Insurance

728x90

​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ថយ​បុក​បង្គោល​ភ្លើង​ដែក​ទ្រេត​ខូច​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​ហើយ​បើក​រត់ សមត្ថកិច្ច​តាម​ចាប់បាន សាលាខេត្ត​ពិន័យ​អោយ​សង​២៥០០​ដុល្លា​រ

​ខេត្តកំពង់ឆ្នាំង​៖ អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​រ បាល​ក្រុង​កំ ពង់​ឆ្នាំង​តាម​ចាប់បាន និង​ឃាត់ខ្លួន​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែមេសា ឆ្នាំ​២០១៨  បន្ទាប់ពី​អ្នកបើកបរ​រថយន្ត​រូបនេះ​បាន​បើករថយន្ត​ថយក្រោយ​បុក​បង្គោល​ភ្លើង​ដែក​មួ យ​ដើម​ទ្រេត​ខូច​បើ​យ​បាន​បើក​រត់គេចខ្លួន​។​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៣០ ខែមេសា នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​ត្រូវ​សាលាខេត្ត​កំពង់ឆ្នាំង​ពិន័យ​អោយ​សង​ថ្លៃ​បង្គោល​ភ្លើង​ដែក​នោះ ចំនួន​២.៥០០​ដុល្លា​។​
​ ​
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា​៖ អ្នកបើកបរ​រយ​ន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ព្រះសីហនុ  3A . 5894   មានឈ្មោះ ព្រឹម រ៉ា​ច អាយុ​៣០​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​អណ្តូង​សំរិត ឃុំ​អណ្តូង​សំរិត ស្រុក​កោះ​កែវ ខេត្តតាកែវ ។ មុនពេល​កើតហេតុ​គេ​បាន​ឈប់​រថយន្ត​ហូបចុក​នៅ​កន្លែងកើតហេតុ  លុះ​ហូបចុក​រួច​ក៏បាន​បើករថយន្ត​ថយក្រោយ​បុក​បង្គោល​ភ្លើង​ដែក​ទ្រេ ត ខូច  ហើយក៏​បាន​បើករថយន្ត​ទៅមុខ​គេចខ្លួន​តែម្តង ។ ខណៈ​នោះដែរ​សមត្ថកិច្ច​នគរបាល​ម្នាក់​បានឃើញ​ទាន់ ក៏បាន​រាយការណ៍​តាម​វិទ្យុទាក់ទង​អោយ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង តាម​ចាប់​រថយន្ត​បង្ករ​នោះបាន នៅ​ជិត​វត្ត​ខ្សា​ម ក្នុងភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ និង​នាំ​រថយន្ត​បង្ករ​នេះ​មក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​។​
​ ​
​បន្ទាប់ពី​បាន​រាយការណ៍​ជូន​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង រួចមក​លោក​ប្រធាន​គណនេយ្យ​សាលាខេត្ត​កំពង់ឆ្នាំង បានកំណត់​អោយ​ម្ចាស់​រថយន្ត​សង​ថ្លៃ​បង្គោល​ភ្លើង​ដែក​នេះ ចំនួន​២៥០០​ដុល្លា​។ តែ​អ្នក​បើ កបរ​រថយន្ត​ប្រាប់ថា លោក​មានតែ​៥០០​ដុល្លា​សុំ​សង​ប៉ុណ្ណឹង តែ​ខាង​គណនេយ្យ​សាលាខេត្ត​មិន​ព្រមយក​ឡើយ  និង​បាន​ប្រាប់ថា​ថ្លៃដើម​បង្គោល​នេះ​គឺ​១៥០០​ដុល្លា​ទៅហើយ  បូក​និង​ថ្លៃ​កុំម៉ង់​ទិញ​ថ្មី ថ្លៃ​ដឹកជញ្ជូន ថ្លៃ​ឡានស្ទូច​ដក​អាចាស់​ចេញ និង​ស្ទួ​ច​ដាក់​អា​ថ្មី​ចូល  គឺ​២៥០០​ដុល្លា ទើប​គ្រប់​បាទ​។​
​ ​
​ករណីនេះ​គឺជា​សារ​មួយ​ជូនដំណឹង​ដល់​អ្នកបើកប​រថយន្ត​ទាំងឡាយ សូម​ប្រុង​ប្រ​យ​ត្ន័​កុំអោយ​បើករថយន្ត​បុក​បង្គោល​ភ្លើង​ក្នុង​ក្រុង​កំពង់ឆ្នាំង​អោយសោះ  បើ​បុក​ហើយនឹង​ត្រូវ​សង​អោយ​សាលា​ខេ ត្ត​កំពង់ឆ្នាំង​ថ្លៃ​នោះ​មហាថ្លៃ​ហើយ សូម​អស់លោក​ជ្រាប​។​
​ ​
​ដោយឡែក​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​គ្រប់គ្នា​ថា​៖ កន្លងមក​ពេល​រថយន្តបុក​ប ង្គោ​ល​ភ្លើង​ដូចនេះ បើ​សមត្ថកិច្ច​ចាប់​រថយន្ត​មិនបាន​ទេ គឺ​លោក​អភិបាលខេត្ត​តម្រូវអោយ​នគរបាល​ក្រុង​ជា​អ្នកចេញលុយ​សង​តែម្តង គឺ​ក្នុង​១​ដើម​៣០០​ដុល្លា ហើយក៏​ធ្លាប់បាន​កាត់​ប្រាក់ខែ​គ្រប់ៗ​គ្នា​សង​ទៅ​សាលាខេត្ត​ចំនួន​៣​ដង​រួចមកហើយ ធ្វើអោយ​ប្រពន្ធ​កូន​បោចសក់​ចង់​ផ្តាច់​របប​គ្រប់ៗ​គ្នា​។ តែមាន​មន្ត្រី​មួយចំនួន​រអ៊ូ​ថា លើក​ក្រោយ​អត់​ព្រមអោយ​កាត់​ប្រាក់ខែ​ទេ​ណា ចង់​ដក​ចេញពី​នគរបាល ឬ​ដក​ស័ក្តិ​ចោល​ក៏​ដក​ទៅ ម៉ែឪ​អាណា​អោយ​នគរបាល​គ្នា​ដេក​យាម​គ្រប់​បង្គោល​ភ្លើង​ក្នុង​ក្រុង​ទាំងយប់​ទាំង​ថ្លៃ​២៤​ម៉ោង​នោះ បើក​ចង់អោយ​ដេក​យាម​ចឹ​ង​មែន ទាល់តែ​ថែម​កម្លាំង​អោយ​នគរបាល​ក្រុង​ចំនួន​១០០​នាក់​ទៀត​មក និង​មិនបាច់​ធ្វើការ​អី​ទេ គឺ​ដេក​យាម​តែ​បង្គោល​ភ្លើង​នឹង​ទៅ​..!! ៕ រឹទ្ធិ ជ័យ​



https://ift.tt/2jkrnFi
​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ថយ​បុក​បង្គោល​ភ្លើង​ដែក​ទ្រេត​ខូច​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​ហើយ​បើក​រត់ សមត្ថកិច្ច​តាម​ចាប់បាន សាលាខេត្ត​ពិន័យ​អោយ​សង​២៥០០​ដុល្លា​រ ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ធុន​ធំ​ថយ​បុក​បង្គោល​ភ្លើង​ដែក​ទ្រេត​ខូច​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​ហើយ​បើក​រត់ សមត្ថកិច្ច​តាម​ចាប់បាន សាលាខេត្ត​ពិន័យ​អោយ​សង​២៥០០​ដុល្លា​រ Reviewed by yim PH on 4:04 PM Rating: 5

Entertainment

ads
Powered by Blogger.