Insurance

728x90

មន្ត្រី​សាខា​កាំកុងត្រូល ខេត្តកំពង់ឆ្នាំង ចុះ​ត្រួតពិនិត្យ​ការដាក់​លក់ទំនិញ និង​ចំណីអាហារ រកសារ​ធាតុគីមី និង​ទំនិញ​ហួស​សុពលភាព នៅក្នុង​ផ្សារ​ពន្លៃ ស្រុក​បរិបូរ​ណ៌ 

​ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នេះ វាន​ចុះ​ត្រួតពិនិត្យ​លើ​ទំនិញ មាន​ត្រីងៀត ងៀត​បបែល អាហា​កំប៉ុង និង ទំនិញ​ជាច្រើន​មុខ​ទៀត នៅក្នុង​ផ្សារ​ពន្លៃ ស្រុក​បរិបូណ៌ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ  ក្នុងការ​ប្រើប្រាស់ និង​ការបរិភោគ​ប្រចាំថ្ងៃ មានគុណ​ភាពល្អ  សម្រាប់​សុខភាព​ប្រជាពលរដ្ឋ ។​
​ ​
​លោក យី​វ ណារិន ប្រធាន​សាខា​កាំកុងត្រូល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ ក្រោយ​ការ​ត្រូតពិនិត្យ​លើ​មុខទំនិញ​ដែល​កំពុង​ដាក់តាំង​លក់​នៅ​ផ្សារ​ពន្លៃ ស្រុក​បរិបូរណ៍ យើង​បាន​រកឃើញថា ជា​ទំនិញ​ដែល​បាន​ត្រួតពិនិត្យ​ទាំងអស់​គឺមាន​គុណភាព និង សុវត្ថិ​ភាពល្អ​សម្រាប់​ប្រើប្រាស​។ ចំពោះ​ការពិនិត្យ​បែបនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​រកមើល​សុពលភាព​របស់​ទំនិញ​ដែល​កំពុង​ដាក់លក់​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ  និង​បានធ្វើ​តេស្ត​រកមើល​សារធាតុ​គីមី ហាមឃាត់ នៅក្នុង​ត្រីងៀត  ឬ​បន្លែ និង​ក្រោយពី​បានធ្វើ​តេស្ត នៅមុខ​ទំនិញ​ទាំងអស់នេះ បាន​បង្ហាញថា ទំនិញ​ទាំងអស់នេះ ជា​ទំនិញ​ដែល​មានគុណ​ភាពល្អ​គ្មាន​សារធាតុ​គីមី​នោះទេ ទាំង​នៅលើ​បន្លែ​និង ត្រីងៀត​។

​លោក​ប្រធាន​សាខា​បាន​អោយដឹងទៀតថា​៖ តាមរយៈ​ការចុះ​អប់រំ​ផ្សព្វផ្សាយ ដល់​អាជីវករ​កន្លងមក ឃើញថា ក្រុមអាជីវករ​មានកា​រ​យល់ដឹង​ច្រើន ការដាក់​លក់ទំនិញ​តាម​ទីផ្សារ គឺមាន​គុណភាព​និង មាន​អនាម័យ​ល្អ  ។ ជាមួយគ្នានេះ មន្ត្រី​ជំនាញ​ក៍បាន អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ ត្រូវ​យល់ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ​ដែល​យកទៅដាក់​លក់​ឲ្យ​ប្រជាពលរដ្ឋ យកទៅ​ប្រើប្រាស់ ឬ បរិភោគ ។ ដោយបាន​ណែនាំ​អោយ​អាជីវករ បញ្ឈប់​សកម្មភាព យក​ទំនិញ​ដែល​ខូចគុណភាព​លក់​ឱ្យ​ប្រជាពលរដ្ឋ ព្រោះ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នកលក់​ក៏ត្រូវ​ប្រឈម​និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផងដែរ ៕ រឹទ្ធិ ជ័យ​


https://ift.tt/2zLbmAI
មន្ត្រី​សាខា​កាំកុងត្រូល ខេត្តកំពង់ឆ្នាំង ចុះ​ត្រួតពិនិត្យ​ការដាក់​លក់ទំនិញ និង​ចំណីអាហារ រកសារ​ធាតុគីមី និង​ទំនិញ​ហួស​សុពលភាព នៅក្នុង​ផ្សារ​ពន្លៃ ស្រុក​បរិបូរ​ណ៌  មន្ត្រី​សាខា​កាំកុងត្រូល ខេត្តកំពង់ឆ្នាំង ចុះ​ត្រួតពិនិត្យ​ការដាក់​លក់ទំនិញ និង​ចំណីអាហារ រកសារ​ធាតុគីមី និង​ទំនិញ​ហួស​សុពលភាព នៅក្នុង​ផ្សារ​ពន្លៃ ស្រុក​បរិបូរ​ណ៌  Reviewed by yim PH on 12:20 PM Rating: 5

Entertainment

ads
Powered by Blogger.