ឈ្មោះ ណុង ណាក់ ពាក់ព័ន្ធរឿងពាក់ព័ន្ទនឹងពហុបទល្មើស៖ គ្រឿងញៀន រឿងដីធ្លី កាន់អាវុធខុសច្បាប់ និងអំពើហិង្សា ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ!
(ខេត្តកំពង់ឆ្នាំង)៖អ្នកស្រុកភូមិថា បុគ្គលឈ្មោះណុង ណាក់ ប្រចាំតំបន់ក្តុលសែនជ័យ ស្រុកទឹកផុស បុគ្គលកហអេងក្អាងនោះ ត្រូវកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ប្រភពពីសមត្ថកិច្វបានឱ្យដឹងថា ក្រៅពីរឿងបង្ករបួសស្នាមឈ្មោះណុង ណាក់ មានពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនទៀត ដូចជារឿងគ្រឿងញៀន និងរឿងដីធ្លី ជាដើម…។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តកំព្តកំពង់ឆ្នាំងកំពុងធ្វើការសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ចាត់ការតាមច្បាប់។ ករណីនេះប្រជាពលរដ្ឋខ្សិបខ្សៀវដោយអបអរសាទរចំពោះចំណាត់ការនេះ។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការបញ្ជាផ្ទាល់របស់ខ្ញុំ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយនិង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទឹកផុស រួមទាំងនគរបាលប៉ុស្តិ៍ក្តុលសែនជ័យ បានអនុវត្តតាមដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំងចុះចាប់ខ្លួជនសង្ស័យឈ្មោះ ណុង ណាក់ ភេទប្រុស អាយុ37ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដោយជនរូបនេះបានប្រព្រឹត្តបទហិង្សាដោយ ចេតនា និងកាន់កាប់ឬ ដឹកជញ្ជូនអាវុធដោយ គ្មានការអនុញ្ញាត កាលពីថៃ្ងទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី នៅចំណុចភ្នំបារ៉ត ភូមិដំណាក់អំពិល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕
http://bit.ly/2VdVK4u
