Insurance

728x90

ជនរងគ្រោះ​៥​នាក់ បានដាក់​ពាក្យបណ្តឹង​ឡើង​តុលាការ​ហើយ រឿង​ប៉េអឹម​ខេត្ត​កំពុង​ឆ្នាំ​១​ក្រុម​ប្រើ​អំពើហិង្សា​ដោយ​ចេតនា និង​ចាប់ជំរិត​យកប្រាក់​អស់​១០​ម៉ឺន​រៀល​

​រឿង​ប៉េអឹម​ខេត្តកំពង់ឆ្នាំង​មួយក្រុម​ប្រើ​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយបាន​បាញ់​គំរាម ចាប់វាយ​ធ្វើបាប គំរាម​បាញ់​បំបាក់​ជើង និង​ចាប់ជំរិត​យកប្រាក់​អស់ 10 ម៉ឺន​រៀល ពី​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់ កាលពី​ថ្ងៃទី 24 ខែកញ្ញា​ឆ្នាំ 2018 ពេលនេះ​ត្រូវបាន​រងគ្រោះ ដាក់​បណ្ដឹង​ចូល​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ហើយ កាលពី​រសៀល​ថ្ងៃទី ០2 ខែតុលា​ឆ្នាំ 2018 ។​

​យោងតាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ 4 នាក់​ដែលជា​ដើមបណ្ដឹង​បាន​ប្តឹង​ចូល​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី ០2 ខែតុលា​ឆ្នាំ 2018 បានឱ្យដឹងថា​កាលពី​ថ្ងៃទី 24 ខែកញ្ញា​ឆ្នាំ 2018 ពួកគាត់​បាន​ដើរទៅ​ធ្វើ​ចំការ​ដូច​ធម្មតា​ដោយ​ឆ្លងកាត់​ដី​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ភូមិ​ដំណាក់​អំពិល និង​ឈ្មួញ​ដី​កូនចៅ​លោក សៀក គី​វ នៅ​ចំណុច​ជើងភ្នំ​ក្បាល​ខ្លា ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្រគរ​ស្រុក ទឹកផុស​ខេត្តកំពង់ឆ្នាំង​។ នៅក្នុង​ថ្ងៃកើតហេតុ​នេះ​យុវជន​ពីរ​នាក់ ត្រូវបាន​ប៉េអឹម​មួយក្រុម​បាញ់​គំរាម​ដោយ​អាវុធខ្លី​ចំនួន​៣​គ្រា ប់​ហើយ​បាន​ចាប់វាយ​ធ្វើបាប​ពួកគេ​យ៉ាង​សាហាវឃោរឃៅ ។ នៅក្នុងពេល​នោះដែរ​មាន​យុវជន​ម្នា​ក់បាន​លួច​ថត​សំលេង​តាម​ទូរស័ព្ទ​ដែល​លាក់​នៅក្នុង​ហោប៉ៅ​ខោ​របស់គេ តែ​ទូរស័ព្ទ​នោះ​ក៏​ត្រូវបាន​ក្រុម​លោក​ប៉េអឹម ដកហូត​យកទៅ​ឆែក​មើល​លុប​រូបភាព ឬ​លុប​សំឡេង​ដែល​ថត​នោះដែរ តែ​ពួកគេ​រក​មិនឃើញ​។​ដូច្នេះ​សម្លេង​នេះ​គឺជា​ភ​ស្តុ័​តាង​យ៉ាងច្បាស់ នូវ​សកម្មភាព​របស់​ពួក​ប៉េអឹម​ឃោរឃៅ ក្នុងការ​ប្ដឹង​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​និង​មាន​ស្ថាន​ទម្ងន់ទោស​ខាងលើនេះ​។ ដោយឡែក​កុមារី​ម្នាក់ទៀត​អាយុ 11​ឆ្នាំ​ម្នាក់ ត្រូវបាន​ក្រុម​ប៉េអឹម​នោះ គំរាម​បាញ់​បំបាក់​ជើង​ចោល​ប្រសិនបើ​នាង​មិន​ព្រម​ដើរ​ចេញពី​លើដី​ទំនាស់​ដែល​គេ​ឈរជើង​ការពារ​ដី​នេះ​ទេ ។ នៅក្នុង​រឿងនេះ​ដែរ​ក៏មាន​យុវជន​ម្នាក់ទៀត​ត្រូវបាន​ក្រុម​ប៉េអឹម​ចាប់​ឃាត់ខ្លួន​តាំងពី​ម៉ោង 12 ថ្ងៃត្រង់​រហូតដល់​ម៉ោង​៦​ល្ងាច ទើប​ដោះលែង​ឲ្យ​មក​ផ្ទះ​វិញ​បន្ទាប់ពី​គេ​បាន​ជំរិត​ទារលុយ​បាន​១០ ម៉ឺន​រៀល ពី​ម្តាយ​ជនរងគ្រោះ ។​

​សូមបញ្ជាក់ថា​ទាក់ទង​នឹង​ករណី​ហឹ​ង្សា​ដោយ​ចេតនា ខាងលើនេះ​កាលពី​ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 20 18 ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដំណាក់​អំពិល​ប្រមាណ​ជា 20 នាក់ បាននាំគ្នា​ទៅ​តវ៉ា​នៅលើ​ដី​ទំនាស់ ប្រាប់​អ្នកសារព័ត៌មាន​ដោ យ​បាន​អះអាងថា ពួកគាត់​បាន​កាន់កាប់​ដីចំការ​នេះ​ជា​យូរណាស់​មកហើយ​ដោយមាន​ដាំ​ដំណាំ​មួយចំនួន​លើដី​នោះ​ផងដែរ ។ កន្លងមក​ក្រុមនិស្សិត​ក៏បាន​វាស់វែង​ដីចំការ​នេះ​ដើម្បី​ចេញ​បានអោយ​ពួកគាត់​ផងដែរ ប៉ុន្តែ​នៅពេល​ចេញ​ប័ណ្ណកម្មសិទ្ធិ បែរជា​បាន​ទៅលើ​ឈ្មួញ​ដែល​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​ទៅវិញ​គឺ​លោក សៀក គី​វ និង​កូនចៅ​គាត់ ។​

​ក្រោយមក ម្ចាស់​ដី​មានប​ណ្ណ័​ក៏បាន​ប្តឹងទៅ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ថា​ប្រជាពលរដ្ឋ​បាន​រំលោភ​យក​ដី​របស់ខ្លួន ដែលមាន​ប​ណ្ណ័ ទើប​នៅ​ថ្ងៃទី​១៩ និង​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ លោក​អភិ​បាន​ខេត្ត​បាន​ចាត់តាំង​ក្រុមការងារ​ចំរុះ​១​ចុះមក វាស់វែង​ដី​តាម​ប​ណ្ណ័​កម្ម​សិទ្ធ​របស់​ឈ្មួញ​ដី បន្ទាប់មក​គេ​ឃើញ​ប៉េអឹម​ខេត្ត​១​ក្រុម​គ្នា​៦​នាក់ ឈរជើង​ការពារ​ដី​ទំនាស់​នោះ​អោយ​ក្រុម​ឈ្មួញ ហើយក៏​កើតមាន​រឿង​ក្រុម​ប៉េអឹម ស៊ីឈ្នួល​ការពារ​ដី​អោយ​ឈ្មួញ​តាម​បញ្ជារ​របស់​មេ​ប៉េអឹម និង​លោក​អភិបាលខេត្ត ប្រើ​ហឹ​ង្សា​បាញ់​គំរាម ចាប់វាយ​ធ្វើបាប គំរាម​បាញ់​បំបាក់​ជើង និង​ចាប់ជំរិត​ទារលុយ​ដូចខាងលើ​នេះ តែម្តង ។ ប៉ុន្តែ​រឿង​ឃោរឃៅ​ព្រៃផ្សៃ​ខាងលើនេះ លោក​មេ​ប៉េអឹម​ខេត្ត និង​ប៉េអឹម​ពាក់​ព​ន្ធ័ សុទ្ធតែ​បាន​បដិសេធន៍​ជាមួយ​អ្នកសារព័ត៌មាន​ថា ពួកគេ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​ប្រជាពលរដ្ឋ​ខាងលើ​ឡើយ ។​

​រឿងនេះ​ប្រជាពលរដ្ឋ​ក៏បាន​ដាក់ពាក្យ​បណ្តឹង ប្តឹង​ប៉េអឹម​៦​នាក់ និង​ម្ចាស់​ដី​ម្ចាស់​ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​ខាងលើនេះ ដើម្បី​សុំអោយ​លោក​ព្រះរាជអាជ្ញា​ខេត្ត អគ្គស្នងការ​នគរបាល​ជាតិ អង្គការសិទ្ធិមនុស្ស បើក​ការស៊ើបអង្កេត​លើ​សំណុំ​រឿងនេះ ផ្តល់​យុត្ត​ធម៌​ដល់​ជនរងគ្រោះ​៥​នាក់ ដែល​ក្នុងនោះ​២​នាក់​ជា​អ​និតិ​ជន ក៏ត្រូវ​បាន​គេ​គំរាម​បាញ់សម្លាប់​ផងដែរ​…..!!!! ។ រឹទ្ធិ ជ័យ​



https://ift.tt/2y92JOU
ជនរងគ្រោះ​៥​នាក់ បានដាក់​ពាក្យបណ្តឹង​ឡើង​តុលាការ​ហើយ រឿង​ប៉េអឹម​ខេត្ត​កំពុង​ឆ្នាំ​១​ក្រុម​ប្រើ​អំពើហិង្សា​ដោយ​ចេតនា និង​ចាប់ជំរិត​យកប្រាក់​អស់​១០​ម៉ឺន​រៀល​ ជនរងគ្រោះ​៥​នាក់ បានដាក់​ពាក្យបណ្តឹង​ឡើង​តុលាការ​ហើយ រឿង​ប៉េអឹម​ខេត្ត​កំពុង​ឆ្នាំ​១​ក្រុម​ប្រើ​អំពើហិង្សា​ដោយ​ចេតនា និង​ចាប់ជំរិត​យកប្រាក់​អស់​១០​ម៉ឺន​រៀល​ Reviewed by yim PH on 4:34 PM Rating: 5

Entertainment

ads
Powered by Blogger.