Insurance

728x90

ស្ដ្រីម្នាក់វិះគ្រូទាយរំលោភ ខណៈកំពុងសូត្រអាគមន៍លើករាសី

ខេត្ត​កំពង់ចាម​ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ចាប់ខ្លួន​គ្រូ​ទស្សន៍ទាយម្នាក់ ដែល​ប៉ុនប៉ង​ចាប់រំលោភ​ស្ដ្រី​ម្នាក់ពេល​ហៅ​ឱ្យមកសូតមន្តអាគម លើករាសីនៅក្នុងបន្ទប់ជួលមួយនៅភូមិអំពិលលើ ឃុំ​អំពឹល ស្រុក​កំពង់សៀម នៅ​ម៉ោង​៩ និង៣០នាទី ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៩ ។ ប៉ុន្តែត្រូវជនរងគ្រោះស្រែកឱ្យគេជួយ។ ហើយអ្នកក្បែរខាងបានរាយការណ៍ទៅអាវុធហត្ថខេត្តកំពង់ចាម

​​បន្ទាប់មក​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ហើយ លោក សៅ សុភ័​ក្រ ព្រះរាជអាជ្ញារង បាន​ចោទ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​: តាម​មាត្រា​២៧ និង​មាត្រា​២៣៩ ហើយ​លោក ស៊ុយ សុភា ចៅក្រម​ស៊ើបសួរ​បាន​ចោទ​ពី​បទ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​ចេញ​ដីកា​បង្គាប់​ឱ្យឃុំខ្លួនលេខ២៦៧ ចុះ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​។ ជនសង្ស័យ​បាន​បញ្ជូន​ទៅ ដាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចចាមហើយបានចុះមកឃាត់ខ្លួនជនសង្ស័យភ្លាមៗ។

​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​នៅ​ម៉ោង​៩​ និង៣០នាទី ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​នៅ​ភូមិ​អំពិល​លើ ឃុំ​អំពឹល ស្រុក​កំពង់សៀម បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ជុំ ជឿន អាយុ​៦៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ក្បាលហុង​ចាស់ ឃុំ​ល្វា​លើ ស្រុក​ចំការលើ ដែល​បន្លំ​ធ្វើ​ជា​គ្រូ​ទាយ និនិងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ ឃុំ​ខាងលើ (​មិនបាន​សម្រេច ដោយ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យគេ​ជួយ​)​។

កម្លាំង​អាវុធហត្ថ​ដកហូត​បាន ស្រោមអនាម័យ​ចំនួន​២, ចាន​ធូប​ទៀន​យ័ន​ចំនួន​មួយ​សម្រាប់​, ខោអាវ​ជនសង្ស័យ​០១​កំ​ប្លេរ (​ជន​បង្ក​បាន​ដោះ​ចេញ​ពី​ខ្លួន រួច​ហើយ​ពេល​ធ្វើ​សកម្មភាព​), ស្រា​បៀរ​ចំនួន​២​កំប៉ុង​, ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​, ម៉ូតូ​១​គ្រឿង ម៉ាក​C125 ផលិត​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY-1987៕


https://ift.tt/2Ht89dR
ស្ដ្រីម្នាក់វិះគ្រូទាយរំលោភ ខណៈកំពុងសូត្រអាគមន៍លើករាសី ស្ដ្រីម្នាក់វិះគ្រូទាយរំលោភ ខណៈកំពុងសូត្រអាគមន៍លើករាសី Reviewed by yim PH on 10:48 AM Rating: 5

Entertainment

ads
Powered by Blogger.