Insurance

728x90

ស្រូវ​ប្រមាណ ៣០០០ ហិកតា របស់​ប្រជាពលរដ្ឋ​ចំនួន ៤​ឃុំ ក្នុងស្រុក​បារាយណ៍ កំពុងខ្វះខាតទឹក ខណៈវិស័យដាំស្រូវពឹងលើឃេនៅមេឃនៅឡើយ!

(​កំពង់ធំ​)៖ ស្រូវ​ប្រជាពលរដ្ឋ​ប្រមាណ ៣ ០០០​ហិច​តា នៅក្នុង​ឃុំ​ចំនួន​៤ គឺ​ឃុំ​ក្រវ៉ា ឃុំ​បាក់ស្នា ឃុំ​គគីរ​ធំ និង​ឃុំ​ចើ​ង​ដើ​ង ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ កំពុង​រង​នូវ​ការបាត់បង់​ទិ​ន្និ​ផល​ស្ទើរ​ទាំងស្រុង ខណៈដែល​កូន​រដូវប្រាំង​កំពុង​កើតមាន​ជាង​មួយខែ​កន្លងមកនេះ​។

​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍ លើកឡើងថា ស្រូវ​របស់​ប្រពល​រដ្ឋ ដែល​នៅក្នុង​ឃុំ​ចំនួន ០៤ គឺ គឺ​ឃុំ​ក្រវ៉ា ឃុំ​បាក់ស្នា ឃុំ​គរ​គី​ធំ និង​ឃុំ​ចើ​ង​ដើ​ង កំពុង​រង​នូវ​ការ​ស្វិត​ស្រពោន អាច​នឹង​បាត់បង់​ទិ​ន្និ​ផល​ទាំងស្រុង ប្រសិនបើ​មេឃ​នៅតែ​បន្ត​រាំងស្ងួត ព្រោះ​ភូមិសាស្ត្រ​នៅក្នុង​ឃុំ​ទាំង​បួន​ខាងលើ ពុំមាន​ប្រភពទឹក​ណាមួយ អាច​ស្រោច​សព​បាន​ទាំងអស់នោះ ទេ​។ រីឯ​ប្រភពទឹក ដែល​កំពុងធ្វើការ​ជួយ​សង្គ្រោះ​នៅពេលនេះ គឺ​បូ​ប​ទឹក​ពី​ប្រភព​ស្រះ​របស់​សហគមន៍ និង​ស្រះ​របស់​សប្បុរសជន​ប៉ុណ្ណោះ​។

​លោក​អភិបាលស្រុក បន្តថា បើទោះបីជា​គ្មាន​ភ្លៀង​ក្តី ក៏​លោក​នៅតែ​បន្ត​ស្វែងរក​ប្រភពទឹក​ផ្សេងទៀត ដើម្បី​ជួយ​បង្កើន​ការស្រោចស្រព​បន្ថែមទៀត មិន​ទុក​ឱ្យស្រូវរបស់ប្រជាពលរដ្ឋខូចខាតទាំងស្រុងនោះទេ​។
​ជាមួយគ្នានេះដែរ លោក​អភិបាលស្រុក​បារាយណ៍ បាន​បញ្ជាក់ថា ក្នុងស្រុក​បារាយណ៍ មាន​ប្រព័ន្ធ​ធា​រាស្ត្រ​ធំៗ​ចំនួន ០៣ ដែល​អាច​ស្រោចស្រព​ដី​បានជា​ច្រើន​ពាន់​ហិច​តា ប៉ុន្តែ​គឺអាច​ស្រោចស្រព​បានតែ​ស្រូវ​បណ្តេញ​ទឹក ឬ​ស្រូវប្រាំង ដែល​ផ្នែក​ខាងក្រោម​តែប៉ុណ្ណោះ​។ រីឯ​ស្រូវ ដែល​កំពុង​រងគ្រោះ​នេះ គឺជា​ស្រូវ ដែល​នៅ​ផ្នែក​ខាងលើ​ប្រព័ន្ធ​ធា​រាស្ត្រ ដែលមាន​ភូមិសាស្ត្រ​ជា​តំបន់​ខ្ពង់រាប នឹង​ឆ្ងាយ​ពី​ប្រភពទឹក​រាប់ពាន់​ម៉ែត្រ ដែល​មិនអាច​មានលទ្ធភាព​នាំយក​ទឹក​មក​ស្រោចស្រព​គ្រប់​ស្រែ​បាន​ទាំងអស់​នោះទេ​៕


https://ift.tt/2DoUZN1
ស្រូវ​ប្រមាណ ៣០០០ ហិកតា របស់​ប្រជាពលរដ្ឋ​ចំនួន ៤​ឃុំ ក្នុងស្រុក​បារាយណ៍ កំពុងខ្វះខាតទឹក ខណៈវិស័យដាំស្រូវពឹងលើឃេនៅមេឃនៅឡើយ! ស្រូវ​ប្រមាណ ៣០០០ ហិកតា របស់​ប្រជាពលរដ្ឋ​ចំនួន ៤​ឃុំ ក្នុងស្រុក​បារាយណ៍ កំពុងខ្វះខាតទឹក ខណៈវិស័យដាំស្រូវពឹងលើឃេនៅមេឃនៅឡើយ! Reviewed by yim PH on 6:42 PM Rating: 5

Entertainment

ads
Powered by Blogger.