Insurance

728x90

ខេត្តស្វាយរៀង មាន​រោងចក្រ​សហគ្រាស​១៦៥ ផ្តល់​ការងារ​ដល់ក​ម្មករ​ជិត​៦​ម៉ឺន​

​បាវិត​, ស្វាយរៀង​៖ មកដល់​បច្ចុប្បន្ន​ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​រហូតដល់​ទៅ​១១ ហើយ​មាន​រោងចក្រ សហ​គ្រា​កំពុង​ដំណើរ​ប្រមាណ​១៦៥​។​​

រោងចក្រ សហគ្រាស​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ខេត្តស្វាយរៀង ជាពិសេស​នៅ​ក្រុង​បាវិត​នេះ មានដូចជា​៖ រោងចក្រ​ច​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ផលិត​ស្បែកជើង​កីឡា ផលិត​បាត​ស្បែកជើង ផលិត​សម្លៀកបំពាក់​របាំ ផលិត​សម្លៀកបំពាក់​មុជទឹក ផលិត​សម្លៀកបំពាក់​កីឡា ផលិត​ស្លាបព្រិល ផលិត​កង់ ផលិត​អំពូល​ភ្លើង ផលិត​ក្រណាត់ ផលិត​ឆ័​ត្រ ផលិត​ថង់​ប្លា​ស្ទិ​ក ផលិត​សម្ភារ​ប្រើប្រាស់ និង​សម្អាតផ្ទះ ផលិត​អាវ​ការពារ​សារធាតុ​គីមី ផលិត​គ្រោង​ពូក​រឺ​ស័​រ ផលិត​ប្រដាប់​ព្យួរ​សម្លៀកបំពាក់ ផលិត​សម្ភារ​អេឡិចត្រូនិក ផលិត​ខ្សែភ្លើង ផលិត​ដែក​ប៊ូឡុង ដំឡើងរថយន្ត និង​សេវាកម្ម​ដឹកជញ្ជូន​ជាដើម​។​

​រោងចក្រ សហគ្រាស​ទាំង​១៦៥​នេះ បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជិត ៦​ម៉ឺន​នាក់ ជាមួយ​ប្រាក់​ឈ្នួល​សមរម្យ ជាពិសេស​បាន​ជួយ​លើកកម្ពស់​ជីវភាព​ឲ្យ​មាន​ភាពល្អប្រសើរ​ផងដែរ​។ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​នូវ​កិច្ចសម្ភាសន៍​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​នៅក្នុង​ខេត្តស្វាយរៀង​៕​


https://ift.tt/2rw2J90
ខេត្តស្វាយរៀង មាន​រោងចក្រ​សហគ្រាស​១៦៥ ផ្តល់​ការងារ​ដល់ក​ម្មករ​ជិត​៦​ម៉ឺន​ ខេត្តស្វាយរៀង មាន​រោងចក្រ​សហគ្រាស​១៦៥ ផ្តល់​ការងារ​ដល់ក​ម្មករ​ជិត​៦​ម៉ឺន​ Reviewed by yim PH on 2:56 PM Rating: 5

Entertainment

ads
Powered by Blogger.