នាយឧត្តមសេនីយ៍ នេត សាវឿនថ្លែងថា៖ ឧកញ៉ា គិត ធាង ត្រូវបាននាំខ្លួនតាមដីកាតុលាការ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀននៅក្លឹបកំសាន្តរ៉ុក
(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅ មុននេះបន្តិចឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ពាក់់ព័ន្ធរឿងគ្រឿងញៀន តាមដីការបស់តុលាការ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងប្រាប់បណ្តាញព័ត៌មាននៅដឹងថា៖ កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាល ជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង (ម្ចាស់ក្លឹបកំសាន្តរ៉ុក) នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធ រឿង គ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក»។ នៅពេលនេះលោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរ នៅស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ»៕
https://ift.tt/2HaDMtn
នាយឧត្តមសេនីយ៍ នេត សាវឿនថ្លែងថា៖ ឧកញ៉ា គិត ធាង ត្រូវបាននាំខ្លួនតាមដីកាតុលាការ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀននៅក្លឹបកំសាន្តរ៉ុក
Reviewed by yim PH
on
7:53 PM
Rating: