សីស​ពាក់​ស្លាក​លេខ បាត់ដំបង 2A . 6302 មួយគ្រឿង​ទៀត​ដែ លបើក​ក្នុងទិសដៅ​ច្រាស់​គ្នា​ដែរ បណ្តាលអោយ​រថយន្ត​លុច​សីស​ដាច់​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ហើយ​រថយន្ត​វី​ហ្គោ​នោះ​ក៏បាន​ជ្រុល​ចង្កូត​ច​ធ្លាក់ចូល​ប្រឡាយទឹក តែ​គ្មាន​ទឹក​ទេ បណ្តាលអោយ​រថយន្ត​វី​ហ្គោ​ដាច់​កង់​មុខ​ខាងឆ្វេង និង​អ្នកជិះ​ក្នុង​រថយន្ត​៤​នាក់ បាន​រងរបួស​ស្រាល​។​
​ ​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​រលាប្អៀ រ បាន​ចុះមក​វាស់​នៅ​ក្លែង​កើតហេតុ​កសាង​សំណុំរឿង​តាម​និតិ​វិធី ដោយ​ត្រូវ​អូស​យក​រថយន្ត​រងគ្រោះ​លុច​សីស​៣០០ និង​រថយន្ត​វី​ហ្គោ​បង្ក ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែក​រថយន្ត​ហ៊ីយ៉ាន់ដាយ បាន​រង​ការខូចខាត​តិ​តួច​មិន​ប្តឹង​ទាមទារ​សំណង​ពីរ​យន្ត​បង្ក​ឡើយ​។​
​ ​
​ករណីនេះ​តាម​ការពិនិត្យ របស់​សមត្ថកិច្ច និង​តា​អ្នកស្រុក​រាយការណ៍​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ករណីនេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​វី​ហ្គោ បើកបរ​ទាំង​ងោគងុយ ទើប​បង្កអោយមាន​គ្រោះថ្នាក់​បែបនេះ ៕ រឹទ្ធិ ជ័យ​



https://ift.tt/2q2TQTs
បើករថយន្ត​វី​ហ្គោ​ងោគ​បុក​ហ៊ីយ៉ាន់ដាយ រួច​បុក​លុច​សីស​ដាច់​កង់​ហើយ​ធ្លាក់ ប្រឡាយទឹក​ខ្លួនឯង​ដាច់​កង់​មុខ រងរបួស​ស្រាល​៤​នាក់​ បើករថយន្ត​វី​ហ្គោ​ងោគ​បុក​ហ៊ីយ៉ាន់ដាយ រួច​បុក​លុច​សីស​ដាច់​កង់​ហើយ​ធ្លាក់ ប្រឡាយទឹក​ខ្លួនឯង​ដាច់​កង់​មុខ រងរបួស​ស្រាល​៤​នាក់​ Reviewed by yim PH on 4:10 PM Rating: 5

Entertainment

ads
Powered by Blogger.