Insurance

728x90

ប្រជាពលរដ្ឋ​លក់​ឈើ​ពីងពង់​ផ្លាស់​ទីតាំង​មក​លក់ដូរ​នៅ​កំពង់ផែ​ថ្មី សាង​សង់រោង​លក់ដូរ​មិន​គោរព​តាម​គោល​ការ​របស់​អាជ្ញាធរខេត្ត​ដែល​បានកំណត់​គម្លាត​ពី​ច្រាំងទន្លេ​៥០​ម៉ែត្រ​

​ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​លក់​ឈើ​ពីងពុង​ស្លឹក នឹង​លក់​កសិផល​នៅ​ច្រាំងទន្លេ​កំពង់ផែ​ចាស់ បាននាំគ្នា​មក​សាង​សង់រោង​លក់ដូរ​នៅ​កំពង់ផែ​ថ្មី​ជា​បន្តបន្ទាប់​ហើយ ប៉ុន្តែ​ពួកគាត់​សាង​សង់រោង​លក់ដូរ​ខុស​ផែនការ​របស់​អាជ្ញាធរ​ខេត្ត ដែល​កំណត់​អោយមាន​គ​ម្លា​ត​ពី​ច្រាំងទន្លេ​៥០​ម៉ែត្រ និង​យ៉ាងតិច​បំផុត​ក៏មាន​គម្លាត​ពី​ច្រាំង​កំពង់ផែរ​ថ្មី​៣៥​ម៉ែត្រ​ដែរ ។​

​ស្ត្រី​ម្នាក់​ដែល​ប្រកបមុខរបរ​លក់​ឈើ ពីងពុង នៅ​កំពង់ផែ​ថ្មី ក្នុង​ដី​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឱ្យដឹងថា​៖ អនុវត្តតាម​ផែនការ​របស់​ខេត្ត ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​លក់ដូរ​ឈើ​ពីងពុង និង​ស្លឹក ជាង​១៥​គ្រួសារ នៅ​កំពង់ផែ​ចាស់ បាន​នាំមក​សាងសង់​រោង​លក់ដូរ​នៅ​កំពង់ផែ​ថ្មី​នេះ ជា​បន្តបន្ទាប់​ហើយ  តែ​កា​សង់​សាងសង់​នេះ​ក្រុមការងារ​ចម្រុះ​របស់​ខេត្ត​បាន​ប្រាប់ថា ត្រូវ​ទុក​ដី​ផ្លូវ​ប្រវែង​៣៥​ម៉ែត្រ​ពី​ច្រាំងទន្លេ​កំពង់ផែ​ថ្មី​។

​ដោយឡែក​បុរស​ម្នាក់ ដែលជា​អ្នកលក់​កសិផល​នៅតាម​ច្រាំងទន្លេ​នៅក្នុង​ភូមិ​ចុង​កោះ​ពីមុនមក​នោះ​ក៏បាន​និយាយ​អោយដឹង​ដែរ​ថា​៖ ថ្មីៗ​នេះ​ពួកគាត់​ជាង​១០​គ្តួ​សារ បាននាំគ្នា​ជួល​ដី​គេ​សាងសង់​តូប​លក់​កសិផល​នៅ​មាត់ច្រាំង​កំពង់ផែ​ថ្មី ដែលមាន​គម្លាត​ពី​ច្រាំង​កំពង់ផែ​ថ្មី​៣០​ម៉ែត្រ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ក្រុង​កំពង់ឆ្នាំង ។ តែ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​ខេត្ត បែរជា​អោយ​រុះ​រោង​នេះ​ថយក្រោយ​ប្រវែង​៥​ម៉ែត្រ​ទៀត​គឺ​ថយក្រោយ​បង្គោល​ភ្លើង​ទៀត ដោយ​ត្រូវ​ទុក​គម្លាត​ពី​ច្រាំង​កំពង់ផែ​ថ្មី​ប្រវែង​៣៥​ម៉ែត្រ​សំរាប់ធ្វើ​ផ្លូវ និង​ចំណតរថយន្ត ។ ដែល​រឿងនេះ​បានធ្វើ​ឲ្យ​គាត់​ត្រូវ​ខាតបង់​ថវិការ​រុះ​រោះ​រោង ព្រោះតែ​គម្រោង​របស់​អាជ្ញាធរ​ក្រុង​និង​ខេត្ត​មិន​ច្បាស់ ។​

​ទាក់ទង​និង​រឿងនេះ លោក បេ សា​រុំ អភិបាលរងក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​អោយដឹងថា​៖ កន្លងមក​មិនមាន​អាជីវក​រណា​មកសុំ​ច្បាប់​ក្រុង​សាងសង់​រោង ឬ​តូប​លក់ដូរ នៅ​កំ​ចំណុច​ពង់​ផែ​ថ្មី​ឡើយ ហើ​ត​សំណង់​ដែរ​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​និង​មួយចំនួន​បានធ្វើ​ហើយ​នោះ ក៏​គ្មាន​អាជ្ញាធរ​ក្រុង​ណា​ម្នាក់​ហ៊ាន​អនុ ញ្ញាត​អោយធ្វើ​ខុស​គោល​ការ​បែបនេះ​នោះឡើយ ។ ព្រោះ​តាម​គម្រោង​របស់​អាជ្ញាធ​រ​ខេត្ត អោយធ្វើ​រោង​ឬ​តូប​លក់ដូរ​អោយនៅ​ក្រោយ​បង្គោល​ភ្លើង​ដោយ​ទុក​គម្លាត​ពី​ច្រាំងទន្លេ​៣៥​ម៉ែត្រ​នៅ​ចំណុច​កំពង់ផែ​ថ្មី និង​ទុក​គម្លាត​ពី​ច្រាំងទន្លេ​៥០​ម៉ែត្រ ផុង​ពី​បរិវេណ​កំពង់ផែ​ថ្មី ។​

​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​កំពង់ឆ្នាំង​និង​ជា​ប្រធាន​គណៈកម្មការ​រៀប​បន្លា​ស់​ទី​ផ្ទះទឹក​នៅក្នុង​ក្រុង​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី 25 ខែតុលា​ឆ្នាំ 2013 នេះ​បានបញ្ជាក់​ឲ្យ​ដឹងថា​៖ តាម​គោល​ការ​របស់​អាជ្ញាធរខេត្ត នៅ​ចំណុច​កំពង់ផែ​ថ្មី គឺ​ត្រូវ​ទុក​ទ្រូងផ្លូវ​ប្រវែង​៣៥​ម៉ែត្រ​ពី​មាត់ច្រាំង​កំពង់ផែ​ថ្មី ដើម្បី​រៀបចំ​ធ្វើ​ផ្លូ​ង និង​បេន​រថយន្ត​នៅ​កំពង់ផែ​ថ្មី ។ ចំណែក​ការរៀបចំ​បន្លាស់​ទី​ផ្ទះទឹក​មក​នៅលើ​គោក ត្រូវមាន​គម្លាត​ជី​ច្រាំងទន្លេ​ប្រវែង​៥០​ម៉ែត្រ ។​

​ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាននិងកំពង់​សាងសង់​រោង ឬ​តូប​លក់ដូរ​ឈើ​ពីងពុង កំពុង​រំលោភ​មកលើ​ទ្រូងផ្លូវ​ក្នុង​ចំណុច​កំពង់ផែរ​ថ្មី​នេះហើយ ។ រឿងនេះ​លោក​បាន​ទុក​ឱកាស​ឲ្យ​អា ជ្ញា​ធរ​ក្រុង​កំពង់ឆ្នាំង ធ្វើ​ការណែនាំ​ប្រជាពលរដ្ឋ​ទាំងនោះ អោយ​ពួកគាត់​រុះរើ​រោង​ឈើ​តាម​ការស្ម័គ្រចិត្ត​និង​នៅ​សប្តាហ៍​ក្រោយ អាជ្ញាធរខេត្ត​និង​ប្រើប្រាស់​កម្លាំងចម្រុះ​ធ្វើការ​រុះរើ​ឈើ​ទាំងនោះ​ចេញ​ហើយ ដោ យ​កំណត់អោយ​ថយក្រោយ​បង្គោល​ភ្លើង ដែលមាន​គម្លាត​ពី​ច្រាំង​កំពង់ផែ​ប្រវែង​៣៥​ម៉ែត្រ ។ ដោយឡែក​អាជ្ញាធរខេត្ត​ក៏​មិន​អនុញ្ញាតអោយ​ស្តុក​ឈើ​ទុក​លក់​នៅតាម​មាត់​ទឹកជា​ប់​ច្រាំងទន្លេ​ដែរ​៕ រឹទ្ធិ ជ័យ​​​ ​

​ ​


https://ift.tt/2Pk1gzD
ប្រជាពលរដ្ឋ​លក់​ឈើ​ពីងពង់​ផ្លាស់​ទីតាំង​មក​លក់ដូរ​នៅ​កំពង់ផែ​ថ្មី សាង​សង់រោង​លក់ដូរ​មិន​គោរព​តាម​គោល​ការ​របស់​អាជ្ញាធរខេត្ត​ដែល​បានកំណត់​គម្លាត​ពី​ច្រាំងទន្លេ​៥០​ម៉ែត្រ​ ប្រជាពលរដ្ឋ​លក់​ឈើ​ពីងពង់​ផ្លាស់​ទីតាំង​មក​លក់ដូរ​នៅ​កំពង់ផែ​ថ្មី សាង​សង់រោង​លក់ដូរ​មិន​គោរព​តាម​គោល​ការ​របស់​អាជ្ញាធរខេត្ត​ដែល​បានកំណត់​គម្លាត​ពី​ច្រាំងទន្លេ​៥០​ម៉ែត្រ​ Reviewed by yim PH on 4:55 PM Rating: 5

Entertainment

ads
Powered by Blogger.