Insurance

728x90

​បុរស​អតីត​យោធិន​ចូលនិវត្តន៍​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន ពីបទ​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​អាយុ​១០​ឆ្នាំ​បា​នស​ម្រ​ច​ជាច្រើនលើក តាំងពី​ចុងឆ្នាំ​២០១៧​ដល់ពេលនេះ​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​ជនជាប់ចោទ​ម្នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​ពាក្យបណ្ដឹង​របស់​កុមារី​រងគ្រោះ​អាយុ​១០​ឆ្នាំ ដែលជា​កូនបង្កើត​របស់ខ្លួន​ជាមួយ​ប្រពន្ធចុង​រស់ នៅក្នុង​ភូមិ​ជ្រលង​កក់ ឃុំ​ក្រាំង​លា វ​ស្រុក​រលាប្អៀរ ថា​៖ បាន​ចាប់រំលោភ​រូបនាង​តាំងពី​ចុងឆ្នាំ 2017 រហូតមកដល់ ខែតុលា ឆ្នាំ 2018 នេះ​ជា​បន្តបន្ទាប់​បានសម្រេច​ជាច្រើនលើក រហូតមកដល់​ចុងខែ​តុលា ឆ្នាំ​២០១៨ នេះ ។

​លោក​វរៈសេនីយ៍ត្រី លឹម ហាក់ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ បុរស​ជាប់ចោទ​ពីបទ ចាប់រំលោភ​សេពសន្ថវៈ​កុមារី​ជា​កូនបង្កើត​ខ្លួនឯង​នេះ ឈ្មោះ ឯល វត្ថា ហៅ ឡោក គឹម​លៀង អាយុ 57 ឆ្នាំ រស់នៅក្នុង​ភូមិ​ជ្រលង​កក់ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណេ​ក​កុមារី​រងគ្រោះ​ដែល​ត្រូវជា​កូន​ប្រពន្ធចុង​ខ្លួនឯង មានឈ្មោះ ជ ស វ ហៅ ស ស ផ ណ អាយុ 10 ឆ្នាំ រស់នៅ​ជាមួយ​ម្តាយ ជា​ប្រពន្ធចុង មានឈ្មោះ ឡ រ អាយុ 51 ឆ្នាំ ។​

​នៅក្នុង​ពាក្យបណ្ដឹង​របស់​កុមារី​រងគ្រោះ បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ដឹងថា​៖ តាំងពី​អំឡុង​ចុងឆ្នាំ 2017 រហូតមកដល់ ខែតុលា ឆ្នាំ 2018 នេះ​នាង​ត្រូវបាន​ឪពុក​បង្កើត​របស់ខ្លួន ចាប់រំលោភ​ជ​ញឹកញាប់ នៅលើផ្ទះ​ខ្លួន ដោយ​ក្នុង​១​អាទិត្យ បាន​ចាប់រំលោភ​ពី​ម្តង​ទៅ​ពីរដង ក្នុងពេល​ម្តាយ​នាង​មិន​នៅផ្ទះ ។ ដោយ​ឡែ ក​មុននឹង​បែកការ​រឿងនេះ នៅ​ថ្ងៃទី​២៣ ខែតុលា កុមារី​រងគ្រោះ​បាន​ស្ដាប់​អ្នកស្រុក​និយាយ​អំពី​រឿង​ករណី​គេ​ចាប់រំលោភ​សម្លាប់​កុមារី 2​នាក់​នៅ​ស្រុក​បរិបូណ៌ ក្នុងពេលនោះ​នាង​ក៏បាន​ធ្លោយមាត់​និយាយប្រាប់​គេ​ថា រូបខ្ញុំ​ក៏ត្រូវ​ឪពុក​បង្កើត​ចាប់រំលោភ​ដែរ​។ ការ​ធ្លោយមាត់​របស់​កុមារី​រងគ្រោះ​ត្រូវបាន​អ្នកស្រុក​ដឹងឮ ហើ យ​ដំណឹង​នេះ​ក៏បាន​ដឹង​ដល់​ម្ដាយបង្កើត​របស់​នាង​។

​ក្រោយមក​នៅ​ថ្ងៃទី 25 ខែតុលា​ឆ្នាំ 2018 ម្ដាយបង្កើត​របស់​នាង​ក៏​នាំ​កូន​ដែលជា​កុមារី​រងគ្រោះ​ទាំង 5 នៅ​វិ​ទ្យ​អេ​ប៊ី​ស៊ី​ក្រុងភ្នំពេញ បន្ទាប់មក​វិទ្យុ​អេ​ប៊ី​ស៊ី ក៏បាន​នាំ​ស្ត្រី និង​កូន​ជា​ជនរងគ្រោះ ទៅ​ដាក់​បណ្តឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ និង​បន្ត​ប្ដឹងទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៀត ។ ក្រោ យមក​ទើប​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​បាន​បញ្ជូន​ពាក្យបណ្ដឹង​ជនរងគ្រោះ​មកកាន់​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ចាត់ការ​តាមផ្លូវ​ច្បាប់​។

​ដោយឡែក ជនសង្ស័យ​នៅមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូន​ខ្លួនឯងបាន​ម្តង នៅ​ថ្ងៃទី 23 ខែតុលា នេះ​ពិតប្រាកដ​មែន​។ ចំណែក​កុមារី​រងគ្រោះ​ត្រូវបាន​គ្រូពេទ្យ​ខេត្តកំពង់ឆ្នាំង​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​បានចេញ​លទ្ធផល​អោយដឹងថា​៖ កុមារី​រងគ្រោះ​ពិតជា​ត្រូវគេ​រំលោភ​ពិតមែន​។​ករណីនេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំ ណុំ​រឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ជនល្មើស​ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ។​

​សមត្ថកិច្ច​អោយដឹងទៀតថា​៖ កុមារី​រងគ្រោះ​និង​ម្តាយ​ដែលជា​ជនក្រីក្រ​គ្មាន​ទីពឹង ក្នុង​ពេលនេះ​កំ ពុង​មានការ ភិតភ័យ និង​បាន​រត់​ចេញពីផ្ទះ​ដែល​ប្តី​ធ្វើអោយ​ហើយ ដោយសារ​មានការ​គំរាម​ពី​ប្រពន្ធដើម​ថា បើ​មិន​ដក​ពាក្យបណ្តឹង​ទេ តែ​ប្តី​ជាប់គុក​នាង​ឯង​និង​កូន​ក៏​មិន​រួចខ្លួន​ដែរ ។ កុមារី​រងគ្រោះ​និង​ម្តាយ​សុំ​អំ ពា​វនា​វ​សប្បុរសជន​ចិត្តធម៌ មេត្តា​ជួយផ្តល់​ទីកន្លែង​ស្នាក់​នៅមាន​អាហារ​ហូបចុក និង​មាន​សុ​វត្តិភាព​ដល់​រូបនាង​និង​កុមារី​រងគ្រោះ​ជា​កូន ដោយ​ក្តីមេត្តា​ផង​ចុះ ៕ រឹទ្ធិ ជ័យ​


https://ift.tt/2PBY5Uo
​បុរស​អតីត​យោធិន​ចូលនិវត្តន៍​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន ពីបទ​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​អាយុ​១០​ឆ្នាំ​បា​នស​ម្រ​ច​ជាច្រើនលើក តាំងពី​ចុងឆ្នាំ​២០១៧​ដល់ពេលនេះ​ ​បុរស​អតីត​យោធិន​ចូលនិវត្តន៍​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន ពីបទ​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​អាយុ​១០​ឆ្នាំ​បា​នស​ម្រ​ច​ជាច្រើនលើក តាំងពី​ចុងឆ្នាំ​២០១៧​ដល់ពេលនេះ​ Reviewed by yim PH on 5:10 PM Rating: 5
Powered by Blogger.