អាពាហ៍ពិពាហ៍កូនក្រមុំខ្មែរ ជាមួយកូនកំលោះជនជាតិចិន ត្រត្រូវបានបញ្ឈប់កណ្តាលទី ព្រោព្រោះគ្មានលិខិតអនុញ្ញាត
(ខេត្តព្រះវិហារ)៖ កម្លាំងនគរបាលជំនាញអន្តោប្រវេសន៍ បានបញ្ឈប់ពិធីរៀបចំអាពាហ៍ពិពាហ៍ រវាងគូស្នេហ៍កូនកម្លោះជាជនជាតិចិន និងកូនក្រមុំជនជាតិខ្មែរ ដោយសាតគ្មានលិខិតអនុញ្ញាតតាមផ្លូវច្បាប់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ General Department of Immigration កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ បានឱ្យដឹងថា អាពាហ៍ពិពាហ៍មួយ ត្រូវបានបញ្ឈប់ ព្រោះគ្មានលិខិតអនុញ្ញាតតាមផ្លូវច្បាប់ នៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មានបុរសជនជាតិចិនម្នាក់ បានមករៀបការជាមួយស្រ្តីពលរដ្ឋខ្មែរ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។
ក្នុងករណីនេះ ត្រូវបានកម្លាំងនគរបាលជំនាញអន្តោប្រវេសន៍ខេត្ត/ស្រុក និងនគរបាលប៉ុស្តិ៍ សហការជាមួយលោកមេឃុំកន្ទួត ចុះត្រួតពិនិត្យ និងសាកសួរជនជាតិចិនឈ្មោះ ZENG YOUXI ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិសហភាពរុស្សី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានមករៀបការជាមួយជនជាតិខ្មែរ ឈ្មោះ ហ៊ិន លីណា អាយុ២៦ឆ្នាំ ដែលរស់នៅភូមិកន្ទួត គ្មានលិខិតអនុញ្ញាត ហើយត្រូវបាននាំមកប៉ុស្តិ៍រដ្ឋបាល ដោយបញ្ឈប់ការរៀបការ និងធ្វើកិច្ចសន្យា និងបានកំណត់សាម៉ីខ្លួនទាំងពីរ បំពេញបែបបទតាមច្បាប់ គ្រប់គ្រាន់ជាមុនសិន ទើបអាចរៀបការបាន ៕
https://ift.tt/2C0K36I